loader

មេដឹកនាំកម្ពុជានិងវៀតណាមសន្យាបញ្ចប់ការបោះបង្គោលព្រំដែនអោយឆាប់

ក្នុងសន្និសីទរួមគ្នា នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា នឹងធ្វើការពន្លឿនការបោះបង្គោលព្រំដែនរួមឱ្យឆាប់ហើយ នៅពេលខាងមុខដែលសម្ដេចចាត់ទុកថាជាព្រំដែនសន្តិភាព។

សម្តេច ហ៊ុន សែន បញ្ជាក់ថា សម្តេចមានយុទ្ធសាស្ត្រធំៗចំនួនពីរដែលកំពុងយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានជោគជ័យ គឺការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យក្លាយទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ដែលយុទ្ធសាស្ត្រនេះកំពុងតែជោគជ័យយ៉ាងធំធេង។ យុទ្ធសាស្ត្រមួយទៀត គឺការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សូមស្ដាប់ប្រសាសន៍របស់សម្ដេច ហ៊ុន សែន​៖

អង្គភាពសារព័ត៌មានFresh News បានស្រង់ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីមកចុះផ្សាយដូច ខណៈសម្ដេចថ្លែងក្នុងសន្និសីទសារព័ត៌មានរួមនៅចំពោះមុខសមភាគីវៀតណាមលោក ង្វៀន ស៊ុន ហ្វុក។ 

តាមប្រភពដដែលនេះ លោក ង្វៀន ស៊ុន ហ្វុក នាយករដ្ឋមន្ត្រីវៀតណាម ក៏បានបង្ហាញជំហរប្រឹងប្រែងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរដោយអះអាងថា នឹងបោះឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០១៩។

កម្ពុជា និងវៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង ១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែនសរុបចំនួន ៣១៤បង្គោល។

បើតាមការបញ្ជាក់ របស់គណៈកម្មាធិការព្រំដែនកម្ពុជា បានឱ្យដឹងថា រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែន រវៀងកម្ពុជា-វៀតណាម បានរួចរាល់គឺជាង ៨៤ភាគរយហើយ។

ករណីព្រំដែន កម្ពុជាវៀតណាម គឺយ៉ាងតិចណាស់សកម្មជនកម្ពុជាពីរនាក់ដែលជាសមាជកព្រឹទ្ធសភា និងតំណាងរាស្ត្រគឺលោកហុងសុខហួរ និង អ៊ុំ សំអាន នៃអតីតគណបក្សសង្រ្គោះជាតិត្រូវបានចាប់ខ្លួននិងកាត់ទោសពីបទប្រើប្រាស់ឯកសារក្លែងនិងផែនទីក្លែងក្លាយបន្ទាប់ពីពួកគាត់ចាត់ទុកការបោះបង្គោលព្រំដែននេះ គឺជាការខាតបង់ទឹកដីតំបន់មួយចំនួនទៅខាងប្រទេសវៀតណាម៕ 

អត្ថបទ៖ លោក សោម លាភ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្ត[...]

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children[...]

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩

កសិករងាកមកដំាផ្សិតចំបើងនៅក្បែរផ្ទះក្រោយទទួលបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត