loader

មេបក្សប្រឆាំងវេណេហ្សូអេឡា៖ប្រជាជនរង់ចាំការមកដល់របស់កងទ័ព(កងទ័ពអាមេរិក)និងឧត្តមសេនីយ៍ផ្ដាច់ខ្លួនពីម៉ាឌូរ៉ូ

មេដឹកនាំបក្សប្រឆាំងម្នាក់ដ៏ល្បីល្បាញនៃប្រទេសវេណេហ្សូអេឡាលោក Leopoldo Lopez,បានប្រកាសព័ត៌មានជាចំហមួយថា ប្រជាជនវេណេហ្សូអេឡាដែលរងគ្រោះដោយសាររបបលោកម៉ាឌូរ៉ូ ពួកគេកំពុងតែរង់ចាំការធ្វើអន្ដរាគមន៍រំដោះប្រទេសពីកងទ័ពដែលក្នុងនោះរួមមានកងទ័ពរំដោះប្រជាជន ផ្ដាច់ខ្លួនពីលោកម៉ាឌូរ៉ូ និង ការធ្វើអន្ដរាគមន៍របស់បរទេស(កងទ័ពអាមេរិក)។

មេបក្សប្រឆាំងរូបនេះ ត្រូវបានលោកជួនហ្គៃដូ និង បាតុករ ទៅរំដោះលោកចេញពីការឃុំខ្លួននៅក្នុងផ្ទះនៅពេលដែល ការផ្ទុះបាតុកម្មដ៏ខ្លាំងក្លាកាលពីថ្ងៃទី៣០មេសា​ គឺនៅថ្ងៃនោះប្រៀបដូចជារដ្ឋប្រហារមួយដើម្បីទម្លាក់លោកម៉ាឌូរ៉ូ។

រាយការណ៍ដោយ កញ្ញា ឆោម​ ពៅនីកា

 

លោក Leopoldo Lopezគឺជាមេបក្សប្រឆាំង នៃគណបក្សឆន្ទៈប្រជាជន។ លោកជាមេរបស់លោកជួនហ្គៃដូដែលត្រូវបានតុលាការរបស់លោកម៉ាឌូរ៉ូចាប់ឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលពីរឆ្នាំហើយបានយកទៅឃុំខ្លួននៅក្នុងផ្ទះវិញ។​បច្ចុប្បន្នលោកកំពុងជ្រកកោននៅក្នុងស្ថានទូតនៃប្រទេសអេស្ប៉ាញ។

បុរសនេះហើយដែលលោកម៉ាឌូរ៉ូខ្លាចប្រជាប្រិយភាពរបស់គាត់ហើយមិនឱ្យគាត់ឈរជាបេក្ខ​ជនប្រធានាធិបតីនៅក្នុងកាលបោះឆ្នោតកាលពីថ្ងៃ២០ឧសភាឆ្នាំ២០១៨នោះទេ។ លោកបានប្រាប់សារព័ត៌មានប្រទេសរុស្ស៊ី SPUTNIK និង សារព័ត៌មានជាច្រើនទៀតចុះផ្សាយថា ការធ្វើអន្ដរាគមន៍ដោយកងទ័ពទោះបីមកពីប្រទេសណាក៏ដោយ ដើម្បីរំដោះប្រទេសចេញពីរបបផ្ដាច់ការម៉ាឌូរ៉ូនឹងមកដល់ឆាប់ៗនេះហើយ។ លោកបានបញ្ជាក់ដូចនេះថា នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀតនេះ គឺជាការបិទបញ្ចប់របបរបស់លោកម៉ាឌូរ៉ូហើយលោកនិងសមភាគីជួនហ្គៃដូត្រូវរួមស្មាគ្នាដើម្បីទាមទារសេរីភាពពីរបបលោកម៉ាឌូរ៉ូ។

​លោកបានបញ្ជាក់ទៀតថា នៅពេលលោកស្ថិតនៅក្នុងការឃុំខ្លួនក្នុងផ្ទះលោកបានជួបឧត្តមសេនីយ៍មួយចំនួន ហើយពួកគេសន្យាថានឹងផ្ដួលរំលំលោកម៉ាឌូរ៉ូបើមានអន្ដរាគមន៍ពិសេសណាមួយពីកងទ័ពបរទេស។​ស្របពេលជាមួយគ្នានេះដែររដ្ឋមន្រ្ដីការបរទេសអាមេរិក Mike Pompeo និង លោកដូណាល់ត្រាំ ដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន​FOX NEWS ចុះផ្សាយថា ជម្រើសកងទ័ពអាមេរិកចូលទៅរំដោះប្រជាជនពីរបបម៉ាឌូរ៉ូគឺនៅពេលនេះចាំបាច់បំផុត។​លោកបាននិយាយជាប្រយោលទៅកាន់សមាជិកសភានៃគណបក្សប្រជាធិបតេយ្យដែលតែងតែជំទាស់លោកមិនអោយយកទ័ពទៅលុកលុយវេណេហ្សូអេឡានោះ គឺថា ស្ថានការណ៍នៅរដ្ឋធានីការាកាសគឺហួសពេលសឹងតែនិយាយហើយ។ លោកថាអាទិភាពនៃការប្រើកងទ័ពគឺខ្ពស់បំផុតនៅពេលនេះដើម្បីការពារកុំអោយប្រជាជនបន្តស្លាប់ក្រោមរបបម៉ាឌូរ៉ូបន្តទៀត។​

ស្របពេលនេះដែរ បណ្ដាញផ្សាយព័ត៌មាន Business news បានចុះផ្សាយថា​រដ្ឋមន្រ្ដីការពារជាតិរបស់អាមេរិកលោកដែលបម្រុងទៅធ្វើទស្សនកិច្ចនៅសហភាពអឺរ៉ុបបានផ្អាកការធ្វើដំណើរជាបន្ទាន់។តាមប្រភពដដែលលោករដ្ឋមន្រ្ដីការពារជាតិនេះ សម្រេចមិនធ្វើដំណើរទៅអឺរ៉ុបនោះគឺបន្ទាប់ពីលោកត្រាំ កោះប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្ដិសុខ និង​ការពារជាតិ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅប្រទេសវេណេហ្សូអេឡា។​បន្ទាប់ពីប្រជុំរួចទីប្រឹក្សាសន្ដិសុខជាតិគឺលោក John Bolton បានប្រាប់អ្នកសារព័ត៌មានថា អន្ដរាគមន៍កងទ័ពដើម្បីរំដោះប្រជាជនវេណេហ្សូអេឡាពីរបបផ្ដាច់ការនោះអាចនឹងចាប់ផ្ដើមឆាប់ៗនេះហើយ។​

ជាមួយគ្នានេះ ប្រទេសរុស្ស៊ីដែលកំពុងស្វះស្វែងឱ្យមានដំណោះស្រាយសម្រាប់លោកម៉ាឌូរ៉ូ ក៏កំពុងផ្ដួចផ្ដើមឱ្យមានការចរចាជាមួយអាមេរិកដែរ។​ប៉ុន្ដែរដ្ឋមន្រ្ដីការបរទេសអាមេរិក​បានព្រមានជាមុនថា​ដំណាក់កាលនេះគឺត្រូវតែដកម៉ាឌូរ៉ូចេញពីវេណេហ្សូអេឡាជាបន្ទាន់ទោះជាទៅនៅប្រទេសគុយបា ឬ ប្រទេសណាក៏ដោយ។​យ៉ាងណាក៏ដោយសារព័ត៌មានអាមេរិក NEWYORK TIMES បានធ្វើអត្ថាធិប្បាយថា វាសនាលោកម៉ាឌូរ៉ូទំនងដូចមេដឹកនាំប៉ាណាម៉ា លោក​ ម៉ានូអែល រ៉ូឌ្រីហ្កា ដែលត្រូវបានកងទ័ពអាមេរិក ធ្វើរដ្ឋប្រហារ ហើយ​ចាប់ខ្លួនយកទៅឃុំខ្លួននៅពន្ធនាគាររដ្ឋម៉ៃអាមីកាលពីឆ្នាំ១៩៨៩។​អតីតមេដឹកនាំរូបនេះ បានស្លាប់នៅក្នុងពន្ធនាគារក្នុងវ័យ៨៤ឆ្នាំ។​ក្នុងន័យនេះ រដ្ឋមន្រ្ដីការបរទេសអាមេរិក បានព្រមានថា លោកម៉ាឌូរ៉ូត្រូវតែប្រញាប់ចុះចេញពីអំណាចហើយរកទីជ្រកកោនមួយជាបន្ទាន់៕

ព័ត៌មានទាក់ទង

ស្ត្រីជានាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសចុះចេញពីតំណែងបន្ទាប់ពីរងសម្ពាធ

  នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theres[...]

មន្ត្រីរុស្ស៊ីថាអាមេរិកអាចនឹងធ្វើរដ្ឋប្រហារឬលុកលុយវេណេហ្សូអេឡាឆាប់ៗនេះ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Serge[...]

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត