loader

មេដឹកនាំ​កូរ៉េ​ខាងជើង​ថា​ លោក​នឹង​ប្រកាស​ឱ្យ​ប្រទេស​លោក​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ ឆាប់ៗ​នេះ​

cover-Kim-Jong-un-with-his-soldier
មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ និយាយ​ថា​ ប្រទេស​របស់​លោក​ បាន​រៀបចំ​ខ្លួន​រួច​ហើយ​ ដើម្បី​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ នៅ​ពេល​ណាមួយ​ចាំបាច់​ដែល​ការ​ប្រកាន់​ជំហរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អា​មេ​រិ​ក​ អនុម័ត​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​នេះ​ ឱ្យ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​។​

សេចក្ដីរាយការណ៍​ របស់​ទីភ្នាក់ងារសារព័ត៌មាន​ កូរ៉េ​ខាងជើង​ KCNA​ បាន​ ឱ្យ​ដឹង​ថា​ លោក​ គី​ម​ ជុង​អ៊ុ​ន​ បាន​ថ្លែង​ ដូចនេះ​គឺ​នៅ​ពេល​លោក​បាន​ប្រាប់​ទៅ​ឧត្តម​សេនីយ​របស់​លោក​ថា​ ប្រទេស​ជាតិ​នេះ​នឹង​បាញ់​អាវុធ​នុយក្លេអ៊ែរ​បាន​ភ្លាមៗ​ នៅ​មុន​សភាពការណ៍​សង្គ្រាម​ចូល​មក​ដល់​។​

កាលពី​ស​ប្ដា​ហ៍​មុន​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​អនុម័ត​ដោយ​សំឡេង​ រួម​គ្នា​ ទាំង​១៥​ ប្រទេស​ដោយ​ ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិ​ច្​ លើ​របប​ក្រុង​ព្យុ​ង​យ៉ាង​ កាន់តែ​ខ្លាំងក្លា​ និង​ទូលំទូលាយ​ជាង​មុន​  ហើយ​សូ​ម្បី​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិត​ស្និទ្ធ​របស់​ក្រុង​យ៉ាង​ ក៏​ឯកភាព​ដែរ​។

​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ បាន​ប្រកាស​ថា​ ពួក​គេ​នឹង​ឆ្លើយ​តប​ប្រឆាំង​កូរ៉េ​ខាងជើង​ ប្រ​សិន​ រដ្ឋ​ឯក​កោ​មួយ​ ផ្ទុះ​សង្គ្រាម​ដោយ​ប្រើ​អាវុធ​ប្រល័យ​លោក​។​ ចាប់​តាំង​ ឆ្នាំ​ ២០០៦​ មក​ កូរ៉េ​ខាងជើង​ បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ដែល​ជា​ប្រភេទ​អាវុធ​ប្រល័យ​លោក​ បាន​ ៦​ លើក​មក​ហើយ​៕​

​ប្រភព​៖​ BBC​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

៣ខែនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិបណ្ដាលឱ្យ​​​វេណេហ្សូអេឡាបាត់បង់ប្រាក់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៣០ពាន់លានដុល្លារ

សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៨ឧសភា នេះប[...]

អតីតមន្ត្រីចារកម្មវេណេហ្សូអេឡា៖ ម៉ាឌូរ៉ូត្រៀមខ្លួនរស់នៅក្នុងរូងដីបើរបបគាត់ត្រូវផ្ដួលរំលំ

អតីតមន្ត្រីចារកម្មនៃប្រទេសវេណេហ្សូអេឡា បានបង្[...]

រលកសង្គ្រាមអាមេរិក-អ៊ីរ៉ង់ដើរដល់ឈូងសមុទ្រពែក្សហើយ ខណៈត្រាំថាទ័ពអាមេរិករាប់សែននាក់ត្រូវបញ្ចូនធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

នៅថ្ងៃអង្គារទី១៤ ឧសភា ទីភ្នាក់ងារសារព័ត៌មានអន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត