loader

មេបក្សប្រឆាំងវេណេហ្សូអេឡាសន្យាចូលកាន់កាប់វិមានប្រធានាធិបតីរបស់ម៉ាឌូរ៉ូ

មេដឹកនាំបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡា លោកជួនហ្គៃដូ ដែលប្រកាសថាខ្លួនគឺជា​ប្រធា​នាធិបតី បានសន្យាចូលទៅកាន់កាប់វិមានប្រធានាធិបតី នៅពេលលោកទទួលបាន​ការគាំទ្រខ្លាំងឡើងៗពីពួកយោធា។ 

លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូចនេះថា«យើងនឹងមានការិយាល័យដើម្បីធ្វើការងារ នៅពេលឆាប់ៗនេះ។ នៅពេលមានការគាំទ្រពីពួកយោធាកាន់តែកើនឡើង គឺខ្ញុំនឹងទៅ​កាន់​វិមានប្រធានាធិបតីនៅ Miraflores ព្រោះជាការិយាល័យរបស់ខ្ញុំ។ ខ្ញុំនឹងចូលកាន់កាប់​វិមាន​ប្រធានាធិបតី»

កាលពីថ្ងៃចុងសប្ដាហ៍មុននេះ បាតុកម្មរបស់គណបក្សប្រឆាំងបានផ្ទុះឡើងជាថ្មីម្ដងទៀត បន្ទាប់ពីលោកជួនហ្គៃដូ អំពាវនាវអោយបន្តដាក់សម្ពាធលើប្រធានាធិបតីម៉ាឌូរ៉ូ។

វេណេហ្សូអេឡា រងការអង្រួនដោយការតវ៉ាទំលាក់លោកម៉ាឌូរ៉ូ ចាប់តាំងពីថ្ងៃទី២៣មករា នៅពេលលោកជួនហ្គៃដូ ប្រកាសខ្លួនលោកគឺជាប្រធានាធិបតីស្ដីទី ហើយទាត់ចោល​លោក​ម៉ាឌូរ៉ូ។ លោកម៉ាឌូរ៉ូត្រូវបានបក្សប្រឆាំងនិងសហរដ្ឋអាមេរិកដែលនៅពីក្រោយលោកហ្គៃដូ ចាត់ទុកជាមេដឹកនាំខុសច្បាប់ព្រោះ បុរសនេះ ឈ្នះឆ្នោត ជាប្រធានាធិបតីនៅក្នុង​ការបោះ​ឆ្នោត​ថ្ងៃទី២០ឧសភា ដោយកំចាត់គូប្រកួត។

ភាពតានតឹងរវាងលោកម៉ាឌូរ៉ូនិងហ្គៃដូ បាននាំអោយពលរដ្ឋវេណេហ្សូអេឡា ភាគច្រើន ប្រឆាំង​លោកម៉ាឌូរ៉ូ សង្ឃឹមថានឹងមានការផ្លាស់ប្ដូរការដឹកនាំប្រទេស។ពួគេសង្ឃឺមថា លោក្ម៉ាឌូរ៉ូអាចចុះចេញពីអំណាចឬត្រូវបានទាញទំលាក់ពីអំណាច ដោយសហគមន៍​អន្តរជាតិដែលអាមេរិកជាអ្នកឈានមុខគេ។

នៅថ្ងៃពុធទី១៣មីនានេះ សារព័ត៌មាននៃទីភ្នាក់ងារ Anadolu Agency ចុះផ្សាយថា លោក​ម៉ាឌូរ៉ូបានបញ្ជាអោយអាមេរិកដកបុគ្គលិកចេញពីប្រទេសលោកអោយអស់គឺក្នុងអំឡុង៧២ម៉ោង។ ការដាក់ឱសានវាទ​របស់លោកម៉ាឌូរ៉ូធ្វើឡើង​បន្ទាប់ពីអាមេរិកប្រាប់អោយ​ពលរដ្ឋ​និងបុគ្គលិកទូតទាំងអស់ត្រូវចាកចេញពីពីប្រទេសវេណេហ្សូអេឡាអោយអស់នៅក្នុងសប្ដាហ៍នេះ។ យ៉ាងណា​ ប្រភពព័ត៌មាន រុស្ស៊ី ​Sputnik បានចុះផ្សាយថា លោកម៉ាឌូរ៉ូបានបន្តសុំចរចា​ផ្ទាល់ជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំដើម្បីរកដំណោះស្រាយនយោបាយ​សម្រាប់ប្រទេសលោក។​អ្នកសង្កេតការណ៍ព្រមានថា បើអាមេរិកមានផែនការដកបុគ្គលិកខ្លួន​គឺសេតវិមាននឹងមានសកម្មភាពកងទ័ពចូលលុកលុយវេណេហ្សូអេឡា ដើម្បីបញ្ចប់​របប​ម៉ាឌូ​រ៉ូ​នៅពេលឆាប់ៗនេះ៕

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត