loader

រដ្ឋមន្ត្រីការពារជាតិជប៉ុនថ្លែងថាវៀតណាមជិះទូកតែមួយជាមួយជប៉ុន

រដ្ឋមន្ត្រីការពារជាតិជប៉ុន គឺលោក ណូប៊ួយ គីស្ស៊ី បាននិយាយថា ប្រទេសវៀតណាមមាន«វាសនាតែមួយ» ជាមួយប្រទេសជប៉ុន។ ប្រទេសទាំងពីរទើបបានចុះកិច្ចព្រមព្រៀងនាំបច្ចេកវិទ្យានិងគ្រឿងបរិក្ខារយោធាជប៉ុន មកកាន់ប្រទេសវៀតណាម។

ប្រទេសជប៉ុន និងប្រទេសវៀតណាមមាន«វាសនាតែមួយ» ហើយគួរតែបង្កើនសហប្រតិបត្តិការយោធា ដើម្បីស្ថិរភាពតំបន់ ដោយឈរលើនីតិរដ្ឋ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ ពីទីក្រុងតូក្យូ នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ដោយផ្អែកតាមសម្ដីរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន ឈ្មោះ ណូប៊ួយ គីស្ស៊ី នៅថ្ងៃដដែល។ ប្រភពកត់ស្គាល់ថា ការថ្លែងបែបនេះបានកើតឡើង ស្របពេលដែលប្រទេសចិនបង្កើនសកម្មភាពជើងទឹកកាន់តែខ្លាំង។

យោងតាមក្យូដូ ដែលរាយការណ៍តាមក្រសួងការពារប្រទេសជប៉ុន, លោក គីស្ស៊ី បាននិយាយថា ប្រទេសវៀតណាមជាដៃគូដ៏សំខាន់មួយ សម្រាប់ប្រទេសជប៉ុន ហើយបានសង្កត់ធ្ងន់លើសេចក្ដីត្រូវការកិច្ចសហការ ដើម្បីដោះស្រាយបណ្ដាបញ្ហាសន្តិសុខក្នុងតំបន់ នៅពេលមានអ្វីដែលលោកហៅថា«តថភាពពិបាកទ្រាំ»ដូចបច្ចុប្បន្ន។

សុន្ទរកថារបស់លោក គីស្ស៊ី នៅឯក្រសួងការពារជាតិវៀតណាម បានកើតឡើង នៅថ្ងៃសៅរ៍ ពោលគឺ១ថ្ងៃក្រោយពីប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យនាំចេញបច្ចេកវិទ្យា និងគ្រឿងបរិក្ខារយោធាផលិតនៅប្រទេសជប៉ុន មកកាន់ប្រទេសវៀតណាម។ ក្យូដូឱ្យដឹងបន្ថែមដូច្នេះ។

ក្យូដូកត់សម្គាល់ឃើញថា ប្រទេសវៀតណាម ដែលជាសមាជិកដ៏សំខាន់មួយ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គឺជាប្រទេសទី១១ ដែលបានចុះកិច្ចព្រមព្រៀងបែបនេះជាមួយប្រទេសជប៉ុន ចំពេលដែលប្រទេសចិនកំពុងបង្កើនការវាតទីលើដែនសមុទ្រចិនភាគខាងកើត និងភាគខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានក្យូដូបន្តថា ភាគីទាំងពីរ ដោយនិយាយសំដៅដល់រដ្ឋាភិបាលទីក្រុងប៉េកាំង បាន គូសបញ្ជាក់ពីសារៈសំខាន់នៃសេរីភាពនាវាចរណ៍ និងសេរីភាពអាសកាសចរណ៍ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បុគ្គលិកនារីនៅសាលាក្រុងកាប៊ុលត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ

បុគ្គលិកនារីក្នុងរដ្ឋបាលសាលារដ្ឋធានីកាប៊ុលនៃប[...]

អគ្គលេខាធិការ អសប ព្រមានចិន និង សរអ ឱ្យបញ្ចៀសសង្គ្រាមត្រជាក់ថ្មី

អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យប្រទ[...]

លោកស្រីរដ្ឋមន្ត្រីការបរទេសហូឡង់លាតំណែងព្រោះរឿងអាហ្វហ្គានីស្ថាន

លោកស្រីរដ្ឋមន្ត្រីការបរទេសនៃប្រទេសហូឡង់ ឈ្មោះ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x