ភ្នំពេញ ៖ កម្លាំងយុវជនគឺជាកម្លាំងសកម្មរបស់សង្គមជាតិដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងគិតគូរឱ្យបានត្រឹមត្រូវតាមរយៈការផ្ទេរមរត៌កឱ្យអ្នកបន្តវេន លើសពីនេះទៀតនោះយុវជនមានតូនាទីក្នុងការចូលរួមថែរក្សាការពារអត្តសញ្ញាណវប្បធម៌ជាតិឱ្យបានគង់វង្សផងដែរ។
នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបានបង្ហោះនៅបណ្តាញសង្គមនាពេលថ្មីៗនេះ។ ករណីនេះរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា យុវជនគឺជាមុខសញ្ញាដ៏សំខាន់ដែលងាយឆាប់ចាប់យកវប្បធម៌បរទេសអវិជ្ជមានមកអនុវត្ត។ ជុំវិញរឿងនេះលោក ជួន សារ៉េត អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី FM១០២ បានសុំសម្ភាសន៍ជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ជុំវិញវិធាការណ៍របស់ក្រសួងវប្បធម៌ដើម្បីទប់ស្កាត់ការហូរចូលវប្បធម៌បរទេសដែលអវិជ្ជមានមកលើយុវជនកម្ពុជា។
ដើម្បីជ្រាបកាន់តែច្បាស់សូមស្តាប់បទសម្ភាសន៍រវាងលោក ជួន សារ៉េត ជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ដូចតទៅ៖