ភ្នំពេញ៖ ចាប់តាំងពីជំលោះដីធ្លីដំបន់បឹងកក់ កើតឡើងនៅឆ្នាំ២០១១មក ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបាននាំគ្នាចេញមកតវ៉ា។ ប៉ុន្តែការទាក់ទាញនាំឱ្យមានការភ្ញាក់ផ្អើល គឺអ្នកតវ៉ាជាស្ត្រី។ ក្នុងចំណោមស្ត្រី ចេញមុខតវ៉ាខ្លាំងជាងគេ មានអ្នកស្រី ទេព វន្នី អ្នកស្រី បូវ សោភា អ្នកស្រី សុង ស្រីលាភ និង លោកយាយ ង៉ែត ឃុន ហៅម៉ាមី ជាដើម។
ក្នុងចំណោមស្ត្រីដឹកនាំ ការតវ៉ា គឺអ្នកស្រី ទេព វន្នី មានសកម្មភាព ខ្លាំងជាងគេ។ អ្នកស្រី ទេព វន្នី តែងតែត្រូវបានអាជ្ញាធរ ចាប់ឃុំខ្លួន នៅពេលដឹកនាំតវ៉ា។ ស្ត្រី ឆ្នើមរូបនេះ បាន ជាប់ពន្ធនាគារ ៣ដងហើយ ដោយរាប់ទាំងពេលនេះ។
តើម្ដាយ របស់អ្នកស្រី ទេព វន្នី មានអារម្មណ៍ ដូចម្ដេច បើកូនរបស់អ្នកស្រីជាប់ពន្ធនាគារ ជាថ្មីទៀត នេះ?
ប្រហែលជាខុសពីម្ដាយដទៃខ្លះហើយមើលទៅ។ អ្នកស្រី ស៊ី ហៀប ម្តាយរបស់អ្នកស្រីទេព វន្នី មិនត្រឹមតែមិនឃាត់កូនចូលរួមនៅក្នុងសម្មភាពតវ៉ានោះទេ តែរូបអ្នកស្រីផ្ទាល់ ក៏ចូលរួមតវ៉ា ជាមួយកូនស្រីយ៉ាងសកម្មដែរ។ កញ្ញា ច្រឹក ស្រីអូន អ្នករាយការណ៏ព័ត៌មានវិទ្យុស្ត្រី កាលពីថ្មីៗនេះបាន ទៅជួបអ្នកស្រី ស៊ី ហៀប នៅផ្ទះអ្នកស្រី។ ក្នុងជំនួបនេះ អ្នកស្រី បានប្ដេជ្ញាថានឹងបន្តចូលរួមយ៉ាងសកម្ម តវ៉ា ករណីជំលោះដីធ្លី ទោះបី កូនរបស់អ្នកស្រីត្រូវកាត់ទោស និងឃុំខ្លួន ក៏ដោយ។ លោកស្រីបានប្រាប់ថាទាំងកូនទាំងម្ដាយតស៊ូដូចនេះ គឺដើម្បីយុត្តិធម៌សង្គម។
ដើម្បីជ្រាប តទៅនេះសូមស្ដាប់ បទយកការណ៍ ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូនដូចតទៅ៖