loader

មេដឹកនាំរដ្ឋផ្ដាច់ការកូរ៉េខាងជើងប្រាប់ពិភពលោកថាប្រទេសរបស់ខ្លួនធ្លាក់ក្នុងស្ថាន​ភាពទុរ្ភិក្សហើយ

ទោះជាមិនបានអំពាវនាវសុំជំនួយជាបន្ទាន់ ពីពិភពលោកក៏ដោយ ក៏លោកគីមជុងអ៊ុន ជាមេដឹកនាំរដ្ឋ​កុម្មុនិស្ត​បានសារភាពនៅចំពោះមុខកម្មាភិបាលរបស់ខ្លួន ថា ពេលនេះ ប្រជាជនកូរ៉េខាងជើង បាន​ធ្លាក់​ក្នុង​ភាពទុរ្ភិក្សហើយដោយសារមុខរបរកសិកម្មជួបគ្រោះរាំង​ស្ងួតទឹកជំនន់និងការបំផ្លាញដោយព្យុះទីហ្វុន​កាល​ពីឆ្នាំ​ទៅមិញ។

ទីភ្នាក់ងារសារព័ត៌មានមជម្ឈឹមកូរ៉េ KCNA បានចុះផ្សាយថា លោកគីមជុងអ៊ុនបានថ្លែងទទួលស្គាល់ដូចនេះ នៅក្នុង​​​មហាសន្និបាត​នៃ​គណៈកម្មការ​មជ្ឈិម​បក្សពលករ​កូរ៉េខាង​ជើងកាលពីថ្ងៃអង្គារក្នុងសប្ដាហ៍នេះ។

លោក គីម ជុងអ៊ុន ក៏​បាន​​ទទួលស្គាល់ដែរ​​ថា កូរ៉េខាង​ជើង​កំពុងឆ្លងកាត់​​វិបត្តិ​ខ្វះ​ស្បៀង​ដ៏ធ្ងន់ធ្ងរ​ហើយនៅពេល​នេះ។ លោកបានអោយដឹងថា ផលវិបាកមកបណ្ដាលមកពី​វិបត្តិ​នៃជំងឺកូវីដ-១៩ គ្រោះ​ខ្យល់ព្យុះ និង​ទឹក​ជំនន់​ ហើយ ភាពរឺងស្ងួរទៀតផងបានប៉ះពាល់ជាខ្លាំងដល់ សេដ្ឋកិច្ច​កូរ៉េខាង​ជើង​។
ស្ថានភាព​ស្បៀងអាហារ​ជួបការ​ខ្វះខាត ​បណ្តាល​មកពីផែនការធ្វើ​​កសិកម្មមិនអាច​សម្រេច​តាម​ផែនការ​អន្តោម័ត​និង​សត្យានុម័តរបស់បក្ស ។

ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០២០បានជួបខ្យល់​ព្យុះ និង​ទឹក​ជំនន់​ដោយបាន​​បំផ្លាញ​ផ្ទះ​សម្បែងរាប់​ពាន់​ខ្នង ​និង​ដី​ស្រែ​កសិកម្ម​អស់​ជា​ច្រើនម៉ឺនហិចតា​។

លោកគីមជុងអ៊ុនបានណែនាំទៅកម្មាភិបាលរបស់លោក ថាត្រូវ​តែ​អនុវត្តអោយបាននូវ​​​វិធានការ​ ​ទប់​ស្កាត់​កុំ​ឱ្យ​ប្រទេស​រង​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង ពី​គ្រោះ​ធម្មជាតិម្ដងទៀត។ មេដឹកនាំរបស់រដ្ឋផ្ដាច់ការមួយនេះ មិនបាន​និយាយ​យោងមួយមាត់នោះទេ ​ចំពោះផលវិបាកដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ពី​សហគមន៍អន្តរជាតិ​ដឹកនាំដោយសហរដ្ឋអាមេរិក។

ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​​សហគមន៍​អន្តរជាតិ​បាន​ដាក់​លើ​​រដ្ឋកុម្មុយនិស្តមួយនេះ ដោយសារតែនៅបន្ត ​អភិវឌ្ឍន៍កម្មវិធី​នុយក្លេអ៊ែរ​ដែលជាការ​ដើរបញ្ច្រាសទិសចរន្តពិភពលោកបានបណ្ដាលអោយ​​​សេដ្ឋកិច្ច​កូរ៉េខាង​ជើងជួបគ្រោះថ្នាក់ហើយធ្វើ​ឱ្យ​ប្រទេសផលិតអាវុធប្រល័យលោកមួយនេះ ​ជួប​គ្រោះ​ខ្វះ​ស្បៀងធ្ងន់ធ្ងរ​។

កត្តាមួយទៀតគឺការ​ជំងឺ​រាតត្បាតនៃជំងឺ​កូវីដ-១៩ ។ដើម្បីទប់ស្កាត់ ជំងឺនេះ រដ្ឋផ្ដាច់ការមួយនេះ  បានសម្រេច​បិទព្រំដែន​ជា​មួយ​ចិន​ដែល​ជា​ប្រភពនាំចំណូល​ចូល​ប្រទេសកូរ៉េខាងជើង។ នេះ ជាការបាត់បង់ថែមទៀត ចំណូលចូលប​ក្សរបស់ប្រទេសនេះ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC ប្រជាជនរបស់ប្រទេសនេះយ៉ាងតិច៣លាននាក់ កំពុងជួបគ្រោះទុរ្ភិក្ស​ធ្ងន់ធ្ងរ។ កន្លងមកមានតែ កូរ៉េខាងត្បូង,ចិន និងអង្គការស្បៀងអាហារពិភពើលោក បាន​ផ្ដល់​ស្បៀងអាហារខ្លះៗអោយប្រទេសនេះ ។ កូរ៉េខាងជើង គឺជារដ្ឋប្រណាំងសព្វាវុធខ្លាំងមួយ ដោយ​មិន​រវល់ នឹងជីវភាពរបស់ប្រជាជននោះទេ។ ​ទោះជាក្រោមទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ ក៏ប្រទេស​ដែល​ក្បាលម៉ាស៊ីនដឹកនាំ ដោយបក្សនិងមេដឹកនាំកំពូលរបស់ខ្លួន នៅតែចាត់ទុកអាវុធនុយក្លេអែរ គឺដូច​ជាកម្រាល​​ព្រំដើរពីលើឆ្ពោះទៅរកការ ពង្រឹងឥទិ្ធពល និងអំណាចរបស់ប្រទេស ទប់ទល់នឹងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋ​អាមេរិក៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ថានភាពនៃការប្រឆាំងនឹងកូវីដ-១៩នៅកម្ពុជា ប្រៀបធៀបនឹងស្ថានភាពនៅបរទេស

ស្ថានភាពទាក់ទងនឹងកូវីដ-១៩នៅតែជាបញ្ហាក្ដៅសម្រា[...]

បុគ្គលិកនារីនៅសាលាក្រុងកាប៊ុលត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ

បុគ្គលិកនារីក្នុងរដ្ឋបាលសាលារដ្ឋធានីកាប៊ុលនៃប[...]

អគ្គលេខាធិការ អសប ព្រមានចិន និង សរអ ឱ្យបញ្ចៀសសង្គ្រាមត្រជាក់ថ្មី

អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យប្រទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x