ថៃ៖ អគ្គនាយកគោលនយោបាយសារពើពន្ធនៃប្រទេសថៃ បាននិយាយថា រយៈពេល ៤ខែ ចុងឆ្នាំ ២០១៦និងដើមឆ្នាំ ២០១៧នេះ រដ្ឋាភិបាលប្រមូលបានប្រាក់ពន្ធគ្រប់ប្រភេទទាំងអស់នូវទឹកប្រាក់ ៧២៤ពាន់លានបាត ដែលចំនួននេះ កើន២,២ភាគរយ ។
លោក Krisda Chinavicharana បានបញ្ជាក់ទៀតថា ប្រាក់ពន្ធដែលប្រមូលបានលើសចំនួន គឺ បានមកពីចំនូលសហគ្រាសនិងសំណង់អចលនទ្រព្យ ដែលវាកើនពី ២១, ៨ ភាគរយ មក២៥, ១ភាគរយ គឺកើនជាងការរំពឹងទុក។
លោកបានឱ្យដឹងទៀតថា ការប្រមូលពន្ធដែលខ្ពស់ជាងការរំពឹងទុកទៀតនោះ គឺ ពន្ធពីការដកហូតពីក្រុមហ៊ុនប្រេងឥន្ទនៈ និងស្រាបៀ ។លោកបានបញ្ជាក់បន្ដថា ក្រសួងហិរញ្ញវត្ថុបានកំណត់ប្រភេទពន្ធអាករលើប្រភេទគោលដៅមួយចំនួនទៀត ដែលនាំអោយមានការប្រមូលពន្ធសរុបាមានការកើនឡើង ២,៧ ភាគរយ បើធៀបទៅនឹងមុនៗ។ ប្រភព:Thai The Nation