loader

មេដឹកនាំកម្ពុជានិងបង់ក្លាដេសចាត់ទុកគ្នាជាបងប្អូនខណៈកម្ពុជានិយាយអំពីវិបត្តិរ៉ូហ៊ីងយ៉ាភូមា

ក្នុងជំនួបមួយកាលពីថ្ងៃចន្ទ ទី ០៤ ខែ ធ្នូ នៅវិមានសន្តិភាពរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងសមភាគីបង់ក្លាដេស មេដឹកនាំនៃប្រទេសទាំង២ បានសម្តែងការយោគយល់គ្នាជាច្រើន ដែលនៅពេលនោះ សម្តេចហ៊ុនសែន បានហៅលោកស្រ សេក្ខហាស៊ីណា ថាបងស្រី ហើយស្ត្រីទីមួយបង់ក្លាដេសក៏បានហៅមេដឹកនាំកម្ពុជាថាប្អូនប្រុសដែរ។ នេះជាចំណុចចាប់ផ្តើ​ម នៃការរាប់អានគ្នាជាភាទរភាពរវាងមេដឹកនាំ នៃប្រទេសទាំង២ ដែល មួយនៅអាស៊ីខាងត្បូង មួយទៀតនៅអាស៊ីខាងអាគ្នេយ៍។

ប្រទេសទាំង២នេះ ស្ថិតក្នុងឋានៈជាប្រទេស ក្រីក្រដូចគ្នា។ ជាប្រទេសពឹងផ្អែកលើវិស័យវាយនភណ្ឌដូចគ្នា ។

លោកស្រី សេក្ខ ហាស៊ីណា ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ ថ្ងៃនេះ គឺតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន។

ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់នេះ ប្រទេសទាំង ២ បានឈានដល់កិច្ចព្រមព្រៀងលើវិស័យសេដ្ឋកិច្ច មួយចំនួន ដែលក្នុងនោះ ភាគីទាំងពីរបាន​ ចុះកិច្ចព្រមព្រៀងបង្កើតស្ថានទូតមួយនៅរាជធានីភ្នំពេញឆាប់នេះៗ។

តែយ៉ាងនេះក្តី លោក​ស្រី សេក្ខ ហាស៊ីណា ដែលចាត់ទុកសម្តេច ហ៊ុនសែន ជាប្អូនប្រុសនោះ បានសូមឲ្យកម្ពុជា ជួយដឹកលឺនូវវិបត្តិសហគមន៍ម៉ូស្លិមរ៉ូហីងយ៉ាភូមា ដែលកំពុងរងទុក្ខទោស​ ហើយរស់នៅ កកកុញ ក្នុងជំរុំ តាមព្រំដែន នៃប្រទេសបង់ក្លាដេស។

នៅពេល លោកស្រី ហាស៊ីណាបានហៅ សម្តេចហ៊ុនសែនថា ប្អូនប្រុស សម្ដេចក៏ បានលើកឡើងជាច្រើនអំពី វិបត្តិរបស់សហគមន៍មួស្លីមរ៉ូហ៊ីងយ៉ា។ សម្ដេចថា រដ្ឋាភិបាលភូមាគួរតែ ទទួលយកសហគមន៏នេះ ឲ្យ

មករស់នៅ តំបន់របស់ពួកគេវិញ ( រដ្ឋរ៉ាកខាញ ភាគខាងជើងនៃប្រទេសភូមា) ។ នេះយោងតាមប្រភព ៖The Daily Star។

សហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា គឺជាជន​អន្តោប្រវេសន៍ មានដើមកំពណើតដំបូងមកពីផ្នែកមួយនៃប្រទេសបង់ក្លាដេសនិងផ្នែកមួយនៃប្រទេសឥណ្ឌា។ សហគមន៍នេះត្រូវបានរដ្ឋាភិបាលភួមា ចាត់ទុកជាជនចំណាកស្រុកខុសច្បាប់ ទោះបី បានមករស់នៅភូមាតាមរយៈអាណានិគមនអង់គ្លេស រាប់ទសវត្សក៏ដោយ។ ហិង្សាជាតិសាសន៍ លើសហគមន៍នេះ តាំងពី២០១២ មកនោះ បណ្ដាលឱ្យសហគមន៍រស់ភៀសខ្លួនទៅនៅប្រទេសបង់ក្លាដេស ជាង៦២ម៉ឺននាក់។

សម្ដេចហ៊ុនសែន បានបានធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា តាំងពីឆ្នាំ១៩៨៥ ។ចំណែក លោកស្រីសេក្ខហាស៊ីណា បានកាន់អំណាចជានាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដេស ១៤ឆ្នាំហើយ៕

 

 

ព័ត៌មានទាក់ទង

សិស្សសាលារៀនជ្រោយឬស្សីត្រូវការជាចាំបាច់សម្ភារៈ និងថ្នាក់រៀន

ភាពក្រីក្រជាកត្តាដែលនាំអោយកុមារមួយចំនួនបោះបង់[...]

អង្គការ​ WCS​ ៖​ រក​ឃើញ​អណ្ដើក​ហ្លួង​មួយ​សំបុក​ នៅ​តំបន់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ខេត្ដកោះកុង​

ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល​ខេត្ដកោ[...]

រយៈពេល​ ២​ស​ប្ដា​ហ៍​ក្នុង​ខែកុម្ភៈ​ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ៧​ករណី​មក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​គន្ធ​បុប្ផា​ រាជធានី​ភ្នំពេញ​

រយៈពេល​ពីរ​ ស​ប្ដា​ហ៍​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត