loader

យន្តហោះអាមេរិកចាប់ផ្ដើមហោះស៊ើបការណ៍លើលំហសមុទ្រវេណេហ្សូអេឡា

យន្ដហោះស៊ើបការណ៍មួយគ្រឿងរបស់សហរដ្ឋអាមេរិកបានកំពុងហោះហើរលើលំហសមុទ្រនៃប្រទេសវេណេហ្សូអេឡាដើម្បីតាមចាប់សញ្ញានិង តាមដាននាវាដឹកប្រេងរបស់ប្រទេសមួយចំនួនដែលមកទទួលប្រេងពីវេណេហ្សូអេឡា។សកម្មភាពរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកបានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសរបស់ប្រទេសមហាអំណាចនេះបានប្រាប់មន្ត្រីនិង បុគ្គលិកទូតទាំងអស់ឱ្យចាកចេញពីប្រទេសវេណេហ្សូអេឡាឱ្យអស់នៅសប្ដាហ៍នេះ។

យន្ដហោះអាមេរិកមួយគ្រឿងនេះមកពីកងកម្លាំងទ័ពអាកាសអាមេរិកគឺយន្ដហោះBoeing RC-135 Rivet។យន្តហោះនេះ មានភ្ជាប់ប្រព័ន្ធចាប់យកសញ្ញា បានហោះហើរតាំងពីថ្ងៃទី២៣ កុម្ភៈ គិតមកពេលនេះចំនួន៥ដងមកហើយ។សហរដ្ឋអាមេរិកបានប្រកាសថានៅថ្ងៃ២៨ មេសាគឺជាការបិទការនាំប្រេងពីប្រទេសវេណេហ្សូអេឡាដែលសហរដ្ឋអាមេរិកបានទិញប្រេងពីប្រទេសនេះក្នុងមួយថ្ងៃ៥សែនធុង។ជាមួយគ្នានេះសហរដ្ឋអាមេរិកបានប្រាប់ដល់ប្រទេសដែលទិញប្រេងពីវេណេហ្សូអេឡាឱ្យចូលរួមជាមួយអាមេរិកដើម្បីដាក់ទណ្ឌកម្មលើរបបម៉ាឌូរ៉ូ។រដ្ឋមន្រ្ដីការបរទេស ម៉ៃប៉ុមពីអូ បានប្រាប់សមភាគីឥណ្ឌារបស់លោកឱ្យបញ្ឈប់ការទិញប្រេងពីវេណេហ្សូអេឡានៅពេលដែលអាមេរិកចាប់ផ្ដើមដាក់ទណ្ឌកម្ម។ប្រទេសដែលទិញប្រេងពីវេណេហ្សូអេឡាច្រើនជាងគេគឺសហរដ្ឋអាមេរិកបន្ទាប់មកប្រទេសចិន និង ឥណ្ឌា។ ប្រទេសចិនទិញប្រេងពីវេណេហ្សូអេឡាក្នុងមួយថ្ងៃ៣សែនបួនម៉ឺនធុង ហើយឥណ្ឌា២សែនប្រាំបីម៉ឺនធុង។ប្រទេសចិនកាលពីសប្ដាហ៍មុនបានស្នើសុំអាមេរិកកុំដាក់ទណ្ឌកម្មលើវេណេហ្សូអេឡា ដោយការសម្រេចជាឯកតោភាគី។ប្រទេសចិនទទូចឱ្យមានដំណោះស្រាយចំពោះវេណេហ្សូអេឡាជាជាងការដោះស្រាយដោយកម្លាំងទ័ព។ចំណែកឯរុស្ស៊ីវិញដែលជាសម្ព័ន្ធមិត្តរបបម៉ាឌូរ៉ូក៏ប្រឆាំងចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកដែរ។​កាលពីសប្ដាហ៍មុនអាមេរិកបានព្រមានថាខ្លួននឹងបញ្ចូននាវាចម្បាំងមួយគ្រឿងទៅកាន់វេណេហ្សូអេឡាដើម្បីប្រឆាំងនឹងប្រទេសណា ដែលមកដឹកប្រេងពីវេណេហ្សូអេឡា៕

ព័ត៌មានទាក់ទង

ក្រុមហ៊ុនចិន ចាប់ផ្ដើមដកខ្លួនឈប់ទិញប្រេងឆៅពីវេណេហ្សូអេឡាដោយសារទណ្ឌកម្មរបស់អាមេរិក្

ចិនគឺជាម្ចាស់បំណុលធំទី១នៃរបបលោកម៉ាឌូរ៉ូដែលមាន[...]

ទូកនេសាទចិន៨រយគ្រឿងបណ្ដែតពេញពេញសមុទ្រចិនខាងត្បូង នាំឱ្យវៀតណាមហ្វីលីពីនស្រឡាំងកាំង

ដុំពកខ្មៅបានគ្របដណ្ដប់លើផ្ទៃសមុទ្រចិនខាងត្បូង[...]

អតីតបក្សCNRP ប្រកាសថាលោកសមរង្ស៊ីដឹកនាំមន្ត្រី បក្សចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកា២០១៩

អតីតគណបក្សសង្រ្គោះជាតិបានចេញសេចក្ដីប្រកាសព័ត៌[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត