loader

យីហោ«ម្លិះអង្គរ»អាចដាក់ឱ្យក្រុមហ៊ុននិងរោងម៉ាស៊ីនកិនស្រូវប្រើប្រាស់នៅដើមខែមីនាខាងមុខ

ភ្នំពេញ៖ បន្ទាប់ពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) សម្រេចប្រើប្រាស់ឈ្មោះ«ម្លិះអង្គរ»ជាយីហោអង្ករកម្ពុជា កាលពីពាក់កណ្តាល ខែមករានោះ បច្ចប្បន្នមានក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចណាស់ចំនួន ១០ បានដាក់ពាក្យស្នើសុំម៉ាកវិញ្ញាតកម្មនេះទៅប្រើប្រាស់។ នេះបើតាមការឱ្យដឹងពីលោក មូល សារិទ្ធិ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៧ កុម្ភៈឆ្នាំ២០១៨នេះ។ តែយ៉ាងណាយីហោ«ម្លិះអង្គរ»នេះអាចនឹងបើកឱ្យប្រើប្រាស់នៅដើមខែមីនាខាងមុខ បន្ទាប់ពីរៀបចំនីតិវិធីចប់សព្វគ្រប់ ។

 

                                                     ​​ម៉ាកវិញ្ញាតកម្ម«ម្លិះអង្គរ»ដែលទើបសម្ពោធកាលពីពេលថ្មីៗនេះ។

 

យ៉ាងតិចណាស់ក្រុមហ៊ុន និងរោងម៉ាស៊ីកិនស្រូវចំនួន ១០ ដែលរកស៊ីលើវិស័យជួញដូរស្រូវអង្ករ បានដាក់ពាក្យមកកាន់សហព័ន្ធស្រូវអង្ករដើម្បីសុំយីហោនេះ ក្នុងការនាំអង្ករចេញទៅកាន់ទីផ្សារបរទេស ។

តាមការបញ្ជាក់បន្ថែមពីលោក មូល សារិទ្ធិ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់វិទ្យុស្រ្តីថា សហព័ន្ធអាចនឹងបើកឱ្យក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវប្រើប្រាស់ម៉ាកនេះនៅកំឡុងខែមីនា ឆ្នាំ២០១៨ ខាងមុខ បន្ទាប់ពីម៉ាកវិញ្ញាត កម្មមួយនេះត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ លោកបន្តថា ក្រុមហ៊ុននិងរោងម៉ាស៊ីនកិនស្រូវដែលអាចទទួលបានយីហោ«ម្លិះអង្គរ»យកទៅប្រើប្រាស់បាន លុះត្រាតែបានឆ្លងកាត់ការត្រួតពិនិត្យបានត្រឹមត្រូវជាមុនសិន។

លោក មូល សារិទ្ធិ៖«មុនហ្នឹងយើងបញ្ចេញក៏យើងរៀបចំសិក្ខាសាលា រៀបចំកិច្ចប្រជុំមួយទៀតជាមួយពួកគាត់ដែរ ដើម្បីពន្យល់បន្ថែមទៀតមុននឹងគាត់ ចង់ប្រើហ្នឹងយល់ដឹងឱ្យច្បាស់ឱ្យហើយពីលក្ខខណ្ឌទាំងអស់ កុំឱ្យគាត់យល់ថាអាហ្នឹងប្រើទៅមានភាពងាយស្រួល ឬមិនងាយស្រួលអី។ ងាយស្រួលគឺចង់និយាយថា គាត់ត្រូវតែគោរពលក្ខខណ្ឌ បើគាត់មិនគោរពយើងត្រូវដកសិទ្ធិគាត់មិនអាចឱ្យគាត់ធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អង្កររបស់យើង យើងពិនិត្យតាំងពីក្រោមរហូតដល់វិចខ្ចប់ត្រូវតែមានប្រភពច្បាស់»។

កាលពីថ្ងៃទី២២ និង២៣ មករា ឆ្នាំ២០១៨ នេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានសម្រេចប្រើប្រាស់ឈ្មោះ «ម្លិះអង្គរ» ជាយីហោអង្ករកម្ពុជាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិដោយជំរុញការនាំចេញរបស់កម្ពុជា។ ទាំងប្រធានសហព័ន្ធ ព្រមទាំងអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ និងស្ថាប័នរដ្ឋាភិបាល សុទ្ធតែបានសាទរ និងមានសុទិដ្ឋនិយមថា ការប្រើម៉ាកវិញ្ញាតកម្ម«ម្លិះអង្គរ»នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការនាំអង្ករចូលទៅទីផ្សារអន្តរជាតិប្រកបដោយស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តភាពនៃវិស័យស្រូវអង្ករកម្ពុជា។ ជាងនេះទៀត យីហោនេះនឹងបង្កើនទំនុកចិត្តពីអតិថជននៅលើទីផ្សារ និងបង្កើនការនាំចេញអង្កររបស់កម្ពុជាផងដែរ។

លោក សុខ ពុទ្ធីវុធ (ឆ្វេង) លោក វេង សុខន (កណ្តាល) លោក យឹម ឆៃលី (ស្តាំ)។ក្នុងពេលប្រគល់ប័ណ្ឌសសើរដល់លោក សុខ ពុទ្ធីវុធកាលពីថ្ងៃទី២២ មករា ឆ្នាំ២០១៨។

 

លោក សុង សារ៉ន ប្រធានក្រុមហ៊ុន អេមរុ រ៉ាយស៍(ខេមបូឌា) និយាយថា ការប្រើប្រាស់យីហោអង្កររួមរបស់កម្ពុជា គឺមានអត្ថប្រយោជន៍ច្រើន ទាំងការគ្រប់គ្រងលើការនាំចេញ នឹងធ្វើឱ្យអតិថិជនមានទំនុកចិត្តកាន់តែច្រើនលើអង្ករកម្ពុជា។ លោកបន្តថា ក្រុមហ៊ុនរបស់លោកកំពុងធ្វើការសិក្សាអំពីនីតិវិធីមួយចំនួនមុននឹងសុំយីហោ«ម្លិះអង្ករ»មកប្រើប្រាស់ ហើយក្រុមហ៊ុនលោកក៏កំពុងផ្សព្វផ្សាយម៉ាកយីហោនេះប្រាប់អតិថិជនជាបណ្តើរៗហើយ។

លោក សុង សារ៉ន៖«ឥឡូវយើងកំពុងតែពិចារណាធ្វើការងារហ្នឹងជាមួយអតិថិជននៅក្រៅប្រទេស ដើម្បីប្រមូតព្រេនថ្មី ហើយយើងកំពុងដាក់សំន្នើទៅអតិថិជនរបស់យើងដើម្បីឱ្យគេចាប់ទទួលស្គាល់ ព្រេនថ្មីហ្នឹង ហើយយើងហ្នឹងសហការជាមួយសហព័ន្ធ ដើម្បីជំរុញព្រេនថ្មីហ្នឹងលើទីផ្សារអន្តរជាតិ។ អញ្ចឹងដោយសារយើងទើបតែប្រកាស២អាទិត្យ យើងចាំពេលវេលាយ៉ាងតិចក៏៣ខែដែរទើបដឹងការជូនដំណឹងមកវិញពីអតិថិជន នោះយើងអាចដាក់ពាក្យទៅសហព័ន្ធដើម្បីជួយជំរុញយីហោហ្នឹង»។

បើតាមទំព័រហ្វេសប៊ុករបស់សហព័ន្ធស្រូវអង្ករចុះផ្សាយនៅនេះ ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានបើកកិច្ចប្រជុំលើទី៥ ក្នុងអាណត្តិទី២។ របៀបវារៈសំខាន់បានផ្តោតលើការផ្តល់យោបល់ និងសម្រេចលើផែនការបន្ទាប់ និងគម្រោងថវិកាសម្រាប់ម៉ាកវិញ្ញាតកម្ម«ម្លិះអង្គរ»។

លោក មូល សារិទ្ធិ បន្ថែមថា នៅពេលយីហោ«ម្លិះអង្ករ»ចុះបញ្ជីនៅក្រសួងពាណិជ្ជរួចរួលហើយ នោះម៉ាកយីហោមួយនេះនឹងត្រូវបានគេទទួលស្គាល់លើទីផ្សារអន្តរជាតិប្រមាណជាង១០០ ប្រទេសឯណ្ណោះ ដែលធ្វើឱ្យការនាំចេញអង្ករក្រអូបរបស់កម្ពុជាមានឱកាសទីផ្សារបានកាន់តែច្រើន។

លោក មូល សារិទ្ធិ មានសុទិដ្ឋនិយមថា ប្រសិនបើម៉ាកវិញ្ញាតកម្ម«ម្លិះអង្គរ»ត្រូវបានចុះបញ្ជីមែន នោះអង្ករកម្ពុជានឹងអាចរក្សាកេរ្តិ៍ឈ្មោះលើទីផ្សារអន្តរជាតិ បង្កើនទំនុកចិត្តចំពោះអតិថិជន និងអាចបង្កើនតម្លៃអង្ករបានទៀតថា។

លោក មូល សារិទ្ធិ៖«ទី១ យើងអាចការពារកិតិ្តយស កេរ្តិ៍ឈ្មោះអង្ករហ្នឹងបាន។ ទី២ គឺយើងបង្កើនទំនុកចិត្តលើទ្នកទិញ និងអ្នកបរិភោគ គឺមានន័យថា គេទុកចិត្តលើអង្កររបស់យើង អ្នកទិញគេគ្រាន់តែឃើញអង្ករហ្នឹង គាត់ដឹងថា អង្ករហ្នឹងរបស់ខ្មែរសុទ្ធ១០០%ហើយ មានអ្នកធានាមានអ្នកទទួលខុសត្រូវ ព្រោះសហព័ន្ធមានក្រុមហ៊ុនត្រួតពិនិត្យមុននឹងអង្ករហ្នឹងវិចខ្ចប់ចេញ យើងត្រូវត្រួតពិនិត្យ។ ទី៣ គឺជួយបង្កើនតម្លៃ»។

ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករបង្ហាញថា ក្នុងឆ្នាំ ២០១៧ ទីផ្សារនៃប្រទេសសមាជិកសហភាពអឺរ៉ុបបានស្រូបយកអង្ករកម្ពុជា ៤៣% នៃបរិមាណនាំចេញសរុប។ ស្របពេលនេះ ទីផ្សារប្រទេសចិនកំពុងប្រជែងក្នុងល្បឿនយ៉ាងរហ័សក្នុងការស្រូបយកអង្ករពីកម្ពុជា ដោយមានចំនួន៣៤% នៃការនាំចេញសរុបរបស់កម្ពុជា។

ចំណែកឆ្នាំ ២០១៨នេះ ប្រទេសចិនបានចុះអនុស្សារណៈទិញអង្ករកម្ពុជា ៣០ម៉ឺនតោនក្នុងមួយឆ្នាំ។ កត្តានេះធ្វើឱ្យកម្ពុជាមាន ឱកាសពង្រីកទីផ្សារនាំចេញកាន់តែទូលាយសម្រាប់វិស័យស្រូវអង្ករកម្ពុជា៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ធនាគារពិភពលោក​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​កំណើន​៧​ភាគរយ​ឆ្នាំ​២០១៨​នេះ​

ធនាគារ​ពិភពលោក​(World​ Bank)​ បាន​ពន្យា​ករ​ណ៍[...]

តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​ឡើងថ្លៃ​តិច​តូច​

តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ក្នុង​ខែតុលា​[...]

អាមេរិកបោះទុនវិនិយោគខ្ទង់ពាន់លានដុល្លារបង្កើនបច្ចេកវិទ្យាលើការផលិតស្រូវអង្ករកម្ពុជា វាយលុកទីផ្សារអន្តរជាតិ

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគខ្នាតធំឈានមុខគេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត