loader

រដ្ឋមន្ត្រីព័ត៌មាន និងសម្ដេចហ៊ុនសែន ជំរុញអ្នកសារព័ត៌មានខំបំបាត់ព័ត៌មានក្លែងក្លាយសំដៅ​គាំទ្រ​សន្តិភាព

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានរំលឹកជាថ្មីម្ដងទៀត ដល់អ្នកសារព័ត៌មាន ត្រូវរួមគ្នា លុបបំបាត់ព័ត៌មានក្លែងក្លាយ ខណៈនាយករដ្ឋមន្ត្រី​ចាត់ទុកសារ​ព័ត៌​មានជា​ចលក​មួយ ​ក្នុងការគាំទ្រ​សនិ្ត​ភាព និងប្រជាធិបតេយ្យ។

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន  លោកខៀវ កាញារីទ្ធ បានថ្លែងដូចនេះ នៅក្នុងពិធីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៩ ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មាន ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ» នៅព្រឹកថ្ងៃសុក្រទី៣មេសា ដែល​ជាទិវាសេរីភាពសារព័ត៌មាន។

លោករដ្ឋមន្ដ្រី បានលើកឡើងថាព័ត៌មាន ក្លែងបន្លំ ធ្វើឲ្យប៉ះពាល់ វឹកវរសង្គមជាតិ។

លោកថា កាតព្វកិច្ចរបស់អ្នកសារព័ត៌មាន ត្រូវតែបញ្ចេញរឿងពិតដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។

ក្នុងឱកាសនោះ លោកខៀវ កាញារីទ្ធ​ អំពាវនាវឲ្យអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ បន្ដខិតខំប្រឹងប្រែងបំពេញការងារ ដោយគោរពទៅតាមក្រមសីលធម៌ វិជ្ជាជីវៈ រក្សានូវភាពថ្លៃថ្នូរ ។

ដោយឡែក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០មេសា បានចេញសារលិខិតមួយ ដោយអបអរសាទរទិវាសេរីភាពសារព័ត៌មាន។

សម្តេច នាយករដ្ឋមន្ត្រី បានរៀបរាប់អំពីសារៈសំខាន់ជាច្រើនរបស់អ្នកសារព័ត៌មានដែលបាន​ជួយ​អភិវឌ្ឍន៍សង្គម ។ សម្ដេចបានទទូចថា សារព័ត៌មានជាកត្តាមួយនៃការ​ពង្រឹង​សន្តិភាព ជួយ​កសាងយុត្តិធម៌សង្គម និងការអភិវឌ្ឍប្រទេស៕

 

ព័ត៌មានទាក់ទង

អតីតមេបក្សសង្រ្គោះជាតិរិះគន់ភាពយឹត​យ៉ាង​របស់រដ្ឋាភិបាលករណីជួយពលរដ្ឋនិងវិស័យ​ឯកជន​ខណៈ​រដ្ឋាភិបាល​អន្តរាគមន៍ជាថ្មីទៀត

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញនូវសេចក្តីថ្លែងក[...]

ត្រាំដាក់ឱសានវាទ៣០ថ្ងៃនាំអាមេរិកចេញពីWHOបើអង្គការនេះមិនដកឥទ្ធិពលចិនចេញពីខ្លួនបាន

នៅខែមេសា លោកប្រធានាធិបតីដូណាល់ត្រាំ​បានបញ្ជាឱ[...]

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នីតិវិធីលើមន្រ្ដីតុលាការពុករលួយ

រដ្ឋមន្រ្ដីយុត្តិធម៌ប្រកាសជំហរម៉ឺងម៉ាត់ចាត់នី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត