loader

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចង់ដាក់នំបញ្ចុកជាសម្បត្តិបេតិកភណ្ឌអរូបិយពិភពលោក

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ បានពិភាក្សាគ្នា ដោយចង់ស្នើសុំអង្គការយូណេស្កូដាក់«នំបញ្ចុកខ្មែរ»ជាសម្បត្តិបេតិកភណ្ឌអរូបិយពិភពលោក។ ចេតនានេះកើតឡើងចំពេលដែល«សង្គ្រាមនំបញ្ចុក»រវាងគណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំងកំពុងផ្ទុះឡើង ដើម្បីទាញយកប្រជាប្រិយភាពរៀងៗខ្លួន។

នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី០៩ មិថុនា ម្សិលមិញ ដែលបានបង្ហាញពីពិធីពិសានំបញ្ចុកសន្តិភាព សាមគ្គី ឯកភាពជាតិ របស់ក្រុមការងារក្រសួងទេសចរណ៍នៅស្រុកបារាយណ៍ និងស្រុកតាំងគោក។

                                                             ប្រជាជនកម្ពុជាបានរៀបចំទទួលទាននំបញ្ចុកកាលពីម្សិលមិញ។

 

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថោង ខុន បានបង្ហាញឆន្ទៈយ៉ាងមុតមាំចំពោះប្រជាពលរដ្ឋកម្ពុជាថា លោកនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ស្នើដាក់នាំបញ្ចុកម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ និងពិចារណារៀបចំស្នើសុំទៅអង្គការយូណេស្កូសុំដាក់បញ្ចូល «នំបញ្ចុកខ្មែរ» ជាសម្បត្តិបេតិកភណ្អរូបិយពិភពលោក ក្រោយព្រឹត្តិការណ៍ពិសារនំបញ្ចុកសន្តិភាព សាមគ្គិភាព ឯកភាពជាតិ នៅទូទាំងប្រទេស។

បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ដដែល ដើមចមដែលរដ្ឋមន្ត្រីចង់ដាក់នំបញ្ចុកជាសម្បត្តិបេតិកភណ្ឌអរូបិយបែបនេះ ព្រោះលោកបានមើលឃើញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរចង់ឱ្យនំបញ្ចុកដែលមានតាំងពីដូនតាមួយនេះ ត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ ពិសេសគឺបានបរិភោគ។

កាលពីថ្ងៃម្សិលមិញ ជាថ្ងៃដែលអ្នកនយោបាយទាំងពីរបក្ស គឺបក្សកាន់អំណាច និងអតីតបក្សប្រឆាំងបានហៅថ្ងៃទី០៩ មិថុនាថាជាទិវានំបញ្ចុក។ បក្សប្រឆាំងដែលមានលោក សម រង្ស៊ី អតីតប្រធានបក្សនេះបានអំពាវនាវឱ្យជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសទទួលទាននំបញ្ចុកនេះ ជាអ្វីដែលលោកចង់ឱ្យមានការគាំទ្រដល់អតីតសកម្មជនបក្សប្រឆាំងដែលសមត្ថកិច្ចកំពុងហៅទៅសាកសួរករណីរំលាភសាលដីកាតុលាការកំពូល។

ប៉ុន្តែគណបក្សកាន់អំណាចដឹកនាំដោយនាយករដ្ឋមន្រ្តី បានទាញហេតុការណ៍នេះឱ្យក្លាយជារបស់ខ្លួនដោយសម្តេច ហ៊ុន សែន បានអំពាវនាវឱ្យប្រជាជនទូទាំងប្រទេសទទួលទាននំបញ្ចុកនៅថ្ងៃទី០៩ មិថុនាដូចគ្នា ដើម្បីសន្តិភាព សាមគ្គី និងឯកភាពជាតិ។

ជាការកត់សម្គាល់ នៅតាមទីស្នាក់ការបក្សប្រជាជនកម្ពុជា តាមសាលារៀន វត្តអារាមមួយចំនួនបានរៀបចំពិធីពិសានំបញ្ចុកនេះស្ទើរទូទាំងប្រទេស។ ចំណែកតម្លៃនំបញ្ចុកតាមទីផ្សារវិញ បានហក់ឡើងទ្វេគុណ នេះដោយសារពួកគេបានធ្លាក់ក្នុងល្បែងរបស់អ្នកនយោបាយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

 ស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទមួយទឹកបង្ហាញបទពិសោធន៍ការងារដោយមិនពឹងកម្លាំងស្វាមីទាំងស្រុង​

ស្ត្រីជាម្ចាស់ហាងលក់ទូរស័ព្ទមួយរូបក្នុងស្រុកម[...]

ស្ត្រីមេផ្ទះឆ្លៀតពេលទំនេរធ្វើការស្ម័គ្រចិត្តជួយសង្គមទោះមិនទទួលបានកម្រៃ

ទំនេរពីកិច្ចការផ្ទះស្ត្រីមេផ្ទះវ័យក្មេងមួយរូប[...]

Facebook សម្ដេច ហ៊ុន សែន៖នាយករដ្ឋមន្ត្រីហុង គ្រី គាំទ្រកម្ពុជាតស៊ូដើម្បីEBA

ទំព័រហ្វេសបុករបស់ សម្ដេចហ៊ុនសែនបានចុះផ្សាយថាល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត