loader

យុវជនកម្ពុជា៖ សិទ្ធិរស់រានមានជីវិតរបស់កុមារនៅតែជាបញ្ហាចោទនៅឡើយ

នៅថ្ងៃសៅរ៍នេះ គឺ ជាខួបទី៧០នៃទិវាសិទ្ធិកុមារអន្ដរជាតិ ១មិថុនា។ ក្រសួង ក្រុមប្រឹក្សាជាតិ អង្គការសង្គមស៊ីវិល រួមនឹងក្រុមហ៊ុនឯកជនធំៗ បានរួមគ្នាប្រារព្ធអបអរពិធីនៃនៅឯសាលមហោ ស្រពកោះពេជ្រ។ តែយុវជនមួយចំនួនមើលឃើញនៅក្នុងថ្ងៃនេះថាកង្វល់របស់ពួកគេទៅកាន់កុមារ គឺប្រភេទកុមារដែលគ្មានទីជម្រករស់នៅសមរម្យ និង ធ្វើការដោយមានការកេងប្រវ័ញ្ចពីសំណាក់មនុស្ស ចាស់។ នេះជាការរំលោភបំពាន និង មិនយកចិត្តទុកដាក់នូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមួយជាមួយនឹងសិទ្ធិបីទៀត គឺ សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបានការអប់រំ និង សិទ្ធិក្នុងការចូលរួម ជាសិទ្ធិមូលដ្ឋានរបស់កុមារ។

កញ្ញា ឆោមពៅនិកា រាយការណ៍៖

ថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន​ តំណាងដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានអញ្ជើ​ញចូលជាអធិបតីខួប លេីកទី៧០​ទិវាអន្តរជាតិ១​ មិថុនា​ និងទិវាកុមារកម្ពុជា​ ឆ្នាំ២០១៩​។ កម្មវិធីនេះប្រារព្ធទៅដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ​ តំណាងទូត​ អង្គការ​ និងអ្នកពាក់ព័ន្ធចូលរួមជាង៣០០០នាក់​ នៅសាលមហោស្រពកោះពេជ្រ​ ។ដោយភ្ជាប់នឹងទិវាសិទ្ធិកុមារអន្ដរជាតិ ក្រសួង និង ស្ថាប័នពាក់ព័ន្ធ រដ្ឋនិងឯកជននានា ក៏យកឱកាសដ៏មហោឡារិក នេះ ប្រារព្ធរួមនឹង ខួបលេីកទី១៨​ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា។

អង្គពិធីទាំងមូលដែលលើកឡើងទាក់ទងទៅនឹងកំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍសង្គមជាតិ បានបង្ហាញនូវអត្រាកាត់បន្ថយបានច្រើននូវ មរណភាពមាតា និង​កុមារ ការកាត់បន្ថយអំពើហិង្សាលើកុមារ និង កុមារបានទទួលការរៀនសូត្រច្រើន។ ប៉ុន្ដែប្រធានបទជាសំខាន់ក្នុងឆ្នាំនេះ គឺ ទាក់ទងទៅនឹងការលើកកំពស់សិទ្ធិកុមារ តាមរយៈការលុបបំបាត់អំពើហិង្សាគ្រប់រូបភាព។

ឆ្លើយតបទៅនឹង ប្រធានបទនេះ យុវជនដែលមកពីវិទ្យាស្ថានសង្គមកិច្ច បាននឹងកំពុងស្ដាប់នូវប្រសាសន៍ដ៏មានអត្ថន័យក្នុងកម្មវិធីបានឆ្លៀតផ្ដល់នូវបទសម្ភាសដល់វិទ្យុស្រ្ដី នូវអ្វីដែលរូបកញ្ញា មើលឃើញថា ជាកង្វល់ក្នុងការពារសិទ្ធិរបស់កុមារ ដែលនោះ គឺកុមារអនាថា មិនតិចឡើយរសនៅគ្មានទីជម្រកត្រឹមត្រូវ មិនបានរៀនសូត្រ។

ពុធ ស្រីណែត ផ្ញើក្ដីសង្ឃឹមនេះទៅកាន់រាជរដ្ឋាភិបាលនឹងធ្វើយ៉ាងណាអាចលុបបំបាត់បាននូវរូបភាព ទាំងនេះ ដែលជាផ្នែកមួយនៃសិទ្ធិមូលដ្ឋានទាំងបួនរបស់កុមារ។

ឃ្លីប

មិនខុសគ្នាពី ស្រីណែត ប៉ុន្មានទេ វង្ស សុជាតា ពាក់អាវនិស្សិត អង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់ នៅក្នុងកម្មវិធីនេះ។ នាងបាន ធ្វើការប្រៀបធៀបអំពីស្ថានភាពរស់នៅរបស់កុមារក្នុងគ្រួសារក្រីក្រ តែកញ្ញានៅតែជឿជាក់ ថា ក្រសួង មានសមត្ថកិច្ចពិតជាខំចាត់ការណ៍លើរឿងនេះដើម្បីបំបាត់គម្លាតនៃការ អនុវត្តសិទ្ធិ និង ផ្ដល់ការការពារសិទ្ធិកុមារបានប្រសើរច្រើន។

ឃ្លីប

ជាការកត់សម្គាល់ ប្រធាននេះបទនេះធ្វើឡើង ក៏ជាការ​អបអរសាទរដែលកម្ពុជា ​ត្រូវបាន​អង្គការសហប្រជាជាតិ​(UN)​ ចុះឈ្មោះ ​ចូល​ជា​ប្រទេស​ទី​២៦​ លើ​ការងារ​លប់​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់ ​លើ​កុមារ​នៅ​កម្ពុជា​។

តិក ឈុនវិបុល​ដែលជារៀមច្បងកាយារឹទ្ធិរាជធានីភ្នំពេញ សង្កេតឃើញថា កុមារទទួលបានការគាំពារច្រើន កុមារត្រូវបានបញ្ចូនទៅសាលា ខណៈឪពុកម្ដាយមិនមានពេលវេលាគ្រប់គ្រងនឹងមើលថែ កុមារថ្វីបើមិនបានដឹងពីសិទ្ធិរបស់គាត់ថាតើអនុវត្តបានសមស្របឬ​យ៉ាងណា។ តែ អ្នកមើលថែទាំ រួមទាំងលោកគ្រូអ្នកគ្រូពេលបច្ចុប្បន្ននេះកាត់បន្ថយបានច្រើននូវការ ធ្វើហិង្សាស្រាលក្ដីធ្ងន់ក្ដីលើកុមារ ពេលបង្រៀន។ យ៉ាងណា វិបុល ហាក់រិះគន់លើទង្វើឪពុកម្ដាយមួយចំនួនដែលយកកូនជាឧបករណ៍ ចិញ្ចឹមជីវិតរាល់ថ្ងៃ។

ឃ្លីប

ថ្លែងក្នុងកម្មវិធីពិសេស ក្នុងការអបអរសាទរទិវាកុមារអន្ដរជាតិ លោក សុន ពេញ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធសិទ្ធិកុមារបានចង្អុលបង្ហាញនូវវិធីក្នុងការកាត់បន្ថយអំពើហិង្សាដើម្បីសិទ្ធិរស់រានមានជីវិតរបស់កុមារ​មានលក្ខណៈកាន់តែប្រសើរ គឺអាណាព្យាបាលត្រូវលុះបាននូវការចិញ្ចឹមកូនតាមបែបវិជ្ជមាន ពោល ការអប់រំបែបវិជ្ជមាន និយាយពីហេតុផល និង បញ្ឈប់បាននូវអំពើហិង្សាក្នុងការអប់រំកុមារ នៅតាមមជ្ឈដ្ឋានសិក្សា គ្រួសារក្ដី៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកយន្ត មីន សុំសម្ដេចលាលែងពីដំណែង ខណៈសម្ដេចដកទេសរដ្ឋមន្ត្រីញឹម វណ្ណដា

សម្ដេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសបុករបស់ខ្[...]

រដ្ឋមន្រ្តីកសិកម្មការពារសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់និងលុបបំបាត់ការនេសាទខុសច្បាប់

រដ្ឋមន្រ្តីក្រសួងកសិកម្មនៅថ្ងៃទី២៤ ខែមិថុនានេ[...]

ករណីបាក់អាគារនៅក្រុងព្រះសីហនុ ចាប់ខ្លួនមនុស្សបួននាក់ ខណៈអ្នកស្លាប់កើនឡើងដល់១០នាក់

អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានប្រាប់ក្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត