loader

ម៉ាឡេស៊ី៖បើណាជីបមិនអស់អំណាចគឺមិនអាចនាំខ្លួនមកកាត់ក្ដីបានឡើយ-ករណីពុករលួយ

នៅថ្ងៃពុធទី ២៨សីហានេះ  គឺជាការបើកការកាត់ក្ដី លើសំនុំរឿង ពុករលុយរាប់រយលានដុល្លារ ប្រឆាំង ណា​ជីបរ៉ាហ្សាក់ ដែលបានប្រព្រឹត្តអំឡុង កាន់អំណាច ជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។ ថ្ងៃនេះ គេហៅថាការជំនុំជម្រះក្ដីជាលើកដំបូង ដែលមានបូកសរុបបទចោទ ប្រឆាំងអតីតបុរសខ្លាំងម្នាក់នេះ មានដល់ទៅ៤២ ករណី។

លោកណា​ជីបរ៉ាហ្សាក់ គឺជានាយករដ្ឋមន្ត្រី ធ្លាក់ពីអំណាច នៅក្នុងការបោះឆ្នោតនៃប្រទេសម៉ាឡេស៊ី​កាលពីខែឧសភា ឆ្នាំ២០១៨។ បុរសនេះ បានកាន់អំណាចរយៈពេល២អាណត្តិ១០ឆ្នាំ។ គាត់ជា មេដឹក នាំរណសិរ្យ ជាតិបារិសាន់ ឬ UMNO ដែលធ្លាប់កាន់អំណាចជាង៦០ឆ្នាំ។ 

បុរសនេះ ត្រូវគេពណ៌នាថា ជាមេដឹកនាំម៉ាឡេស៊ី ដែលមិនទទួលស្គាល់ ខ្លួនខ្សោយម្ដងណាឡើយ ហើយ ក៏ ជា​អ្នកនយោបាយ ងាយបង្រ្កាប គូប្រជែងជាខ្លាំង អោយតែ ក្រុមប្រឆាំង រិះគន់ លើរូបគាត់​ចំពោះ​ការដឹកនាំរដ្ឋាភិបាល ។ ក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិល រាប់សិបនាក់ ត្រូវបានចាប់ខ្លួន ដោយសារពួគគេ រិះគន់ គាត់ ថាបានប្រព្រឹត្តអំពើពុករលួយ រាប់រយលានដុល្លារ ហើយបាន ទាមទារ បុរសនេះ ឡើងបំភ្លឺនៅ សភា និងតុលាការ ។ មិនត្រឹមតែ ក្រុមប្រឆាំង ត្រូវបានលោក ប្ដឹងបក​ពី​បទ​បរិហារ​កេរ្តិ​របស់លោក ដែលនាំអោយមានការឃាត់ខ្លួន គឺសូម្បី ពួករដ្ឋអាជ្ញា និង រដ្ឋមន្ត្រីរបស់លោក ជាច្រើននាក់ ក៏លោកបាន ដកហូតតំណែងផងដែរ។​ ជាមួយគ្នា អ្នកមានគុណលើរូបលោក គឺលោក​មហាធាមហាម៉ាត ដែល​តែងតាំងលោក ជាប្រធានគណប​ក្ស និងជាបេក្ខជននាយករដ្ឋមន្ត្រី ក៏លោក គំរាមប្ដឹងអោយតុលាការផ្តន្ទាទោស ផងដែរ។ តែយ៉ាងណា ទីបំផុត បុរសនេះ ដែលមានបំណង​កាន់​អំណាច ទៅរកការគ្រប់គ្រងបែប អត្តាធិបតេយ្យ កំពុងមានទុក្ខក្នុងខ្លួន គឺក្រោយពីអស់អំណាច ដោយ​សារ ពលរដ្ឋ បោះឆ្នោតទម្លាក់គាត់​នៅក្នុងការបោះឆ្នោត ។  ដូចគេថា ពេលមានអំណាច គឺមិនដែល មានកំហុសនិងមិនដែលចុះចាញ់នឹងព្រហ្មលិខិតម្ដងណាឡើយ។ ដល់ពេលនេះ កំហុសរបស់បុរសខ្លាំង នេះ សឹករាប់មិនអស់។

៤២ករណី ប្រឆាំងនឹងលោកណាជីប

តាមបណ្ដាញផ្សាយព័ត៌មាន Aljazeera  លោកណាជីប ត្រូវបាននាំខ្លួន មកកាន់តុលាការតាំងពីព្រឹកថ្ងៃ ពុធទី២៨សីហានេះ ។ការនាំខ្លួន អតីតនាយករដ្ឋមន្ត្រីរូបនេះ គឺអោយមកប្រឈមមុខដោយផ្ទា​ល់ដែល​គេហៅថា ការជំនុំជម្រះក្ដីជាលើកដំបូង ក្នុសំនុំរឿង លួចលុយជាតិ រាប់រយលានដុល្លារ យករក្សាទុកក្នុង គណនីឯកជនរបស់ខ្លួន ដែលគាត់បានលួចផ្ទេរ ពីធនាគារ រដ្ឋ One MDB  មាន៥៥០លានដុល្លារ។

តាមប្រភព ដដែលនេះ គឺលោកណាជីប ប្រឈមមុខនឹងបទចោទ ដល់ទៅ៤២ ករណី ដែលក្នុងនោះ មាន បទចោទ អំពើពូករលួយ កឹបកេងទ្រព្យសម្បតិ្តជាតិ ការបំពានអំណាចរដ្ឋ និងបទចោទ ករណីព្រហ្មទ័ពជាច្រើនទៀត ពាក់នឹងគ្រួសាររបស់លោក អតីតសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក។

នៅពេលត្រូវបានខ្លួនឡើងតុលាការ ដោយដើរចេញពីរថយន្ត របស់សមត្ថកិច្ច លោកណាជីប ខំប្រឹង ទប់​ជំហរខ្លួន ដោយការញញឹមដាក់មហាជន ហើយប្រកាសថារូបលោក មិនបានប្រព្រឹត្តដូចការចោទនេះ ទេ។ លោកថា លោកកំពុងរងសម្ពាធ ខាងផ្លូវនយោបាយ ដែលលោកថា គឺការសងសឹង របស់អ្នកនយោបាយកាន់អំណាច ដឹកនាំដោយនាយករដ្ឋមន្ត្រីមហាធា។ លោកបញ្ជាក់ថា រូបលោកក៏ជាអ្នកជួយ កសាងប្រទេសដែរ ថាតើរឿងអីលោកមានមហិច្ឆតា បំពានច្បាប់ និងធ្វើអោយមានកំហុសទៅវិញ។ តែយ៉ាងណា នេះក្ដី ក្រុមស៊ើបអង្កេតករណីពុករលួយ បានរកឃើញលុយលួចជាតិរបស់លោកណាជីបនិងគ្រូសាររបស់លោកដល់ទៅ៥៥០លានដុល្លារអាមេរិក។  ​មិនថាឡើយ តែលោកណាជិប គឺអតីតរដ្ឋមន្ត្រីរបស់លោក ជាច្រើននាក់ មានទាំងភរិយា និងកូនរបស់លោកផងដែរ កំពុងដាក់អោយស្ថិតក្នុងការរង់ចាំ ដើម្បីកោះហៅមកជំនុំជម្រះក្ដី គឺដូចរូបលោកដែរ ។ នេះជាលើកដំបូងហើយ ដែលប្រទេសម៉ាឡេស៊ី បើករឿងក្ដីពុករលួយថ្នាក់ជាតិ ប្រឆាំងនឹងអតីតមេដឹកនាំរបស់ខ្លួន ដែលអស់អំណាច​ ដោយការទាញទម្លាក់ពីសំណាក់ម្ចាស់ឆ្នោត៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ម៉ាឡេស៊ី៖ល្បិចមួយក្នុងល្បែងចាស់៖​មហាធាធ្វើរដ្ឋប្រហារ​រំលាយរដ្ឋាភិបាលចម្រុះ​គេចពីការផ្ទេរ​អំណាច​អោយអាន់វ៉ា

កាលពីថ្ងៃទីកុម្ភៈរដ្ឋាភិបាលចម្រុះ Pakatan Har[...]

តើការរំលាយបក្សប្រឆាំងធំមួយនៅថៃឆ្លុះបញ្ចាំងអ្វីខ្លះ?

តុលាការធម្មនុញ្ញថៃបានចេញសេចក្ដីសម្រេចនៅថ្ងៃទី[...]

ទស្សនៈរបស់អ្នកវិភាគBBCថា កម្ពុជាសម្រេចចិត្តខុសឱ្យWesterdamចូលចត

ទស្សនៈរបស់អ្នកវិភាគBBCថា កម្ពុជាសម្រេចចិត្តខុសឱ្យWesterdamចូលចត

ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០

សារព័ត៌មានលោកបស្ចឹមបន្ដវាយលុកនូវក្នុងការសរសេរ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត