ទីក្រុងបាងកក៖ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិច លោក Robert Brown ចាប់ផ្ដើម ធ្វើទស្សនកិច្ច នៅប្រទេសថៃ រយៈពេល៣ថ្ងៃ ក្នុងគោលបំណង ពង្រឹងប្រតិបត្តិការយោធា ទ្វេភាគី។
តាមកាសែត Thai The Nation លោក Robert Brown និងត្រួតពិនិត្យការធ្វើសមយុទ្ធយោ ធាជាមួយនិងកងទ័ពប្រទេសថៃ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Robert Brown ត្រូវជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពថៃ ឧត្តមសេនីយ Surapong Suwanna ដើម្បីពង្រឹងទំនាក់ទំនងយោធាទ្វេរភាគី។
ក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានមើលឃើញថាសហរដ្ឋអាមេរិកពិនិត្យមើលប្រទេសក្នុងតំបន់សមាគមអាស៊ាន ណាដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយខ្លូនចំពេលដែលអាមេរិក ស្វះស្វែងរកការគាំទ្រ ដើម្បីធ្វើការគំរាមកំហែង ធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើង ៕ Thai the nation
Post Views: 831