loader

ម៉ាឌូរ៉ូផ្ញើលិខិតសុំឱ្យសម្ដេចសង្ឃជួយជាបន្ទាន់ ខណៈក្រុមប្រទេសលីម៉ាស្នើឱ្យយោធាគាំទ្របក្សប្រឆាំង

នៅដំណាក់កាលចុងក្រោយនេះ លោកនីកូឡាសម៉ាឌូរ៉ូប្រធានាធិបតីដែលប្រឈមមុខនឹងការបណ្ដេញពីអំណាចបានផ្ញើលិខិតថ្វាយសម្ដេច Pope Francis ឱ្យព្រះអង្គជួយស្រោចស្រង់ស្ថានការណ៍ប្រទេសវេណេហ្សូអេឡាដោយស្នើឱ្យព្រះមកធ្វើជាអ្នកសម្របសម្រួលក្នុងជម្លោះដ៏គ្រោះថ្នាក់នេះ ។

លិខិតរបស់លោកម៉ាឌូរ៉ូ បានអំពាវនាវសុំឱ្យព្រះអង្គកុំឱ្យសហរដ្ឋអាមេរិក និង ប្រទេសដទៃទៀតធ្វើការរំលំលោកពីអំណាច។ លិខិតរបស់លោកម៉ាឌូរ៉ូថ្វាយទៅសម្ដេចសង្ឃកាតូលិកនេះធ្វើឡើងកាលពីថ្ងៃម្សិលមិញនេះ។បើយោងតាម សារព័ត៌មាន Free Malaysia today ចុះផ្សាយកាលពីថ្ងៃចន្ទទី០៤កុម្ភៈ។

នៅក្នុងលិខិតនោះ លោកម៉ាឌូរ៉ូបានត្អូញត្អែររៀបរាប់ប្រាប់ថា ប្រទេសរបស់លោកកំពុងរងការគម្រាមកំហែងពីប្រទេសមួយចំនួនជាពិសេសគឺសហរដ្ឋអាមេរិក។ លោកថា សម្ដេចប៉ប ហ្រ្វង់ស៊ីស អាចដើរតួនាទីអ្នកសម្របសម្រួលវិបត្តិចំពោះវេណេហ្សូអេឡាបានបើប្រះអង្គមានហឫទ័យចង់ជួយនោះ។

ក្រៅពីស្នើសុំទៅប៉ប ហ្វ្រងស៊ីស លោកម៉ាឌូរ៉ូ ក៏បាន​សរសេរលិខិត ទៅសុំប្រទេសមួយចំនួនដូចជាអ៊ុយរ៉ាហ្កាយជាដើម ឱ្យរៀបចំធ្វើសន្និសីទអន្ដរជាតិដើម្បីស្រោចស្រង់ស្ថានការណ៍នៅក្នុងប្រទេសរបស់លោក។ តែមកដល់ពេលនេះ ពុំទាន់ឃើញមានការឆ្លើយតបពីសម្ដេចប៉បហ្រ្វង់ស៊ីស នៅឡើយទេ។​តែព្រះអង្គ​បានបង្ហាញការសោកស្ដាយ ចំពោះហិង្សាផ្ទុះឡើងនៅវេណេហ្ស៊ូអេឡា។ ព្រអង្គក៏បានអំពាវនាវ សុំមាន​ដំណោះស្រាយជាបន្ទាន់។

យ៉ាងណាក៏ដោយ លោកម៉ាឌូរ៉ូកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំងនៅពេលនេះ ដោយសារក្រុមប្រទេសសម្ព័ន្ធភាពអាមេរិកខាងត្បូងចំនួន១៤ប្រទេស គឺ១១ ប្រទេសបានសម្រេច គាំទ្រមេបក្សប្រឆាំងលោកជួនហ្គៃដូជាប្រធានាធិបតីបណ្ដោះអាសន្ន។ ក្រុមប្រទេសទាំងនោះគឺមានប្រទេសកាណាដាជាដើមបានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យកងទ័ពវេណេហ្សូអេឡា គាំទ្រមេបក្សប្រឆាំងវ័យក្មេងរូបនេះ ហើយទាមទារឱ្យលោកម៉ាឌូរ៉ូចុះចេញពីតំណែងដើម្បីធ្វើការបោះឆ្នោតប្រធានាធិបតីឡើងវិញ។ សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបក៏បាន ទាមទារដូចនេះដែរ។ យ៉ាងណា ក្នុងកិច្ចប្រជុំនៃក្រុមប្រទេសលីម៉ាដែលធ្វើឡើងនៅប្រទេសកាណាដា​គឺនាយករដ្ឋមន្រ្ដីរបស់ប្រទេសនេះបានប្រកាសផ្ដល់ជំនួយ៥៣លានដុល្លារជាជំនួយមនុស្សធម៌ទៅឱ្យលោកជួនហ្គៃដូដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមប្រឹក្សាយោធាស៊ូដង់រឹបអូសលុយរាប់រយលានដុល្លារពីផ្ទះដ៏ស្កឹមស្កៃរបស់មេដឹកនាំផ្ដាច់ការ

សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា អាជ្ញាធរន[...]

ពលរដ្ឋសូដង់និង​អាល់ហ្សេរីរីគឺជាវីរជនពិតធ្វើឱ្យមេដឹកនាំផ្ដាច់ការចុះពីអំណាច​

ទ្វីបអាហ្រ្វិកត្រូវបានអ្នកវិភាគចាត់ទុកថា ជាតំ[...]

ក្រោយពីធ្លាក់ពីអំណាចជនផ្ដាច់ការនៅសូដង់ប្រឈមនឹងការនាំខ្លួនទៅICC

យ៉ាងតិច ដីកាបង្គាប់អោយចាប់និងនាំខ្លួន លោក Oma[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត