loader

រដ្ឋបាល​រាជធានី​ ស្នើ​ឲ្យ​ពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ ខណៈ​ក្រុមហ៊ុន​ដឹក​សំរាម​ឈប់​ ៣​ថ្ងៃ​

​ភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​រាជធានី​ ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម​ និង​សេវាកម្ម​ទាំងអស់​ ឲ្យ​ទុកដាក់​សំរាម​ ឲ្យ​បាន​ត្រឹមត្រូវ​ រយៈពេល​ ៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១០​ ខែតុលា​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០២​ ខែតុលា​។​

​សាលា​រាជធានី​ បាន​បញ្ជាក់​ថា​ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​ ៣​ថ្ងៃនេះ​ បុគ្គលិក​ របស់​ក្រុមហ៊ុន​ ស៊ិ​ន​ទ្រី​ ដែល​ជា​ក្រុមហ៊ុន​ដឹក​សំរាម​ នៅ​រាជធានី​ភ្នំពេញ​ នឹង​ត្រូវ​ឈប់​សម្រាក​ ដូច​បុគ្គលិក​កន្លែង​ផ្សេងៗ​ដែរ​ ដូច្នេះ​ដំណើរការ​ប្រមូល​សំរាម​ នឹង​ត្រូវ​ផ្អាក​ អំឡុង​ ៣​ថ្ងៃ​។​ តែ​យ៉ាង​សាលា​រាជធានី​ អះអាង​ថា​ សេវា​ប្រមូល​សំរាម​ នឹង​វិល​មក​ដំណើរការ​ជា​ប្រក្រតី​វិញ​ នៅ​ថ្ងៃ​ទី​១២​ ខែតុលា​។​

​ខណៈ​ដែល​សេវា​ដឹក​សំរាម​ ត្រូវ​ផ្អាក​ក្នុង​រយៈពេល​ ៣​ថ្ងៃនេះ​ សាលា​រាជធានី​ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ ម្ចាស់​អាជីវកម្ម​ និង​សេវាកម្ម​គ្រប់​ប្រភេទ​ សូមកុំ​បញ្ចេញ​កាក​សំណល់​ និង​សំរាម​គ្រប់​ប្រភេទ​ ចោល​នៅ​តាម​ដងផ្លូវ​សាធារណៈ​ ហើយ​ត្រូវ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​។​ រដ្ឋបាល​រាជធានី​ រំពឹង​ថា​ ប្រជាពលរដ្ឋ​ ម្ចាស់​អាជីវកម្ម​ សេវាកម្ម​ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ទាំងអស់​ នឹង​ចូលរួម​ថែរក្សា​អនាម័យ​ និង​បរិស្ថាន​ ក្នុង​រាជធានី​ឲ្យ​បាន​ល្អ​៕​

ព័ត៌មានទាក់ទង

ពលរដ្ឋច្បារអំពៅ ៨ គ្រួសារបារម្ភបាត់ដីធ្លី ខណៈក្រុមហ៊ុនផានអ៊ីម៉ិចបន្តបូមខ្សាច់ចាក់លើដីទំនាស់

ភ្នំពេញ៖ លោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋ នៅ[...]

អ្នកភូមិបញ្ជូនទៅសង្រ្គោះបន្ទាន់សង្ស័យពុលក្តាមត្រាំ

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃ សុក្រ ម្សិលមិញ អ្[...]

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត