loader

មេបក្សប្រឆាំងសូដង់ខាងត្បូងត្រឡប់ចូលប្រទេសវិញបន្ទាប់ពីមានការផ្សះផ្សាជាតិ

មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសសូដង់ខាងត្បូងដែលជាជើងឯកខាងប្រជាធិបតេយ្យ លោក Riek Machar បានវិលត្រឡប់មកប្រទេសវិញបន្ទាប់ពីរស់នៅក្រៅប្រទេសរយៈពេលជាងពីរឆ្នាំដោយស្ថិតនៅនិរទេសខ្លួន។

តាមទីភ្នាក់ងារសារព័ត៌មាន AP មេបក្សវិលចូលប្រទេសវិញនៅពេលនេះ ដើម្បីមកចូលរួមការប្រារព្ធបុណ្យសន្តិភាពរបស់ប្រទេស ដែលប្រទេសនេះ បានបញ្ចប់សង្រ្គាមស៊ីវិល។

លោក Riek Machar បាននិយាយថា៖៖« ខ្ញុំ មកទីនេះ គឺដើម្បីបញ្ជាក់ថា ខ្ញុំ និងសន្តិភាពគឺតែមួយ ។ សូម ទុករឿងអតីតកាលចោលទៅ។ យើង បើកទំព័រថ្មី ដើម្បីសន្តិភាព និងឯកភាពជាតិ។ សន្តិភាព ស្ថិតក្នុងបេះដូងរបស់ ពលរដ្ឋទាំងអស់និងពលរដ្ឋគាំទ្រ គណបក្សប្រឆាំងដែរ »។

មេបក្សប្រឆាំងដ៏ល្បីល្បាញនៃប្រទេសសូដង់ខាងត្បូងបានសន្យាពង្រឹង ស្ថានប័នជាតិកុំឱ្យធ្លាក់ចូលក្នុងប្រព័ន្ធពុករលួយ ហើយធ្វើអោយរដ្ឋាភិ      បាលលើកស្ទួយគណនេយ្យភាពរបស់ខ្លួន។ លោកក៏បានសន្យាជួយរងយុត្តិធម៌ចំពោះជនរងគ្រោះដោយសារការរំលោភបំពានពីសំណាក់រដ្ឋអំណាចផងដែរ។

ការវិលចូលប្រទេសវិញរបស់មេបក្សប្រឆាំងនេះ បន្ទាប់ពីប្រធានាធិបតី Salva Kiir បានផ្ដល់ភ្លើងខៀវ តាមរយៈដំណោះស្រាយនយោបាយ។ លោកSalva Kiir បានសាទរកាលវិលមកវិញរបស់លោក Riek Machar ។ លោកចាត់ទុកវត្តមានរបស់មេបក្សប្រឆាំងនេះ ថាជាការបញ្ចប់សង្រ្គាមស៊ីវិល និងការបែកបាក់ជាតិ។ លោកប្រធានាធិបតីក៏បានថ្លែងសុំទោសជនរួមជាតិដោយសារប្រទេសធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលរយៈពេល ៥ឆ្នាំ     នាំអោយប្រទេសជាតិរងការបំផ្លាញជាខ្លាំង។

អ្នកសិក្សាកិច្ចការនយោបាយ លោក Augustino Ting Mayai យល់ថា ការផ្ដល់ឱកាសដល់មេបក្សប្រឆាំងវិលចូលប្រទេសវិញ តាមរយៈការបើកភ្លើងខៀវពីប្រធានាធិបតី Salva Kiir គឺជាសុចនាករមួយយ៉ាងពិតប្រាកដនៃការសា្ដរសន្តិភាព និងការអភិវឌ្ឍប្រទេសគឺជាហេតុលវិជ្ជមានដើម្បីបញ្ចប់ជម្លោះនយោបាយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹង[...]

Huawei ៖ ផែនការ B នៃការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ឆ្លើយតបនឹងអាមេរិកគាបសង្កត់ដោយប្រើប្រាស់ Google និង Microsoft

សង្គ្រាមពាណិជ្ជកម្មពេលនេះបានវិវត្តខ្លួន ប្រើប[...]

៣ខែនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិបណ្ដាលឱ្យ​​​វេណេហ្សូអេឡាបាត់បង់ប្រាក់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៣០ពាន់លានដុល្លារ

សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៨ឧសភា នេះប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត