loader

រយៈពេល២៥ឆ្នំាមូលនិធិគន្ធបុប្ផាចំណាយថវិកាជាង៦០០លានដុល្លារក្នុងការសង្គ្រោះអ្នកជំងឺ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នំា២០១៧ គឺមានរយៈពេល២៥ឆ្នំាហើយដែលមន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបង្កើតទ្បើង ដោយចំណាយថវិកា៦៣២លានដុល្លារអាមេរិកក្នុងការចាត់ចែងនៅក្នុងសង្គ្រោះជីវិតកុមារ និងស្រ្តីមានផ្ទៃពោះ។ នេះបើតាមលិខិតប្រកាសព័ត៌មានដែលបង្ហោះផ្សាយនៅទំព័រហ្វេសប៊ុករបស់ លោក Dr.Beat Richner កាលពីរសៀលថ្ងៃទី០៤ វិច្ឆិកា ឆ្នំា២០១៧។

តាមលិខិតដដែល ២៥ កន្លងទៅហើយដែលមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានសម្ពោធនាថ្ងៃទី២៣ ខែកញ្ញា ឆ្នំា១៩៩២ ហើយបានទទួលព្យាបាលកុមារដំបូងគេបំផុតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នំា១៩៩២។

មន្ទីរពេទ្យគន្ធបុប្ផាបានទទួលគ្រួសារអ្នកជំងឺគ្រប់វណ្ណៈទំាងអស់ដោយមិនមានការរើសអើងរវាងអ្នកមាន ឬអ្នកក្រនោះទ្បើយ។

កុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះជាង១៦លាន (១៦,៨២២,២២៥)ករណី ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ កុមារមានជំងឺធ្ងន់ធ្ងរចំនួនជាង១លាន(១,៨៥៣,៥១០) នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ស្រ្តីមានផ្ទៃពោះចំនួន ជាង២សែន (២៤៥,៥៩១)នាក់ បានសម្រាលកូននៅក្នុងមន្ទីរសម្ភពនៃមន្ទីរពេទ្យជ័យវរន្មទី០៧ មន្ទីរពេទ្យគន្ធបុប្ផាទី០៣។

រយៈពេល២៥ឆ្នំាដែលមន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបង្កើតទ្បើងដែលចំណាយថវិកា៦៣២លានដុល្លារអាមេរិកនេះគឺត្រូវបានគេកត់ត្រាទុកជា សកលថា ជាមន្ទីរពេទ្យមានប្រសិទ្ធិភាពព្យាបាលជាសះស្បើយខ្ពស់លើសគេ ធៀបទៅនឹងការចំណាយ។

គួរជម្រាបថាមន្ទីរពេទ្យគន្ធបុប្ផានាពេលបច្ចុប្បន្នរួមមាន នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សម្តេច ហ៊ុន សែន គ្រោងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគី

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ [...]

ខេត្តកំពតប្រមូលផលស្រូវ បាន ៣៨៧៥៥តោន លើសផែនការរំពឹងទុក

កំពត៖តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្[...]

សម្ដេច ហ៊ុន សែន៖ សក្ដានុពលសេដ្ឋកិច្ចកម្ពុជាគឺជាខ្លាសេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី(មានសំឡេង)

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្លែងថា សក្តានុពលសេដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត