WMC

ម្ដាយកញ្ញាឈឿនដារ៉ាវី៖កូនស្រីរបស់ខ្ញុំកោរសក់ដើម្បីធ្វើសម្មាធិ និងបួងសុំដល់ព្រះបាទជ័យវរ្ម័នទី៧មេត្តា ជួយអោយនាងបានយុត្តិធម៌

លោកស្រី ថាច់ធីតា ជាម្ដាយរបស់កញ្ញា  ឈឿនដារ៉ាវី បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុស្ត្រី ថា កូនរបស់លោកស្រី ដែលបានសម្រេចកោសក់ គឺមានកត្តាជាច្រើន ។

លោកស្រី ថាច់ធីតា បញ្ជាក់ថា ទីមួយ កញ្ញា  ឈឿនដារ៉ាវី ត្រូវការអារម្មណ៍នៅក្នុងពន្ធនាគារអោយស្ងាត់ ព្រោះតែមានការរំខាន់ខ្លះៗពី ទណ្ឌិតជិតខាង។ ទី២ គឺកោរសក់ ដើម្បី បួងសួងសុំដល់ព្រះបាទជ័យវរ្ម័នទី៧ ជួយអោយនាងបានយុត្តិធម៌។ លោកស្រី រំលឹកថាព្រះបាទជ័យវរ្ម័នទី៧  ជាស្ដេច ខ្លាំងពូកែ ដែលបានរំដោះ ប្រទេសពីការឈ្លានពានពីសំណាក់ ប្រទេសចាម។

កញ្ញា  ឈឿនដារាវី មានអាយុ ៣០ឆ្នាំ គឺជាសកម្មជន បរិស្ថាន នៃក្រុមខ្មែរថាវរៈ ។ កញ្ញានិងក្រុម ថាវរៈមួយចំនួនត្រូវបានចាប់ខ្លួនបកាលពីខែសីហា ឆ្នាំ២០២ ក្រោមបទញុះញុង និងបង្ក អសន្តិសុខសង្គម  នៅពេលកញ្ញា និងក្រុមរបស់កញ្ញា​ទៅតវ៉ា ខាងមុខតុលាការ រាជធានីភ្នំពេញ ទាមទារសុំអោយដោះលែងលោករ៉ុងឈុន ។ មន្ត្រីពន្ធនាគារមិនបានចាត់ទុក ការកោរសក់របស់ កញ្ញា ឈឿនដារ៉ាវី ក្រោមហេតុផល អាក្រក់ ឬ រំលោភបំពានអ្វីឡើយ​នៅក្នុងមណ្ឌល​កែប្រែ ព្រៃស។

អ្នកសង្កេតការណ៍ម្នាក់ បានហៅការកោរសក់របស់ កញ្ញា  ឈឿនដារ៉ាវី គឺដើម្បី ទាមទារយុត្តិធម៌ ។

ដើម្បី ជ្រាប ! សូមស្ដាប់បទសម្ភាសន៍ រវាងលោកនួន បូរិន និង លោកស្រីថាច់ធីតាដូចតទៅ៖

 

Exit mobile version