loader

មហាអំណាចសម្រេចបានបទឈប់បាញ់គ្នានៅលីប៊ី

ភាគីមហាអំណាចជាច្រើនប្រទេសបានមកកាន់ទីក្រុងប៊ែរឡាំងជាទីនៃការចុះកិច្ចព្រមព្រៀងកំណត់សមត្ថកិច្ចនៃការជ្រៀតជ្រែកចូលទៅក្នុងសង្គ្រាមនៃប្រទេសលីប៊ីហើយទាញប្រទេសនេះឱ្យសម្រេចបានដល់បទឈប់បាញ់គ្នាជាដំណើរឆ្ពោះទៅរកសន្ដិភាពជាតិនិងសន្ដិសុខអន្ដរជាតិ។

យោងតាមសារព័ត៌មានAl Jazeera កិច្ចប្រជុំកំពូលនៃជម្លោះប្រដាប់អាវុធនៃប្រទេសអាហ្រ្វិកខាងខាងជើងលីប៊ី ក្រោមការរៀបចំឡើងដោយលោកស្រីអធិការបតីអាឡឺម៉ង់បានសម្រេចបាននូវជំនួបប្រកបដោយផ្លែផ្កានៃមហាអំណាចពាក់ព័ន្ធក្នុងនោះរួមមានប្រទេសរុស្ស៊ីនៃអធិបតីលោកវ្លាឌីមៀ ពូទីន អង្គការមហាអំណាចសហប្រជាជាតិនៃអធិបតីលោក អេនតូនីញ៉ូហ្គូតូរ៉េស មេដឹកនាំអង់គ្លេសបូរីសចនសុន សមភាគីបារាំងលោកម៉ាក្រុង អ៊ីតាលី ចិន​សហភាពអឺរ៉ុប សហភាពអាហ្វ្រិករួមនឹងប្រទេសជាច្រើនទៀតនឹងភាគីនាយករដ្ឋមន្រ្ដីប្រទេសលីប៊ីលោកFayez al-serrajនិងឧត្តមសេនីយ៍កំពូលលោកKhalifa Haftar ។  

ឆ្លើយ​តបនឹងសំណួរអ្នកកាសែតនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងប៊ែរឡាំង លោកស្រីអធិការបតីអាល្លឺម៉ង់ អង់ហ្កេឡា មឺកែល រួមនឹងលោកអាំងតូនីញ៉ូហ្គូតូរ៉េស និយាយថាកិច្ចពព្រមព្រៀងដែលធ្វើឡើងនៅថ្ងៃអាទិត្យគឺនឹងធ្វើឱ្យរីកចម្រើននុវដំណើរកានយោបាយនិងដំណោះស្រាយដកទ័ពចេញពីជម្លោះ។លោកស្រីមានប្រសាសន៍ថាយើងបានឈានដល់កិច្ចព្រមព្រៀងនឹងផែនការយោគយល់គ្នាក្នុងគាំទ្របទឈប់បាញ់មួយនៅឯប្រទេសល៊ីបី យើងពិតជាបានទទួលស្គាល់ថាវិថីទៅរកសន្ដិភាពនៅលីប៊ីគឺវែងឆ្ងាយហើយលំបាកក្រៃលែង។មេដឹកនាំស្រ្ដីអាល្លឺម៉ង់រូបនោះបានបន្ថែមទៀតថា យើងទាំងអស់គ្នាអនុម័តថាយើងគួរតែគោរពនូវការហ៊ុំព័ទ្ធការនាំចូលនាំចេញអាវុធ គឺវាត្រូវតែមានវិធានការតឹងរ៉ឹងជាងអតីតកាលទៅទៀតទើបាន។យ៉ាងណាលោកស្រីមិនបានបញ្ជាក់ថាកិច្ចព្រមព្រៀងនោះដាក់ទណ្ឌកម្មពាណិជ្ចកម្មអាវុធឬយ៉ាងណាទេ។ដោយឡែកមេដឹកនាំជម្លោះដ៏អូសបន្លាយនៅលីប៊ីលោក ខាលីហ្វា ហាស្តា ជាមេបញ្ជាការកំពូលនៃទាហានជាតិលីប៊ី និងលោកនាយករដ្ឋមន្រ្ដីFayez al-sarrajដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានចូលរួមក្នុងសន្និសីតនោះយ៉ាងពេញលេញប៉ុន្ដែមិនដូចការរំពឹងថាបាននិយាយអ្វីច្រើននោះទេគឺគ្រាន់តែពួកគេយល់ព្រមទទួលនូវកិច្ចព្រមព្រៀងនោះ។ ចំពោះលោកហ្គូតូរ៉េសវិញ លោកថាការសន្ធឹងនូវភាពតានតឹងនៅក្នុងប្រទេសគឺវាក្លាយជាគ្រោះថ្នាក់ដ៏សម្បើមណាស់យើងត្រូវតែមានការប្ដេជ្ញាចិត្តឱ្យបានម៉ត់ចត់ជុំវិញរឿងទាំងនេះ។ការលើកឡើងរបស់លោកគឺស្របពេលដែលរបាយការណ៍ចំនួន ទាហាន អាវុធ និង លុយបរទេសបានបញ្រ្ជាបចូលក្នុងទឹកដីលីប៊ីជាគំហុកដែលឈានដល់ការព្រួយបារម្ភនៃភាគីទាំងសងខាងថានឹងធ្វើយ៉ាងណាយកឈ្នះរៀងខ្លួនក្នុងភាពក្ដៅគគុកចុងក្រោយនេះគឺដោយសារកំពង់ផែមួយចំនួន កន្លែងយករ៉ែមួយចំនួនត្រូវបានបង្ខំឱ្យបិទតាមកម្លាំងស្មោះស្ម័គ្រនឹងលោកហាស់ហ្តាកាលពីថ្ងៃអាទិត្យនិងថ្ងៃបន្ទាប់គឺធ្វើឱ្យសេដ្ឋកិច្ចនិងស្ថានភាពនយោបាយនៅប្រទេសលីប៊ីក៏ចាំបាច់ណាស់ក្នុងការរំពឹងពីសមទ្ធផលការប្រជុំនៅថ្ងៃអាទិត្យផងដែរ។

 កិច្ចព្រមព្រៀងកាលពីថ្ងៃអាទិត្យបានសមញាក់ឱ្យឃើញពីជោគជ័យការទូតរបស់អន្ដរជាតិក្រោមគំនិតផ្ដួចផ្ដើមរបស់អាល្លឺម៉ង់ក្នុងការដើរតួជាភាគីសម្របសម្រួលជម្រុញឱ្យប្រទេសលីប៊ីដែលសង្គ្រាមរ៉ាំរ៉ៃវាយប្រហារថ្មីៗទទៅកាន់ទីក្រុងទ្រីប៉ូលី លីបាណុនកាលពីខែមេសាដែលបង្កឱ្យមនុស្ស២០០០ពាន់នាក់ស្លាប់។

មេដឹកនាំកំពូលពិភពលោកទាំងអស់កាលពីថ្ងៃម្សិលមិញនេះក៏បានអានសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងរបស់ពួកគេថាយើងនឹងប្ដេជ្ញាប្ងការការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងលីបីហើយទតួអង្គអន្ដរជាតិដទៃទៀតក៏ត្រូវធ្វើដូច្នេះដែរ។សេចក្ដីព្រាង៥៥ចំណុចនោះក៏រួមមានការអំពាវនាវឱ្យបញ្ឈប់ការចល័តអាវុធ  អំពាវនាវបែងចែកធនធានប្រេងឆៅប្រទេសលីប៊ី ក៏ឈ្មោះទៅមុខស្រោចស្រង់ដរដ្ឋាភិបាលទោល​និង ការបោះឆ្នោតដោយសេរីត្រឹមត្រូវ រួមនឹងបង្កើតគណៈកម្មាការឃ្លាំមើលចំពោះការប្ដេជ្ញាចិត្តនិងបទឈប់បាញ់នេះ។មេដឹកនាំអង់គ្លេស រដ្ឋមន្រ្ដីការពារជាតិអាល្លឺម៉ង់លោកស្រីAnnegret Kramp-Karrenbauer និបប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកJoseph borrel បានផ្ដល់យោបល់ឱ្យមានការពង្រាយទ័ពអង្គការសហប្រជាជាតិទៅកាន់លីប៊ិដើម្បីជាការបញ្ឈប់ការបាញ់គ្នាជាអចិន្រ្ដៃយ៍បានខណៈវត្តមានទ័ពបរទេសត្រូវតែចាកចេញ។

Tim Eaton អ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបនៃChatham house បានប្រាប់សារព័ត៌មាន Aljazeeraថា ដោយយោងតាមលទ្ធផលនៃរាយការណ៍កិច្ចព្រមព្រៀងគឺឃើញថាសេចក្ដីថ្លែងការចុះហត្ថលេខានៅប៊ែរឡាំងមើលទៅជាការភ្ជាប់សម្ព័ន្ធមិត្តដ៏ស្រទន់មួយដែលជាភាពវាងវៃនៃការបង្កើតកិច្ចព្រមព្រៀងនេះតែវាក៏អាចបរាជ័យដែលបើនៅតេមានការចោទប្រកាន់បង្ហាញភស្ដុតាងហិង្សាដាក់គ្នា។យ៉ាងណាលោករំពឹងថានឹងអាចឃើញសញ្ញាណល្អច្បាស់ៗលោកថែមទាំងថាអាមេរិកនិងតួអង្គមហាអំណាចទាំង៤រួមនឹងប្រទេសជឿនលឿនដទៃទៀតស្ថិតនៅក្រោយកិច្ចព្រមព្រៀងនេះនឹងរង់ចាំដាក់សម្ពាធដល់នរណារំលោភបំពានវាជានិច្ចដរាបណាមិនខ្វះខាតឆន្ទៈនយោបាយ។

លីប៊ីបានធ្លាក់ក្នុងជម្លោះវាយប្រហារគ្នាអសន្ដិសុខជាខ្លាំងតាំងពីការដកចោលនិងសម្លាប់មេដកឹនាំកាន់អំណាចយូរឆ្នាំលោកម៉ូអាម៉ាហ្កាដាហ្វីនៅឆ្នាំ២០១១ហើយអន្ដរជាតិបរាជ័យក្នុងនាំមកនូវប្រជាធិបតេយ្យជូនលីប៊ីទោះបីមានក្រោមការគាំទ្រពេញទំហឹងពីអង្គការណាតូអង្កការសហប្រជាជាតិតែនៅតែមានក្រុមបះបោរក៏ចាប់ងើបឡើងរួមនឹងក្រុមប្រដាប់អាវុធនានាកាន់កាប់បែងចែកស្រុកនិងផលប្រយោជន៍ប្រេងឆៅ។ភាគខាងលិចនៃផ្ទៃប្រទេសគឺកំពុងដឹកនាំដោយរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាតិហើយហើយខាងកើតគឺប្រឆាំងនឹងការដឹកនាំរបស់លោកហ្ាវាត្ដាមេយុទ្ធសាស្រ្ដដែលត្រូវគេដឹងថាស្នងពីលោកហ្កាដាហ្វី ដែលត្រូវបានគេថាជាមុខសញ្ញាទទួលបានការគាំទ្រពីអារ៉ាប់អ៊ីមីរ៉េតស៊ីរ៊ីនិងរុស្ស៊ី ហើយតំបន់មួយចំនួនក្នុងប្រទេសក៏មានក្រុមអាយស៊ីសផងដែរបើទោះបីជាហ្វាតូប្រកាសជោគជយលើខ្លួនវាយបំបាក់អាយស៊ីសទាំងស្រុងឆ្នាំ២០១៧ក្ដី។

ជារួមនៅសន្និសីទនៅទីក្រុងប៊ែរឡាំងបានធ្វើសេចក្ដីសម្រេចលើប្បញ្ញត្តិ៥៥មាត្រាជាឯកច្ឆន្ទដែលនិយាយអំពីបទឈប់បាញ់ ការហ៊ុមព័ទ្ធអាវុធ ការត្រឡប់ទៅរកដំណើរការនយោបាយ កំណែទម្រង់សន្ដិសុខាំ កំណែទម្រង់សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ការគោរពច្បាប់មនុស្សធម៌និងសិទ្ធិមនុស្សអន្ដរជាតិ។ ជាមួយគ្នានេះសន្និសីទនេះក៏នាំត្រូវពាំនាំយកទៅបង្ហាញនៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិផងដែរ។

គួរឱ្យដឹងថាលីប៊ីជាខ្សាច់រដ្ឋនៅអាហ្រ្វិកខាងជើងដែលជាប់ប្រវត្តិសាស្រ្ដថាសម្បូរប្រេងច្រើនជាងគេហើយធ្លាប់ស្ថិតនៅក្រោមការដឹកនាំរបស់បុរសកណ្ដាប់ដែកហ្កាដាហ្វីអស់រយៈពេល៤២ឆ្នាំ៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ហេតុអ្វីជំងឺផ្លូវដង្ហើមស្រួចស្រាលមិនបណ្ដាលឱ្យអស្ថេរភាពកូរ៉េខាងជើងបាន?

គិតត្រឹមយប់ថ្ងៃទី២៨មីនានេះ ជំងឺកូវីដ១៩មានវត្ត[...]

អាមេរិកចេញដីកាចាប់ខ្លួនប្រធានាធិបតីវេណេហ្សេអេឡាករណីឧក្រិដ្ឋកម្មគ្រឿងញៀន

រដ្ឋអាជ្ញាសហព័ន្ធនៅក្រុងញ៉ូវយ៉កបានចេញដីកាចាប់[...]

រុស្ស៊ីបញ្ជូនយន្ដហោះចម្បាំង៩គ្រឿងដឹកអ្នកជំនាញសុខាភិបាលនិងសម្ភារៈពេទ្យទៅជួយអ៊ីតាលី

រុស្ស៊ីដែលជាប្រទេសមិនរងគ្រោះធ្ងន់ធ្ងរដោយសារមេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត