loader

រយៈ ២ខែនៃដើមឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង ១១ម៉ឺនតោន

តាមរបាយការណ៍នាំចេញអង្កររបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយបានឲ្យដឹងថា នៅរយៈពេល ២ខែដំបូង ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១១ម៉ឺន ៤៣២តោន កើនឡើង០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ របាយការណ៍នេះដដែល បានឱ្យដឹងទៀតថា ប្រទេសដែលជាគោលដៅធំៗនៃការនាំចូលអង្ករកម្ពុជា រយៈពេល២ខែដំបូង នៃខែមករា និងខែកុម្ភៈ ក្នុងឆ្នាំ២០១៨ រួមមាន៖

១៖ ប្រទេសចិននាំចូល ២៩,៥០១តោន          
២៖ បារាំង នាំចូល ១៤,៧៤៣តោន
៣៖ ម៉ាឡេស៊ី នាំចូល៩,២៧៩តោន
៤៖ ហ្គាប៊ុន (Garbon) នាំចូល ៧,២៦៧តោន 
៥៖ ហូឡង់ នាំចូល ៥,៤១៩តោន 
៦៖ ប៉ូឡូញ នាំចូល ៤,៩៣៤តោន 
៧៖ ឆែក នាំចូល ៣,៨៦៨តោន 
៨៖ ប៊ែលហ្សិក នាំចូល ៣,៤៩៥តោន 
៩៖ ហុងកុង នាំចូល ៣,៣៩៩តោន 
១០៖ អង់គ្លេស នាំចូល ៣,៣៨១តោន

តាមរបាយការណ៍នេះ បញ្ជាក់ថា ប្រទេសចិននំាអង្ករពីកម្ពុជាច្រើនជាងគេ បន្ទាប់មកប្រទេសបារំាង ហើយមកទៀត គឺ ប្រទេសម៉ាឡេស៊ី ។

ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយកាលពីឆ្នាំទៅ បានបង្ហាញថា កម្ពុជាបាននំាអង្ករចេញទៅ​ក្រៅប្រទេសជាង ៦៣ម៉ឺនតោនកើនឡើង ១៧.៣០ភាគរយ បើធៀបទៅនឹងរយៈពេល​ដូច​គ្នា​នៅឆ្នំា ២០១៦ នំាអង្ករចេញជាង ៥៤ម៉ឺនតោន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ធនាគារពិភពលោក​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​កំណើន​៧​ភាគរយ​ឆ្នាំ​២០១៨​នេះ​

ធនាគារ​ពិភពលោក​(World​ Bank)​ បាន​ពន្យា​ករ​ណ៍[...]

តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​ឡើងថ្លៃ​តិច​តូច​

តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ក្នុង​ខែតុលា​[...]

អាមេរិកបោះទុនវិនិយោគខ្ទង់ពាន់លានដុល្លារបង្កើនបច្ចេកវិទ្យាលើការផលិតស្រូវអង្ករកម្ពុជា វាយលុកទីផ្សារអន្តរជាតិ

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគខ្នាតធំឈានមុខគេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត