ប្រទេសថៃ៖ រដ្ឋាភិបាលរបស់ប្រទេសថៃនិយាយថា ប្រទេសរបស់ខ្លួនគឺនៅតែជាគោលដៅនៃថ្ងៃឈប់សម្រាកដែលមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី ថ្វីបើរបាយការណ៍ថាមានជនជាតិស៊ីរី ១០ នាក់ ដែលមកពីក្រុមនៃរដ្ឋអ៊ិស្លាម ចូលមកក្នុងប្រទេសថៃក៏ដោយ។
របាយការណ៍ចារកម្ម «សម្ងាត់» និង «បន្ទាន់» របស់រូស្ស៊ីមួយ ត្រូវបានផ្ញើចេញកាលពីចុងខែវិច្ឆិកា ពីអង្គភាពស៊ើបអង្កេតរបស់ប៉ូលីសថៃ ផ្ញើទៅកាន់សាខាស៊ើបអង្កេតនានា ហើយក្រោយមកក៏ត្រូវបានលេចធ្លាយដល់សារព័ត៌មាន។
របាយការណ៍ដកស្រង់ពីក្រុមសន្តិសុខសហព័ន្ធរូស្ស៊ី (FSB) បានក្រើនរំឮករដ្ឋាភិបាលថៃថា សមាជិកនៃរដ្ឋអ៊ីស្លាម ១០ នាក់ ដែលជាជនជាតិស៊ីរី បានចូលមកកាន់ប្រទេសថៃនៅក្នុងខែតុលា ហើយមានគម្រោងនឹងវាយប្រហារលើជនជាតិរុស្ស៊ី។
អ្នកវិភាគដែលស្ថិតនៅក្រុងបាងកក លោក Anthony Davis ពីក្រុមសន្តិសុខ IHS Jane បាននិយាយថា៖ «បន្ទាប់ពីការធ្លាក់យន្តហោះរូស្ស៊ីនៅ Sinai ជាគម្រាងដើម្បីបំភ័យដល់ក្រុម FSB។ ពួកគេត្រូវសម្លឹងមើលជាសកលចំពោះតំបន់ដែលងាយរងគ្រោះរបស់រូស្ស៊ី និងផ្នែកខ្លះនៃតំបន់ដែលមានការព្រួយបារម្ភពីចំនួនជនស៊ីវិលច្រើន ហើយប្រទេសថៃ ក៏ជាផ្នែកមួយដែលស្ថិតក្នុងបញ្ជីនោះដែរ»។
Anthony Davis និយាយថា៖ «រឿងចុងក្រោយដែលប្រទេសថៃត្រូវការ គឺប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែងពីក្រុមរដ្ឋអ៊ីស្លាម ជុំវិញបារកម្សាន្ត និងឆ្នេរសមុទ្រ ដែលនាំមកនូវសាច់ប្រាក់បរទេសជាច្រើន»។
ព័ត៌មានពីប៉ូលីសថៃបានឱ្យដឹងថា ជនជាតិស៊ីរី ២នាក់ ក្នុងចំណោម ១០នាក់នោះ បានបាត់ខ្លួន ប៉ុន្តែ ៤នាក់ បានធ្វើដំណើរទៅប៉ាតាយ៉ា ២នាក់ ទៅភូកេត និង ២នាក់ទៀត ទៅបាងកក។
លោក Davis បាននិយាយថាទេសចរណ៍ គឺជាផ្នែកមួយនៃការរងគ្រោះពីបញ្ហាសន្តិសុខនៅក្នុងប្រទេសថៃ។ លោកបន្ថែមថា ៖ «យើងមានចំនួនភ្ញៀវជាច្រើនដែលជាជនជាតិចិន រូស្ស៊ី អឺរ៉ុប អូស្ត្រាលី ពួកគេនៅទីនេះ ដូច្នេះវាជាគោលដៅសម្រាប់អ្នកមានមួយ»។
ប្រទេសថៃ ខិតខំព្យាយាមដោយជំនឿជាក់ថា នៅតែស្ថិតក្រោមបរិយាកាសដែលគ្មានអំពើពុករលួយជា និងមួយទៀតគឺវត្តមាននៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន។ ហើយផ្នែកទាំងពីរដែលងាយរងគ្រោះនេះ គឺនៅក្រោមការគូសបញ្ជាក់ពីការវាយប្រហារដោយពួកភេរវករ នៅឯទីសក្ការៈអេរ៉ាវ៉ាន់ ចំកណ្ដាលក្រុងបាងកក កាលពីថ្ងៃទី១៧ សីហា ២០១៥ឆ្នាំនេះ។ ការបំផ្ទុះគ្រាប់បែកនៅខាងក្រៅទីសក្ការៈអេរ៉ាវ៉ាន់ ដែលជាទីប្រជុំជនរបស់ទីក្រុងបាងកកនោះ បានសម្លាប់មនុស្ស ២០ នាក់ និងបណ្ដាលឱ្យរងរបួសចំនួនជាង ១២០ នាក់ផ្សេងទៀត។
វានៅតែស្ថិតក្រោមការស្ដីបន្ទោសថាបានជាប់ទាក់ទងនឹងជនម៉ូស្លីមអ៊ុយហ្គ័រមកពីប្រទេសចិនភាគខាងលិច ប៉ុន្តែសំណួរជាច្រើននៅតែត្រូវបានចោទសួរអំពីការវាយប្រហារនេះ៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ ABC Australia News