loader

មហាសន្និបាតUNឆ្នាំនេះអវត្តមានលោកមូហ្គាបេមេដឹកនាំហ្សិមបាវ៉េតែមេដឹកនាំថ្មីថ្លែងប្ដេជ្ញាដើម្បីប្រទេសមានប្រជាធិបតេយ្យ

ប្រធានាធិបតីថ្មីនៃប្រទេសហ្សិមបាវ៉េ លោក ម៉ាណាន់ ហ្គាវ៉ា បានបង្ហាញខ្លួននៅចំពោះមុខមេដឹកនាំពិភពលោករាប់រយនាក់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលកំពុងប្រព្រឹត្តទៅនៅថ្ងៃនេះ ដោយលោកថ្លែងពីការខំប្រឹងប្រែងដើម្បីប្រជាធិបតេយ្យរបស់ប្រទេសលោក គឺខុសប្លែកពីអតីតមេដឹកនាំមូហ្គាបេ។

សុរន្ទកថារបស់លោក ម៉ាណាន់ ​ហ្គាវ៉ា​ ក៏បានធ្វើអោយភ្ញាក់ផ្អើលផងដែរដល់មេដឹកនាំជាច្រើនដែលមានវត្តមាន ព្រោះតាមទម្លាប់ ការថ្លែងសុរន្ទកថាតំណាងអោយប្រជាជនហ្សិមបាវ៉េ គឺមានតែ លោក មូហ្គាបេ ម្នាក់គត់។

លោក មូហ្គាបេ ត្រូវបានពួកយោធាផ្ដួលរលំពីអំណាចនៅចុងឆ្នាំ ២០១៧ ដែលជាការបញ្ចប់ការកាន់អំណាច អស់  រយៈពេល ៣៧ឆ្នាំ របស់មេដឹកនាំកើតចេញពីបដិវត្តរូបនេះ ។

លោក មូហ្គាបេ កាលពីឆ្នាំមិញ លោកមានវត្តមាននៅឯមហាសន្និបាតនេះដែរ ប៉ុន្ដែមានតែម្នាក់គត់ គឺរូបលោកដែលមានអាយុជិត ១០០ឆ្នាំ កំពុងកាន់អំណាចនៃប្រទេសក្រីក្រមួយនៃទ្វីបអាហ្វ្រិក។

បុរសវ័យ ៩៣ ឆ្នាំរូបនេះ បានអង្គុយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំទៅមិញស្ថិតក្នុងស្ថានភាពដេកលង់លក់ ដែលធ្វើអោយអ្នកថតរូបបានផ្ដិតរូបលោកបង្ហោះព្រោតព្រាងលើបណ្ដាញសង្គម ។

យ៉ាងណាក៏ដោយ លោក ម៉ាន់ណាហ្គាវ៉ា ជាមេដឹកនាំថ្មីនៃប្រទេសហ្សិមបាវ៉េបានថ្លែងប្ដេជ្ញាចិត្តជាខ្លាំងអំពីគោលជំហររបស់លោកដឹកនាំប្រទេស ធ្វើអោយមានសន្ដិភាព ឯកភាពជាតិ និងការអត់ឱន ក្រោមប្រព័ន្ធប្រជាធិបតេយ្យថ្មី​កើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

យោងតាមប្រភពព័ទ៌មាន The Source បានអោយដឹងថា លោក ម៉ាណាន់ហ្គាវ៉ា ក្រៅពីថ្លែងអំពីប្រទេសរបស់លោក លោកក៏បានថ្លែងជាច្រើនទៀតអំពីបរិបទពិភពលោក ដែលកំពុងមានភាពចម្រុងចម្រាស់ ។ លោកបានទាមទារអោយមាការកែទម្រង់រចនាសម្ព័ន្ធអង្គការសហប្រជាជាតិ។ លោកទាមទារអោយទ្វីបអាហ្វ្រិកក្លាយជាតំណាងធំមួយនៃសមាជិកមិនអចិន្រ្ដៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។

យ៉ាងណាក៏ដោយ លោក ម៉ាណាន់ហ្គាវ៉ា ប្រកាសបើកចំហទំនាក់ទំនងរវាងប្រទេសលោកជាមួយនឹងបណ្ដាប្រទេសទាំងអស់ដោយមិនរើសអើងនិន្នាការនយោបាយឡើយ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹង[...]

Huawei ៖ ផែនការ B នៃការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ឆ្លើយតបនឹងអាមេរិកគាបសង្កត់ដោយប្រើប្រាស់ Google និង Microsoft

សង្គ្រាមពាណិជ្ជកម្មពេលនេះបានវិវត្តខ្លួន ប្រើប[...]

៣ខែនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិបណ្ដាលឱ្យ​​​វេណេហ្សូអេឡាបាត់បង់ប្រាក់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៣០ពាន់លានដុល្លារ

សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៨ឧសភា នេះប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត