loader

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ៖ភូមិប្រឈមនឹងការបិទត្បិតកម្ពុជាអលទ្ធភាពឃុំពលករចូលពីថៃ

ក្រសួងមហាផ្ទៃជម្រាបថាពលករសម្រុកមកពីថៃមានជាង១៥០០០នាក់។ចំនួននេះធ្វើឱ្យអាជ្ញាធរខ្មែរពិបាកអលទ្ធភាពយកពួកគេមកតាមដានសុខភាពនោះទេ។បើមានអ្នកកើតកូវីដ១៩ មួយឬពីរនាក់គឺអាចបិទភូមិ។

កញ្ញាឆោមពៅនិការាយការណ៍៖

ឧបនាយករដ្ឋមន្រ្ដីនិងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃកម្ពុជាថ្លែងនៅពិធីជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០បានឱ្យដឹងថា ដំណឹងនៃការមកដល់របស់ពលករខ្មែរពីថៃគឺមានជាង១៥០០០នាក់។ពួកគេខ្លះពិនិត្យសុខភាពតែខ្លះអត់។

សម្ដេចបញ្ជាក់ថាការសម្រុកចូលមករបស់ពលករខ្មែរនៅថៃដោយឥតព្រាងទុកនេះដោយសារតែពួកគេបានទទួលដំណឹងពីការបិទព្រំដែនថៃ។ស្របពេលដែលរាជាណាចក្រថៃបិទការងារមួយចំនួន ដូចជា ការរដ្ឋាន ការរ៉ាអូខេ សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់ ជាដើម ទើបធ្វើឲ្យពលរកខ្មែរមិនមានការងារធ្វើ។បែបនេះធ្វើឱ្យជាក់ស្ដែងកម្ពុជាគ្មានលទ្ធភាពក្នុងការតាមដានត្រួតពិនិត្យសុខភាពនោះទេ។សម្ដេចបន្ថែមថាកម្ពុជាក៏គ្មានលទ្ធភាពឃុំតាមដានសុខភាពពួកគេ១៤ថ្ងៃដែរមានតែបញ្ជីមុខសញ្ញាតាមខេត្តឃុំភូមិឱ្យតាមដានបន្ដដោយជំរុញឱ្យពួកគាត់នៅដាច់ដោយឡែក១៤ថ្ងៃ ហើយកុំឱ្យពួកគាត់ប៉ះអ្នកជិតខាង។

សម្តេចបានបន្តថា បើសិនបើរកឃើញមាននរណាក្នុងចំណោមពលករ ។

ឆ្លើយតបនឹងករណីមួយបើសិនភូមិនោះមានអ្នកឆ្លង២ទៅបីនាក់គឺមានន័យថាជាការឆ្លងសហគមន៍គឺសម្ដេចថានឹងបិទភូមិមួយរយៈដើម្បីបង្ការការរីករាលដាលបន្ដ។

សំឡេង——

យ៉ាងណាសម្ដេចបានជម្រាបឱ្យភាគីពាក់ព័ន្ធត្រៀមខ្លួនធ្វើយ៉ាងណាកុំឱ្យពលរដ្ឋភ័យខ្លាចឱ្យសោះ។

កាលពីថ្ងៃទី២២មីនា ពលករខ្មែរនៅថៃត្រូវបានគេដឹងថាសម្រុកចូលមក តាមច្រកព្រំដែនកម្ពុជាថៃនៃខេត្តបាត់ដំបងប៉ៃលិន ក្រោយពីមុនមួយថ្ងៃភាគីថៃនិងកម្ពុជាប្រកាសបិទច្រកទ្វារព្រំដែនអន្ដរជាតិ តំបន់និងទ្វេភាគីជាច្រើនកន្លែងខណៈករណីឆ្លងនៅថៃកើនឡើងជាលំដាប់ខ្ទង់ជាង៦០០ករណីទៅហើយ។ទន្ទឹមនឹងនេះកម្ពុជាមានការកើនឡើងនូវមេរោគកូវីដ៨៧ករណីនិងកំពុងតាមដានសុខភាពនិងស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកជំងឺបន្ថែមទៀត។

យ៉ាងណាកាលពីថ្ងៃទី២៤មីនាម្សិលមិញរដ្ឋាភិបាលចិនបានបញ្ចូនអ្នកជំនាញសុខាភិបាលពេទ្យប្រយុទ្ធជោគជ័យនៃមេរោគកូរ៉ូណានេះមកប្រាំពីរនាក់មកកម្ពុជាដោយពាំនាំជាមួយសម្ភារៈពេទ្យឧបករណ៍ធ្វើតេស្ដ ឧបករណ៍ដង្ហើមជាដើម។អ្នកនាំពាក្យក្រសួងការបរទេសចិនGENG SHUANGប្ដេជ្ញាថាចិន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​កម្ពុជា​ទេ ហើយក៏​មិន​គ្រាន់តែ​ជា​តំណាង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ពិសេស​ដែរ ប៉ុន្តែ​វា​ពិតជា​សាកស​មណាស់ សម្រាប់​មិត្តភាព​ដែកថែប នៅក្នុង​សហគមន៍​វាសនា​រួមគ្នា​តែមួយ​។ ចិន​នឹង​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ដើម្បី​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​វីរុស​COID-19​នេះ ជាពិសេស​រួមចំណែក​ដល់​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់​ទៀតផង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

អតីតគណបក្សសង្រ្គោះជាតិ ទាមទារឱ្យរាជរដ្ឋាភិបាលយកច្បាប់សមុទ្រអន្តរជាតិទៅតវ៉ាករណីកោះត្រល់បាត់ទៅ​វៀតណាម

ក្រោយ​ពី​សហគមន៍​អាស៊ាន​ដែល​មាន​ប្រទេស​វៀតណាម​[...]

សង្គមស៊ីវិលចំនួន៣រកឃើញកម្មការនីធ្វើការតាមរោងចក្រភាគច្រើនជាកូនបំណុលធ្ងន់ជាងគេដោយសារកូវីដ

សង្គមស៊ីវិលចំនួន ៣ បានលើកឡើងថា កម្មករ កម្មការ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត