loader

មេដឹកនាំវៀតណាមជំរុញទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកើន ៧ពាន់ទៅ ៨ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វ៊ុក (Nguyễn Xuân Phúc)បាននិយាយថា វៀតណាមនិងកម្ពុជា អាចនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី កើនពី៧ពាន់ទៅ៨ពាន់លានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០២០ ដែលជាយោងទៅតាមកិច្ចខិតខំប្រឹងប្រែងនឹងសហប្រតិបត្តិការលើវិស័យជំនួញមានភាពរីកចម្រើនកាន់តែខ្លាំងថែមទៀត។

តាមសារព័ត៌មាន ​Vietnam News  លោកង្វៀនស៊ុនហ្វុកបានបបញ្ជាក់ថា កំណើននេះអាចជោគជ័យបាន លុះត្រាភាគីទាំងពីរខិតខំរុះរើការលំបាកជាច្រើនថែមទៀត។

លោកង្វៀន ស៊ុនហ្វ៊ុក បានបញ្ជាក់ដូចនេះ ខណៈលោកបានថ្លែងទៅកាន់វេទិកាធុរកិច្ច វៀតណាម-កម្ពុជា នៅទីក្រុងហាណូយនៅទី ៦ធ្នូ ឆ្នាំ២០១៨ ដែលក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានមានវត្តមានផងដែរ។

ក្រសួងផែនការនិងវិនិយោគទុនវៀតណាមបានបង្ហាញថាអ្នកវិនិយោគទុនវៀតណាមបានដាក់ទុនវិនិយោគនៅកម្ពុជា មានទំហំ ៣ពាន់លានដុល្លារ លើវិនិយោគចំនួន ២១០គំរោងក្នុងនោះមានទាំងកសិកម្ម ធនាគារជាដើម។ ចំណែកទំហំពាណិជ្ជកម្មទ្វេភាគីបានកើនជិត៥ពាន់លានដុល្លារនៅឆ្នាំ ២០១៨នេះ។

នាយករដ្ឋមន្ត្រីវៀតណាមង្វៀនស៊ុនហ្វុក បានបន្ថែមថា ប្រទេសទាំងពីរត្រូវបន្ថែមកិច្ចសហប្រតិបត្តិការកាន់តែសិទ្ធរមួតសំដៅបង្កើនកម្លាំង សហគមន៍សេដ្ឋកិច្ចអាស៊ានកាន់តែរឹងមាំ។

ជាមួយគ្នានេះ លោកង្វៀនស៊ុនហ្វុក រំពឹងថា សម្ដេចហ៊ុនសែននិងរដ្ឋាភិបាលកម្ពុជានឹងបន្តដោះស្រាយការលំបាកមួយចំនួនចំពោះ អ្នកវិនយោគវៀតណាម នៅកម្ពុជា។ ស្របពេលនេះដែរ សម្ដេចហ៊ុនសែន បានសាទរ រដ្ឋាភិបាល វៀតណាមដែលបានជួយ កម្លាំងសេដ្ឋកិច្ចកម្ពុជា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

WMC ផ្តល់វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រ្តីនិងយុវជនក្នុងភាពជាអ្នកដឹកនាំ

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃ[...]

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត