loader

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថា​ ក្រសួង​នេះ​ខ្វះ​បុគ្គលិក​ជំនាញ​

កាលពី​ម្សិលមិញ​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែង​ទៅ​កាន់​ ក្រសួង​ ស្ថាប័ន​ ដៃគូ​អ​ភ​វិ​ឌ្ឍ​ន៍​ និង​ដៃគូ​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​ ថា​ ចាំ​ពី​ឆ្នាំ​២០១៥​នេះ​តទៅ​ ក្រសួង​ត្រូវ​តែ​រៀន​ឈរ​លើ​ជើង​ខ្លួនឯង​ ក្នុង​ការ​ប្រើ​ថវិកាជាតិ​ សម្រាប់​ប្រតិបត្តិការ​ក្នុង​ក្រសួង​របស់​ខ្លួន​ ។​ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​រូប​នេះ​ ថ្លែង​បន្ត​ថា​ ក្រសួង​កំពុង​តែ​ខ្វះខាត​មន្ត្រី​ជំនាញ​មួយ​ចំនួន​ថែម​ទៀត​ផង​ ។​
150917-vireak-news-dara-ed01
​ជុំវិញ​ការ​លើក​ឡើង​របស់​លោក​ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ខាងលើ​នេះ​ ប្រធាន​សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា​ ហៅ​កាត់​ថា​ CICA​ បាន​សាទរ​ចំពោះ​ចំណាត់ការ​ដែល​ក្រសួង​មាន​បំណង​ប្រើប្រាស់​ថវិកាជាតិ​ប្រតិបត្តិការ​ក្នុង​ក្រសួង​ ។​ ទោះបី​យ៉ាងនេះ​ក្តី​ លោក​សង្ឃឹមថា​ ក្រសួង​នឹង​អនុវត្តន៍​ចំណាត់ការ​នេះ​ភ្លាមៗ​ផង​ដែរ​ ។​ ប្រធាន​សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា​បន្ត​ថា​ បញ្ហា​ប្រឈម​ដែល​ក្រសួង​កំពុង​ខ្វះ​មន្ត្រី​ជំនាញ​នៅ​ក្នុង​ស្ថាន​ប័ន​នេះ​ ដោយសារ​តែ​ប្រាក់ខែ​ទាប​ ធ្វើ​ឲ្យ​អ្នកមាន​សមត្ថភាព​មួយ​ចំនួន​ មិន​ចង់​ធ្វើ​ក្នុង​សា្ថ​ប័ន​រដ្ឋ​ឡើយ​។​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ បាន​ថ្លែង​ថា​ ចាប់ពី​ឆ្នាំ​២០១៥​នេះ​តទៅ​ ក្រសួង​ត្រូវ​តែ​រៀន​ឈរ​លើ​ជើង​ខ្លួនឯង​ក្នុង​ការ​ប្រើ​ថវិកាជាតិ​ សម្រាប់​ប្រតិបត្តិការ​ក្នុង​ក្រសួង​របស់​ខ្លួន​ ជា​ជាង​ពឹង​ជំនួយ​ពី​បរទេស​ ទោះបី​យ៉ាង​ក៏​ដោយ​ក្រសួង​នៅ​តែ​ស្វាគមន៍​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍​ ឬ​ពី​បរទេស​ដដែល​។​

លោក​សាយ​ សំ​អាល់​ បាន​ថ្លែង​បែប​នេះ​ ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ ស្ថាប័ន​ ដៃគូ​អ​ភ​វិ​ឌ្ឍ​ន៍​ និង​ដៃគូ​ពាក់ព័ន្ធ​ អំពី​របាយការណ៍​នៃ​ការ​ចូលរួម​ចំណែក​របស់​កម្ពុជា​ ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិ​ ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ម្សិលមិញ​ នៅ​ រាជធានី​ភ្នំពេញ​។​ លោក​ថ្លែង​ថា​ ​«​ពី​មុន​យើង​បាន​ពឹងផ្អែក​ច្រើន​ទៅ​លើ​ថវិកា​ពី​ដៃគូ​អភិវឌ្ឍ​ ជំនួយ​ពី​ក្រៅប្រទេស​ ចាប់ផ្តើម​ពី​ឆ្នាំ​នេះ​ទៅ​ មែនទែន​ទៅ​ថវិកា​សម្រាប់​ប្រតិបត្តិ​នៅ​ក្រសួង​យើង​តែ​ម្តង​គឺ​ យើង​ពឹង​ផ្នែក​លើ​ថវិកាជាតិ​។​ បើសិន​មាន​ថវិកា​ពី​ដៃគូរ​របស់​យើង​ មក​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​ យើង​យក​ ប៉ុន្តែ​កម្ពុជា​ត្រូវ​រៀន​ឈរ​លើ​ជើង​ខ្លួនឯង​»​។​​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​រូប​នេះ​ ថ្លែង​បន្ត​ថា​ ក្រសួង​កំពុង​តែ​ខ្វះខាត​មន្ត្រី​ជំនាញ​ ដើម្បី​ប្រតិបត្តិ​ក្នុង​ក្រសួងបរិស្ថាន​ថែម​ទៀត​ផង​។​ លោក​ថ្លែង​បន្ត​ថា​ «​ធនធានមនុស្ស​យើង​ក៏​បាន​កៀងគរ​ធនធានមនុស្ស​ ពី​ស្ថាប័ន​ផ្សេង​ ដើម្បី​ឲ្យ​ចូលរួម​នៅ​ក្រសួងបរិស្ថាន​យើង​ដែរ​ ព្រោះ​ធនធាន​យើង​នៅ​ក្រសួង​របស់​យើង​នៅ​មាន​កម្រិត​ យើង​ចង់បាន​បន្ថែម​ទៀត​»​។​ ឥឡូវ​ហ្នឹង​គឺ​ ប្រឡង​ចូល​យើង​ ក៏​យើង​រឹត​ត្បឹ​ត​មែនទែន​ បើ​យើង​ឃើញ​មាន​ធនធាន​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ ដែល​អាច​ថា​ ជួយ​ក្រសួង​យើង​បាន​ គឺ​យើង​បាន​ទៅ​ជួប​គាត់​ផ្ទាល់​ ដើម្បី​បញ្ចុះ​ប​ញ្ជូ​ល​គាត់​ឲ្យ​គាត់​មក​ក្រសួង​តែ​ម្តង​ អាហ្នឹង​និយាយ​ឲ្យ​ត្រង់​តែ​ម្តង​»​។​

ជុំវិញ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ខាងលើ​នេះ​ លោក​ កៅ​ ពឿ​ន​ ប្រធាន​សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា​ ហៅ​កាត់​ថា​ CICA​ បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ ដែល​មាន​បំណង​ប្រើប្រាស់​ថវិកាជាតិ​ ដើម្បី​ប្រតិបត្តិការ​ក្នុង​ក្រសួង​ ។​ ទោះបី​យ៉ាងនេះ​ក្តី​ លោក​កៅ​ ពឿ​ន​សង្ឃឹមថា​ ក្រសួង​នឹង​អនុវត្តន៍​ចំណាត់ការ​នេះ​ ឲ្យ​ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រសួង​ថា​ ត្រូវ​តែ​រៀន​ឈរ​លើ​ជើង​ខ្លួនឯង​ក្នុង​ការ​ប្រើ​ថវិកាជាតិ​ សម្រាប់​ប្រតិបត្តិការ​ក្នុង​ក្រសួង​របស់​ខ្លួន​ ជា​ជាង​ពឹង​ជំនួយ​ពី​បរទេស​។​ «​ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ខ្ញុំ​គាំទ្រ​ទាំងស្រុង​ ប៉ុន្តែ​សុំ​ឲ្យ​មានការ​ប្រតិបត្តិ​ កុំ​ចេះ​តែ​និយាយ​ហើយ​អត់​មាន​ប្រតិបត្តិ​ ។​ អ្វី​ដែល​សំខាន់​យុទ្ធនាការ​ពី​ថ្នាក់លើ​មក​ដល់​ថ្នាក់​ក្រោម​ ដើម្បី​ឈរ​ឲ្យ​រឹង​មាំ​ខ្លួន​ តើ​ត្រូវ​មាន​យុទ្ធនាការ​អី​ខ្លះ​ ដែល​ត្រូវធ្វើ​»?

ទាក់ទង​ទៅ​នឹង​ការ​អះអាង​របស់​ក្រសួង​ដែល​ថា​ កំពុង​តែ​ខ្វះខាត​មន្ត្រី​ជំនាញ​ ដើម្បី​ប្រតិបត្តិការ​ក្នុង​ក្រសួងបរិស្ថាន​នោះ​ លោក​ កៅ​ ពឿ​ន​ យល់​ថា​ ការ​ខ្វះខាត​មន្ត្រី​ជំនាញ​នេះ​ គឺ​បណ្តាល​មក​ពី​បញ្ហា​ប្រាក់ខែ​ទាប​ ជា​កត្តា​ចម្បង​មួយ​ដែល​ ធ្វើ​ឲ្យ​អ្នកមាន​សមត្ថភាព​មួយ​ចំនួន​ មិន​ចង់​ធ្វើ​ក្នុង​សា្ថ​ប័ន​រដ្ឋ​ឡើយ​។​ លោក​បន្ត​ថា​ នៅ​កម្ពុជា​ទាក់ទង​ទៅ​នឹង​មន្ត្រី​ជំនាញ​ និង​ក្រសួងបរិស្ថាន​គឺ​ មិន​ខ្វះ​ អ្នកមាន​សមត្ថភាព​ទេ​។​

«​ខ្ញុំ​ឃើញ​ក្មេង​ច្រើន​ណាស់​ ដែល​គាត់​មាន​សមត្ថភាព​ គាត់​ចូល​ទៅ​ ក៏​ប៉ុន្តែ​គាត់​ចូល​តែ​ឈ្មោះ​របស់​គាត់​ ក៏​ប៉ុន្តែ​អ្វី​ដែល​គាត់​ធ្វើការ​គឺ​ នៅ​ខាងក្រៅ​ទេ​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ ប្រាក់ខែ​រដ្ឋ​សព្វ​ថ្ងៃនេះ​ មិន​អាច​ទាក់ទាញ​មន្ត្រី​ជំនាញ​បាន​ទេ​»​។​

​លោក​ កៅ​ ពឿ​ន​ បាន​ដាក់​ការ​សង្ស័យ​ថា​ មិនដឹង​ថា​តើ​ការ​ចំណាយ​ថវិកា​ទៅ​លើ​ការ​ប្រតិបត្តិ​នៅ​ក្នុង​ក្រសួង​បាន​កម្រិត​ណា​នោះ​ទេ​ ព្រោះ​ជា​ទូទៅ​កម្ពុជា​នៅ​តែ​ត្រូវការ​ចាំបាច់​ជំនួយ​ពី​បរទេស​ ទាំង​ផ្នែក​ថវិកា​ ទាំង​ផ្នែក​បច្ចេកទេស​ដដែល​។​
​ចំណែកឯ​ លោក​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​អះអាង​ថា​ មន្ត្រី​ជំនាញ​នៅ​ក្នុង​ក្រសួងបរិស្ថាន​សព្វ​ថ្ងៃនេះ​ មាន​ត្រឹមតែ​៥៦០​នាក់​ប៉ុណ្ណោះ​ ហើយ​ចំនួន​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​នេះ​ នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសម រង្ស៊ីនិងថ្នាក់ដឹកនាំនៃអតីតCNRPនឹងចូលតំបន់អាស៊ីនៅថ្ងៃទី៥វិច្ឆិកាមុនមកដល់កម្ពុជា ៩វិច្ឆិកា

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រ[...]

បទវិភាគ៖តើមុនថ្ងៃ៩ វិច្ឆិកា មានការចរចានយោបាយ មានបញ្ហាក្នុងជួររដ្ឋាភិបាល ឬយ៉ាងណា?

ភ្នំពេញ៖ លោក សម រង្ស៊ីអះអាងដោយការជឿជាក់ថា រាជ[...]

លោកសមរង្ស៊ីរងប្រតិកម្មធ្ងន់ៗពីក្រសួងព្រះបរមរាជវាំងករណីប្រមាថព្រះមហាក្សត្រ

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត