loader

រដ្ឋមន្រ្តីពាណិជ្ជកម្មស្នើឱ្យវែកមុខឈ្មួញខិលខូចនាំទំនិញ​ខូចគុណភាពមកផ្តន្ទាទោស

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានស្នើមន្ត្រីកាំកុងត្រូលទាំងអស់ រឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារឱ្យបានហ្មត់ចត់ ដោយមិនគ្រាន់តែដកហូតទំនិញខូចគុណភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តវែកមុខឈ្មួញខិលខូចដែលនាំចូលទំនិញ និងអ្នកពាក់ព័ន្ធ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីការពារសុវត្ថិភាពជូនអ្នកប្រើប្រាស់ទូទាំងប្រទេស។

ការលើកឡើងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តរតនគិរី, ស្ទឹងត្រែង, ព្រះវិហារ និងខេត្តកំពង់ធំ កាលពីថ្ងៃទី១១ និង១២ ខែមីនា ដើម្បីតាមដានវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្ត បានកំពុងជួបប្រទះ។

                                                                      រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ។

 

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ លើកឡើងពីសារៈសំខាន់នៃតួនាទី និងការទទួលខុសត្រូវរបស់មន្ត្រីសាខាកាំកុងត្រូល ក្នុងការបម្រើប្រជាពលរដ្ឋ និងវិស័យឯកជន តាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារ, ការគាំពារអ្នកប្រើប្រាស់ និងការបង្ក្រាបសកម្មភាពធុរកិច្ចមិនស្មោះត្រង់ ដែលអាចបង្កនូវហានីភ័យផ្សេងៗ ដល់សុខមាលភាពប្រជាជន បរិស្ថាន និងសេដ្ឋកិច្ចជាតិ។

លោក ប៉ាន សូរស័ក្តិ ៖«នៅក្នុងអាណត្តិទី៦នេះ រាជដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋមន្ត្រី បានដាក់ចេញនូវអភិក្រមចំនួន ៥គឺ៖ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់! ដូច្នេះមិនត្រូវបន្ធូរដៃឡើយ ព្រោះនេះជាឱកាសមាស សម្រាប់មន្ត្រីកាំកុងត្រូល ក្នុងការបញ្ចេញស្នាដៃជូនជាតិ និងប្រជាជន។ កុំគ្រាន់តែដកហូតទំនិញ ប៉ុន្តែត្រូវបន្តវែកមុខ និងចាប់ឱ្យបាននូវឈ្មួញទុច្ចរិតដែលនាំចូល។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងចងក្រងច្បាប់សំខាន់ៗចំនួនបី ដើម្បីពង្រឹងតួនាទីភារកិច្ច និងពង្រីកដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុង ឱ្យមានលក្ខណៈច្បាស់លាស់ និងកាន់តែមានប្រសិទ្ធភាព សំដៅលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងធានាការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌ នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា នៅក្នុងពិធីបំផ្លាញទំនិញក្លែងក្លាយ និងខូចគុណភាពសរុបជាង ៧០តោន កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាបង្ក្រាបបទល្មើស «ទំនិញក្លែងក្លាយ និងខូចគុណភាព» ឱ្យខាងតែបាន ដោយមិនត្រូវបញ្ឈប់នោះឡើយ។

យោង​តាម​របាយ​ការណ៍​រប​ស់​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ​នៃ​ក្រសួង​ម​ហា​ផ្ទៃ​បាន​បង្ហាញ​​​ថា ​កាល​ពី​ឆ្នាំ​ ២០១៨ ​នេះ ​សមត្ថ​កិច្ច​​បាន​ធ្វើ​ប្រតិ​បត្តិ​ការ​ចាប់​ឃាត់​ផលិត​ផល​ក្លែង​ក្លាយ​បាន​ចំនួន​ ២០ ករណី ​ចាត់​ការ​តាម​បណ្ដឹង ​និង​ម្ចាស់​ដើម​ចំនួន​ ១២ ​ករណី ​និង​ចុះ​បង្ក្រាប​នៅ​ទី​តាំង​ផ្ទាល់​ ៨ ​ករណី។ ករ​ណី​ចែកចាយ​គ្រឿង​សម្អាង​ ឬ​ផលិត​ផល​ក្លែង​ក្លាយ​ និង​លួច​​កម្ម​សិទ្ធិ​បញ្ញា​ និង​ផលិត​ផល​ឧប​ភោគ​បរិភោគ​ជា​ច្រើន​ទៀត ត្រូវ​បាន​បង្ក្រាប​ដោយ​ក្រុម​សមត្ថ​កិច្ច​ជា​បន្ត​បន្ទាប់៕​​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អូស្រ្តាលីផ្តល់ថវិកាជាង ១០លាន$សម្រាប់សេវាបញ្ចប់អំពើហិង្សាលើស្រ្តី និងគាំពារជនពិការ

ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលីផ្តល់មូលនិធិចំនួ[...]

សម្ដេចហ៊ុនសែនបដិសេធថាមិនបានទិញអ្នកនយោបាយបក្សប្រឆាំងទេ

តាមទំលាប់នៃចរន្តនយោបាយខ្មែរ គឺការដើរចេញពីបក្ស[...]

សម្ដេចហ៊ុនសែនសន្យាបង្រ្កាបក្រុមប្រឆាំងងាប់អស់ទើបឈប់ធ្វើនាយករដ្ឋមបន្ត្រីតែអ្នកវិភាគថាមិនអាចជោគជ័យទេ  

សម្ដេចនាយករដ្ឋមន្ដ្រី បានប្រកាសជាថ្មីម្ដងទៀត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត