en     km
en     km

មី​យ៉ា​ន់​ម៉ា​​ នឹង​ទទួលយក​ពលរដ្ឋ​ខ្លួន​ ២៤១៥​ នាក់​មក​ពី​បង់​ក្លា​ដែ​ស​វិញ​

Share

​ប្រទេស​មី​យ៉ា​ន់​ម៉ា​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ ទី​៣០​ ធ្នូ​ ថា​  មី​យ៉ា​ន់​ម៉ា​ នឹង​ទទួលយក​ពលរដ្ឋ​ខ្លួន​ចំនួន​ ២៤១៥​ នាក់​ពី​ប្រទេស​បង់​ក្លា​ដែ​សម​ក​វិញ​។​ ប្រទេស​ បង់​ក្លា​ដែល​ ថា​ ចំនួន​នេះ​ជា​ភាគ​តូច​មួយ​តែ​ប៉ុណ្ណោះ​ ព្រោះ​នៅ​សល់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ប្រមាណ​ ៣​ សែន​នាក់​ទៀត​ក្នុង​ប្រ ទេស​ បង់​ក្លា​ដែ​ស​ ដែលពួកគេគួរតែ​ត្រូវ​បាន​ទៅ​ផ្ទះ​ពួក​គេ​វិញ​ និង​ទទួល​បាន​ទីជម្រក​ ។​

រូបភាពពីAFP
រូបភាពពីAFP

ភាព​តានតឹង​កំពុង​កើនឡើង​នៅ​ប្រទេស​ជិតខាង​ មី​យ៉ា​ន់​ម៉ា​ កើត​ចេញពី​ការ​ព្យាបាល​ពី​សំណាក់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ លើ​ពួក​មូ​ស្លី​ម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​ ប្រទេស​ បង់​ក្លា​ដែល​ និយាយ​ថា​ ជនជាតិភាគតិច​ រ៉ូ​ហ៊ីង​យ៉ា​ ប្រមាណ​ ៥​ ម៉ឺន​នាក់​បាន​រត់គេច​ខ្លួន​ចូល​ប្រទេស​ បង់​ក្លា​ដែ​ស​ ចាប់តាំងពី​រដ្ឋាភិបាល​ មី​យ៉ា​ន់​ម៉ា ​ចាប់ផ្តើម​ធ្វើការ​បង្ក្រាប​ដោយ​កងទ័ព​នៅ​លើ​ផ្នែក​ខ្លះ​ នៃ​ព្រំដែន​របស់​ មី​យ៉ា​ន់​ម៉ា ​កាលពី​ខែតុលា​។​

ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ប្រទេស​ មី​យ៉ា​ន់​ម៉ា​ បាន​លើក​ឡើង​ថា​ ជនជាតិ​រ៉ូ​ហី​ង​យ៉ា​ គឺជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​មក​ពី​បង់​ក្លា​ដែស​ ហើយ​មី​យ៉ា​ន់​ម៉ា​ បាន​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ​ដល់​ពួក​គេ​នោះ​ទេ​។​

តែ​យ៉ាងណាមិញ​ បង់​ក្លា​ដែ​ស​និយាយ​ថា​ ក្រុម​ជនជាតិ​ រ៉ូ​ហ៊ីង​យ៉ា​ ទាំងនោះ​ជា​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ ហើយ​បង់​ក្លា​ដែ​ស​ បាន​បដិសេធ​មិន​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់​អ្នក​ដែល​បាន​រត់​ភៀសខ្លួន​ទាំងនោះ​ទេ​ ព្រោះ​ជនភៀសខ្លួន​ទាំងនោះ​ ជា​មនុស្ស​កើត​ចេញពី​អំពើ​ហិង្សា​ នឹង​ការ​បង្ក្រាប​ពី​កងទ័ព​ មី​យ៉ា​ន់​ម៉ា​ ប៉ុន្មាន​ទសវត្សរ៍​កន្លង​មកនេះ​។​

លោក​ Kyaw​ Zaya​ អគ្គនាយក​នៃ​ក្រសួងការបរទេស​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា​ រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​មាន​ផែនការ​ដើម្បី​ទទួលយក​ត្រឡប់​មក​វិញ​ នូវ​ប្រជា​ជាន​ មី​យ៉ា​ន់​ម៉ា​ ២៤១៥​ នាក់​នៅ​ឆ្នាំ​ ២០១៧៕​ប្រភព​៖​ CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង