ពីទីក្រុងតូក្យូ: មេដឹកនាំនៃប្រទេសឧស្សាហកម្មជឿនលឿន G7 ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃនេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយផ្ដោតសំខាន់ លើហានិភ័យសេដ្ឋកិច្ច អំពើភេរវកម្ម វិបត្តិជនភៀសខ្លួន និងជំលោះ ដែនសមុទ្រជាមួយប្រទេសចិន ។
មេដឹកនាំទាំង៧ ប្រទេសនេះមាន ប្រធានាធិបតីអាមេរិក ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្ត្រីអង់គ្លេស នាយករដ្ឋមន្ត្រីកាណាដា នាយករដ្ឋមន្ត្រីអ៊ីតាលី និង នាយករដ្ឋមន្ត្រីជប៉ុន ដែលជាម្ចាស់ផ្ទះ ។
តាម បណ្ដាញផ្សាយព័ត៌មាន Channel News Asia សន្តិសុខត្រូវបានរឹតបន្តឹងនៅ ពាសពេញ ប្រទេសជប៉ុន ដើម្បីការពារសុវត្ថិភាព របស់មេដឹកនាំទាំងនេះ ប៉ុន្តែនៅពេលជាមួយគ្នានេះ សន្តិសុខ ត្រូវបានរឹតបន្តឹងថែមទៀត ចំពោះការធ្វើដំណើររបស់លោក អូបាម៉ា ទៅកាន់ កោះ Hiroshima ដែលជា និមិត្តរូបនៃការសម្ដែងការសោកស្ដាយចំពោះ ជនរងគ្រោះ ដោយសារអាមេរិក ទម្លាក់គ្រាប់បែកប៉ារាម៉ាណូ ឬគ្រាប់អាតូមិច ដោយសម្លាប់ មនុស្សជាច្រើនពាន់នាក់ ។
ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក មិនមានវត្តមាននៃកិច្ចប្រជុំ កំពូលនេះទេ ខណៈប្រទេសមហាអំណាចរុស្ស៊ី ត្រូវបានព្យួរសមាជិកភាព នៃសមាជិក ទី៨ របស់ ប្រទេសឧស្សាហកម្មជឿនលឿន ដោយបានលុកលុយ តំបន់គ្រីមៀនៃទឹកដី ប្រទេស អ៊ុយក្រែន ៕
ប្រភព ៖ Channel News Asia