loader

របាយការណ៍​ AfterAccess​ ៖​ ស្ដ្រី​ជាង​ ២៩​ភាគរយ​ ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​

ភ្នំពេញ​ ៖​ របាយការណ៍​របស់​ AfterAccess​ ដែល​ផ្សព្វផ្សាយ​កាលពីដើម​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ បា​នប​ង្ហាះ​ថា​ ស្ដ្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​ ដែល​ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​ តាម​រូបភាព​បៀតបៀន​កេរ្ដិ៍​ភេទ​។​ ជាង​នេះ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ មិន​បាន​ស្គាល់​ច្បាស់​ពី​អ្វី​ទៅ​ជា​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​នោះ​ទេ​។​ នាយិកា​ អង្គការ​ GAD/C​ ទទួលស្គាល់​របាយការណ៍​នេះ​ ហើយ​ជឿជាក់​ថា​ មាន​ស្ដ្រី​ច្រើន​ជាង​នេះ​ដែល​ត្រូវ​បាន​បៀតបៀន​កេរ្ដិ៍​ភេទ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​របាយការណ៍​ស្ទង់​មតិ​របស់​ AfterAccess​ ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ LINEASIA​ ដែល​ជា​បណ្ដុំ​អ្នក​ផ្ដល់​គំនិត​គោលនយោបាយ​ ទាក់ទង​ នឹង​បច្ចេកទេស​វិទ្យា​ព័ត៌មាន​ និង​ទំនាក់ទំនង​ក្នុង​កំ​បន់​ ផ្ដល់​ទិន្នន័យ​ថ្មីៗ​ ទាក់ទង​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ និង​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ក្នុង​ប្រទេស​កម្ពុជា​។​

​ការ​ស្ទង់​មតិ​នេះ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​ ដែល​មាន​អាយុ​ចាប់ពី​ ១៥​ ទៅ​ ៦៥​ឆ្នាំ​ ចំនួន​ ២៦​ភាគរយ​ទទួល​រង​ការ​បំពាន​ជា​ទម្រ​ង​ផ្សេងៗ​តាម​រយៈ​អន​ឡាញ​។​ ជាង​នេះ​ការ​បំពាន​ត្រូវ​បាន​សង្កេត​ឃើញ​ថា​ ស្ដ្រី​រង​ការ​ប្រឈម​និង​បំពាន​រហូត​ដល់​ជាង​ ២៩​ភាគរយ​ សម្រាប់​អាយុ​ចន្លោះ​ពី​ ១៥​ ដល់​ ៦៥​ឆ្នាំ​ បើ​ប្រៀបធៀប​ទៅ​បុរស​មាន​តែ​ ២៦​ភាគរយ​ទេ​។​ ការ​តាមដាន​ដោយ​សម្ងាត់​នៅ​លើ​អ៊ិ​ន​ធឺ​ណិ​ត​ ឬ​ Cyberstalking​ គឺជា​ការ​បារម្ភ​មួយ​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា​។​

​លោក​ ហេ​ឡា​នី​ ហ្កា​ប៉ា​យ៉ា​ អ្នក​ស្រាវជ្រាវ​នាំមុខ​គេ​ផ្នែក​ស្ទង់​មតិ​នៅ​ទ្វីបអាស៊ី​ និង​ជានា​យក​ប្រតិបត្ដិ​ របស់​ LINEASIA​ មាន​ប្រសាសន៍​ថា​ កម្ពុជា​គឺ​បាន​គ្រប់គ្រង​ភាព​ជា​កម្មសិទ្ធិ​នៃ​ទូរស័ព្ទ​ បាន​ល្អ​ប្រសើរ​ជាង​ប្រទេស​ប៉ា​គី​ស្ថាន​ និង​ឥណ្ឌា​។​ ក៏​ប៉ុន្ដែ​បើសិនជា​គិត​ពី​ការ​យកចិត្ដទុកដាក់​ទៅ​លើ​វិស័យ​ទូរគមនាគមន៍​ ក្នុង​រយៈពេល​ថ្មីៗ​កន្លង​មក​ ព្រម​ជាមួយនឹង​វិធានការ​យ៉ាង​សកម្ម​ ដែល​ត្រូវ​បាន​គិតគូ​ យ៉ាង​ហ្មតចត់​ ចំពោះ​គោលនយោបាយ​ ការ​បំពាន​នៅ​លើ​អ៊ីនធឺណិត​ទាំងនេះ​ មើលទៅ​អាច​ជា​មូលហេតុ​ នៃ​ការ​បារ​ម្ម​ណ៍​នេះ​។​

​របាយការណ៍​ស្ទង់​មតិ​របស់​ AfterAccess​ បាន​បន្ដ​ទៀត​ថា​ មាន​តែ​ប្រជាពលរដ្ឋ​ប្រមាណ​ ១១​ភាក​រយ​ នៃ​ចំនួន​ប្រជាជន​ចាប់ពី​អាយុ​ ១៥​ ទៅ​ ៦៥​ឆ្នាំ​ទេ​ ដែល​និយាយ​ថា​ពួក​គេ​ស្គាល់​ថា​ អ្វី​ទៅ​ជា​អ៊ិ​ន​ធឺ​ណិ​ត​។​ ដោយឡែក​ពលរដ្ឋ​រហូត​ដល់​ ៣៦​ភាគរយ​ ដែល​ហាក់​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​ថា​ពួក​គេ​ស្គាល់​។​ តែ​យ៉ាងណា​ក៏​នៅ​មាន​ពលរដ្ឋ​ច្រើន​ទៀត​ដែល​បាន​និយាយ​ថា​ ពួក​គេ​មិនដឹង​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​ដើម្បី​អ្វី​។​

​នៅ​ប្រទេស​កម្ពុជា​ មានគ្រួសារ​ និង​បុគ្គល​ចំនួន​ ២១០០​នាក់​ ពី​ ១០០​ភូមិ​ និង​២៥​ រាជធានី​ ខេត្ដ​ត្រូវ​បាន​ស្ទង់​មតិ​។​ វិធីសាស្ដ្រ​ នៃ​ការ​ស្រង់​យក​ទិន្នន័យ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធានា​ការ​តំណាង​ នៃ​ក្រុម​គោលដៅ​ ដោយ​ជ្រើស​យក​ ប្រជាជន​អាយុ​ពី​ ១៥​ ទៅ​ ៦៥​ឆ្នាំ​ នៅ​ថ្នាក់​ជាតិ​ ដែល​មាន​ច​ម្លោះ​កំរិត​ជឿជាក់​ និង​លទ្ធភាព​ខុសឆ្គង​តិច​តូច​បំផុត​ +/-3.3%​។​

​វិធីសាស្ដ្រ​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​អាច​ប្រៀបធៀប​បាន​ជាមួយនឹង​ ប្រទេស​ជាង​ ១៨​ដែល​ធ្លាប់​បាន​ស្រង់​មតិ​ នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ អាស៊ី​ និង​អា​មេ​រិ​កឡា​ទី​ន​។​ មូលដ្ឋាន​ទិន្នន័យ​ AfterAccess​ មាន​ភាព​ហ្មត់ចត់​ និង​ទូលំទូលាយ​បំផុត​ក្នុង​ពិភពលោក​ខាងត្បូង​។​ ទិន្នន័យ​ដែល​មាន​សព្វថ្ងៃ​ ត្រូវ​បាន​ស្រង់​តាម​រយៈ​ ការ​សម្ភាសន៍​ដោយ​ផ្ទាល់មាត់​ជាមួយ​គ្រួសារ​ និង​បុគ្គល​ចំនួន​ ៣៨០០៥​នាក់​។​ ទិន្នន័យ​នេះ​ ផ្ដល់​ចន្លោះ​ឲ្យ​ការ​បែងចែក​ រវាង​ យេ​ន​ឌ័​រ​ តំបន់​ដាច់​ស្រយាល​ ឬ​ទីក្រុង​ និង​អាយុ​ ព្រមទាំង​កត្ដា​ផ្សេងៗ​ទៀត​ដែរ​។​

​យ៉ាងណា​យោង​តាម​ការ​សង្កេត​មើល​ជាក់ស្ដែង​ ស្ដ្រី​ជា​រឿយៗ​ត្រូវ​បាន​គេ​ថត​ នឹង​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ផ្សេងៗ​ ដែល​នាំ​ឲ្យ​ពួក​គាត់​រង​ភាព​អាម៉ាស់​ ជាង​ខ្លាំង​។​ នាយិកា​អង្គការ​សង្គម​ស៊ី​វិល​ យល់​ថា​ ការ​បំពាន​លើ​ស្ដ្រី​តាម​អ៊ិ​ន​ធឺ​ណិ​ត​នេះ​ គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវ​តែ​ដោះស្រាយ​ និង​អន្ដរាគមន៍​។​

​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GAD/C​ មាន​ប្រសាសន៍​ថា​ របាយការណ៍​ដែល​បង្ហាញ​នេះ​ លោកស្រី​គាំទ្រ​ ហើយ​សម្រាប់​លោកស្រី​ផ្ទាល់​គិត​ថា​ អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ទៅ​ទៀត​ បើ​យោង​តាម​បណ្ដាញ​សង្គម​ដែល​កំពុង​តែ​វឹក​វ៉​ ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​ប្រើប្រាស់​ដោយ​ខ្វះ​ក្រមសីលធម៌​។​ ជាង​នេះ​លោកស្រី​ថា​ ការ​គោរព​សិទ្ធិ​ស្ដ្រី​ក៏​ជា​បញ្ហា​គួរ​ឲ្យ​កង្វល់​ណាស់​ ពី​ក្រុម​មួយ​ចំនួន​ដែល​ហាក់​មិន​ចាប់អារម្មណ៍​លើ​ចំណុច​នេះ​។​

​ដើម្បី​ដោះស្រាយ​ និង​ទប់ស្កាត់​ការ​បំពាន​ ការ​បៀតបៀន​កេរ្ដិ៍​ភេទ​លើ​ស្ដ្រី​តាម​បណ្ដាញ​អ៊ិ​ន​ធឺ​ណិ​ត​នេះ​ លោកស្រី​សំណូមពរ​ឲ្យ​ពលរដ្ឋ​ទូទៅ​ពិសេស​បុរស​ គោរព​សិទ្ធិ​ស្ដ្រី​ និង​ពង្រឹង​ពី​ក្រមសីលធម៌​របស់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​។​ ជាង​នេះ​លោកស្រី​យល់​ឃើញ​ថា​ រដ្ឋ​គួរតែ​បន្ថែម​កម្មវិធី​អប់រំ​ទាក់ទង​នឹង​ទំនាក់ទំនង​បុរស​ស្ដ្រី​ ពិសេស​គឺ​ការ​ប្រើប្រាស់​សិទ្ធិ​ផ្ទាល់ខ្លួន​ និង​ការ​គោរព​សិទ្ធិ​របស់​អ្នក​ដទៃ​ ពិសេស​គឺ​សិទ្ធិ​ស្ដ្រី​។​ លោកស្រី​បន្ដ​ថា​ កាលណា​យុវជន​បាន​សិក្សា​ពី​រឿង​ទាំង​អស់នេះ​ស៊ីជម្រៅ​ នោះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មានការ​គិត​បាន​រឹង​មាំ​ ដោយ​មិន​ចេះ​តែ​ធ្វើ​អ្វី​ទៅ​តាម​ការ​នឹកឃើញ​៕

ព័ត៌មានទាក់ទង

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ទឹកដោះម្តាយមានសារធាតុចិញ្ចឹមខ្ពស់តែម្តាយភាគច្រើននិយមបំបៅកូនដោយម្សៅទឹកដោះគោ

ស្វាយរៀង៖ ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខា[...]

សម្ព័ន្ធអង្គការរកឃើញថាការផ្សព្វផ្សាយផលិតផលជំនួយទឹកដោះម្តាយខ្លះបំពានច្បាប់

សៀមរាប៖ ការស្រា​វជ្រាវរបស់សម្ព័ន្ធអង្គការសង្គ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត