ក្រុងសេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសកូរ៉េខាងខាងត្បូង បានអះអាងជាថ្មីពីជំហរនៃប្រទេសរបស់លោកគឺមិនអត់ធ្មត់ទៀតនោះទេ ចំពោះការអភិវឌ្ឍគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលលោកប្តេជ្ញាសហការជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហានេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថា ការសន្យារបស់លោករដ្ឋមន្ត្រីហិរញ្ញវត្ថុធ្វើឡើង តាមរយៈសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ដ្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin ។
ក្នុងកិច្ចសន្ទនានេះ លោក Dong-yeonបាននិយាយថា ប្រទេសដែលផលិតនុយក្លេអ៊ែរនេះ ត្រូវតែសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងសហគមន៏អន្តរជាតិអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោករដ្ឋមន្ត្រី Mnuchin ក៏បានធ្វើការប្តេជ្ញាសហការ ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើង ករណីកម្មវិធីនុយក្លែអ៊ែរ និងការបាញ់ម៉ីស៊ីលរបស់ផ្ដាច់ការមួយនេះ ៕ (Reuters)
Post Views: 226