loader

ម៉ាឡេស៊ីក្លាយជាសមាជិកចុងក្រោយនៃតុលាការឧក្រិដ្ឋកម្មអន្ដរជាតិICC

តាំងពីឆ្នាំ២០០២នៃការបង្កើតតុលាការឧក្រិដ្ឋកម្មអន្ដរជាតិមក ម៉ាឡេស៊ីឆ្នាំ២០១៩ ទើបបានក្លាយជាសមាជិកទី១២៤។តាមការឱ្យដឹងពីរដ្ឋាភិបាលរបស់ប្រទេសនេះ គឺ ម៉ាឡេស៊ីបានក្លាយជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្ដរជាតិហើយកាលពីថ្ងៃទី៥ មិនាកន្លងទៅ។ សារព័ត៌មាន Channel News Asia ចុះផ្សាយថា រដ្ឋាភិបាលកំពុងជម្រុញឱ្យប្រទេសកាត់បន្ថយនូវស្ថាប័នទាំងឡាយដែលត្រូវប្រឈមនឹងបញ្ហាត្រូវបានកាត់ទោស។

រដ្ឋមន្ត្រីក្រសួងការបរទេសលោក Saifuddin Abdullah បានចុះហត្ថលេខាលើសន្ធិសញ្ញា ICC បន្ទាប់ពីគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីបានអនុម័តការលើរឿង។នេះបើតាមក្រសួងការបរទេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ។

ICC គឺជាតុលាការឧក្រិដ្ឋកម្មសង្គ្រាមកម្រិតពិភពលោក ត្រូវបាន បង្កើតឡើងក្នុងគោលបំណងកាត់ទោសនូវអំពើរំលោភបំពានធ្ងន់ធ្ងរណាដែលតុលាការជាតិនៃប្រទេសជាសមាជិក​មិនមានសុឆន្ទៈជំនុំជម្រះ ឬ គ្មានសមត្ថកិច្ច។

មុនរដ្ឋាភិបាលថ្មីក្រោមកំណែទម្រង់ស៊ីជម្រៅរបស់លោកនាយករដ្ឋមន្ត្រី ម៉ាហាធា បានសន្យាថានឹងនាំម៉ាឡេស៊ីចូលជាសមាជិក របស់ ICC ។

ICC ត្រូវបានហ្វីលីពីននៃប្រធានាធិបតី Rodrigo Duterte ព្រមានពីការចាកចេញពីសមាជិកភាពដោយសារតុលាការនេះបានការអង្កេតលើសំណុំរឿងសង្គ្រាមគ្រឿងញៀនដែលបើកសមរភូមិដោយរដ្ឋាភិបាលរបស់លោក៕  

ព័ត៌មានទាក់ទង

Huawei ៖ ផែនការ B នៃការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ឆ្លើយតបនឹងអាមេរិកគាបសង្កត់ដោយប្រើប្រាស់ Google និង Microsoft

សង្គ្រាមពាណិជ្ជកម្មពេលនេះបានវិវត្តខ្លួន ប្រើប[...]

៣ខែនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិបណ្ដាលឱ្យ​​​វេណេហ្សូអេឡាបាត់បង់ប្រាក់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៣០ពាន់លានដុល្លារ

សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៨ឧសភា នេះប[...]

អតីតមន្ត្រីចារកម្មវេណេហ្សូអេឡា៖ ម៉ាឌូរ៉ូត្រៀមខ្លួនរស់នៅក្នុងរូងដីបើរបបគាត់ត្រូវផ្ដួលរំលំ

អតីតមន្ត្រីចារកម្មនៃប្រទេសវេណេហ្សូអេឡា បានបង្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត