loader

មេដឹកនាំអ៊ុយក្រែនស្នើឱ្យអង្គការណាតូអន្តរាគមន៍ប្រឆាំងនឹងរុស្ស៊ី

ប្រធានាធិបតីប្រទេសអ៊ុយក្រែន Petro Poroshenko បានស្នើឱ្យអង្គការយោធាណាតូបញ្ជូននាវារបស់ក្រុមណាតូទៅដាក់ពង្រាយនៅសមុទ្រ Azov ដែលរុស្ស៊ីបានរឹបអូសនាវារបស់ខ្លួនដោយចាត់ទុកថា ជាដែនទឹករបស់រុស្ស៊ី។

តាមទីភ្នាក់ងារសារព័ត៌មានAFP លោកប្រធានាធិបតី Petro Poroshenko ចង់ឱ្យអង្គការណាតូគាំទ្រអ៊ុយក្រែនដែលកំពុងមានជម្លោះជាមួយរុស្ស៊ី។

លោក Poroshenko បាននិយាយថា អាល្លឺម៉ង់ជាសមាជិកណាតូ ហើយជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនដែលសង្ឃឹមថា នឹងជួយអន្តរាគមន៍ករណីជម្លោះនេះ។​

លោកប្រធានាធិបតីបានប្រកាសថា លោកមិនអាចទទួលយកបានទេចំពោះរុស្ស៊ីឈ្លានពានដែនទឹករបស់អ៊ុយក្រែ។ លោកថា ករណីតំបន់គ្រីមៀល រុស្ស៊ីបានរឹបអូសកាលពីឆ្នាំ ២០១៤ ក៏មិនអាចទទួលយកបានដែរ។

កាលពីថ្ងៃអាទិត្យ ទី ២៥វិច្ឆិកា កងនាវារុស្ស៊ីបានវាយប្រហារលើនាវាល្បាតរបស់អ៊ុយក្រែន ដោយរឹបអូសនាវាអ៊ុយក្រែន ៣គ្រឿង ខណៈក្រុងម៉ូស្គូ ចោទថា នាវាអ៊ុយក្រែនទាំងនោះបានលួចចូលដែនទឹករបស់ខ្លួន។

ករណីនេះ បង្កឱ្យមានភាពតានតឹងជាខ្លាំងរវាងប្រទេសទាំងពីរ។ ប្រទេសអ៊ុយក្រែនបានដាក់តំបន់ជម្លោះក្នុងច្បាប់គ្រាមានអាសន្ន ហើយបញ្ជូនទ័ពទៅត្រៀមប្រយុទ្ធ ខណៈរុស្ស៊ីក៏បានបញ្ជូននាវាចម្បាំងផ្ទុកដោយកាំជ្រួចបានទៅដល់ទីនោះហើយដែរ។

លោកប្រធានាធិបតី Poroshenko ព្រមានពីការផ្ទុះសង្រ្គាមប្រឆាំងរុស្ស៊ី បើមិនមានដំណោះស្រាយករណីនេះ។

លោកប្រធានាធិបតីរុស្ស៊ីប្លាឌីមៀពូទីន បានចោទអុយក្រែនថាបានបង្កភាពតានតឹងព្រោះតែនាវាទាំង ៣គ្រឿងនោះ បានបដិសេធមិនបើកចេញពីដែនទឹករបស់ខ្លួន។

អគ្គលេខាធិការអង្គការណាតូ និងប្រេធានាធិបតីអាមេរិក ដូណាល់ត្រាំ បានសម្ដែងការព្រួយបារម្ភជាខ្លាំង។

អគ្គលេខាធិការអង្គការណាតូ Jens Stoltenberg បានទាមទារឱ្យរុស្ស៊ី ប្រគល់នាវាទៅអោយអ៊ុយក្រែនវិញ ហើយព្រមានថា ក្រុងម៉ូស្គូនឹងជួបផលវិបាកបើមិនមានការយោគយល់។ ករណីនេះ សហភាពអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរុស្ស៊ី ដោយទាមទារអោយមានដំណោះស្រាយជាបន្ទាន់។

ណាតូជាសម្ព័ន្ធយោធាលោកខាងលិចមាន ៣០ប្រទេស ដឹកនាំដោយអាមេរិក បារាំង អាល្លឺម៉ង់ និងអង់គ្លេស ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស្ត្រីជានាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសចុះចេញពីតំណែងបន្ទាប់ពីរងសម្ពាធ

  នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theres[...]

មន្ត្រីរុស្ស៊ីថាអាមេរិកអាចនឹងធ្វើរដ្ឋប្រហារឬលុកលុយវេណេហ្សូអេឡាឆាប់ៗនេះ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Serge[...]

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត