loader

មេរដ្ឋប្រហារនៅថៃសុំម្ចាស់ឆ្នោត កាន់អំណាចប្រាំឆ្នាំទៀត

នៅថ្ងៃអាទិត្យទី២៤មីនា សប្ដាហ៍ក្រោយនេះ គឺជាការបោះឆ្នោតសភា នៅប្រទេសថៃ។ គេរំពឹងថា ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង៥១លាននាក់នឹងប្រើសិទ្ធិរបស់ពួកគេជាថ្មីទៀតជ្រើសរើស មេដឹកនាំរបស់ខ្លួន អោយដឹកនាំរដ្ឋាភិបាលជំនួសរដ្ឋាភិបាល កើតចេញពីរដ្ឋប្រហារ កាលពីខែឧសភា ឆ្នាំ២០១៤។

នៅខណៈនេះ បក្សនយោបាយជាង៨០ បានធ្វើសកម្មភាពឃោសនា យ៉ាងសកម្មដើម្បីទាក់ទាញការគាំទ្រអ្នកបោះឆ្នោត។  ក្នុងនោះ មេបក្សនយោបាយមួយដែលកើតចេញពីពួកយោធា គឺលោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ដែលជាម៣មេដឹកនាំរដ្ឋប្រហារ នៅថ្ងៃព្រហស្បតិ៍ទី ១៤មីនានេះ លោកបានទៅឃោសនារកសំឡេងឆ្នោតនៅ ខេត្តកំណើត​របស់លោក គឺខេត្ត Nakhon Ratchasima ។

ថ្លែងទៅកាន់ អ្នកគាំទ្រ លោកប្រាយុទ្ធដែលទំលាក់ផ្កាយចេញពីស្មា បានច្រៀងវគ្គមួយនៃបទចម្រៀងមួយបទ គួរអោយជក់ចិត្ត។ ចម្រៀងនេះ មានន័យដាស់តឿន ពលរដ្ឋអោយលង់លក់នឹងសមិទ្ធផល របស់រដ្ឋាភិបាលរបស់លោក។ លោកថា បទចម្រៀងនេះ នាំអោយមានការអភិវឌ្ឍប្រទេស។ តែយ៉ាងណា លោកបានទទូចជាខ្លាំងសុំអំណាចពីពលរដ្ឋថៃគឺសុំកាន់អំណាចជាអ្នកលនាយករដ្ឋមន្ត្រី ៥ទៅមុខទៀត។

លោកសន្យាបន្តកសាងគំរោងអភិវឌ្ឍន៍ទាំងឡាយណាដែលមិនទាន់ស្ថាបនា រូចហើយគឺអោយហើយទាំងស្រុង។

នៅក្នុងការបោះឆ្នោតនេះ បក្សនយោបាយធំបីកំពុងក្លាយជាចំណីអារម្មណ៍របស់អ្នកបោះឆ្នោតក្នុងនោះមានគណបក្សបាល័ង្កបា្រចារ៉ាត់ របស់លោកប្រាយុទ្ធ គណបក្សភឿថៃ ដែលអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីននៅពីក្រោយនិងគណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោកអាប់ភីស៊ីតវេចាជីវាដែលជាបក្សនយោបាយមានកម្លាំងធំជាងគេ។ បក្សធំបីនេះ និងបក្ស៧៨បក្សទៀត ត្រូវប្រកួតគ្នា លើសមរភូមិតែមួយ ហើយដណ្ដើមអាសនៈសភា ចំនួន៥០០៕

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត