loader

មន្រ្តីសុខភាពសត្វចុះអប់រំកសិករ ឃុំឈូកខ្សាច់ពីបញ្ហាជម្ងឺប៉េស្តជ្រូកអាហ្វ្រិច

កំពង់ធំ : ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺប៉េស្តជ្រូកអាហ្វ្រិច កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងមន្រ្តីពេទ្យសត្វខេត្ត ស្រុក បានចុះមកផ្សព្វផ្សាយ និងអប់រំ ប្រជាពលរដ្ឋឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពីមុខសញ្ញា និងវិធានការទប់ស្កាត់នៃជម្ងឺប៉េសជ្រូកអាហ្វិ្រច។

សកម្មភាពប្រជុំផ្សព្វផ្សាយពីបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិច។ រូបភាព ពោ គឺមសេង យុវជនខេត្តកំពង់ធំ

កិច្ចប្រជុំដែលប្រព្រឹត្តិទៅនៅក្នុងសាលាឃុំឈូកខ្សាច់នេះ មានការចូលរួមពីប្រជាពលរដ្ឋជាកសិករចំនួន ៥៥ នាក់ក្នុងនោះមានស្រី ២៨ នាក់។

លោក សាំ ម៉ៃ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេសបានរៀបរាប់ឲ្យដឹងថា ជម្ងឺប៉េស្តជ្រូកអាហ្វិ្រច នេះ មានប្រភពចម្លងពីប្រទេសជិតខាង តាមរយ:យានយន្ត សម្លៀកបំពាក់ ការឱ្យចំណីកាកសំណល់ជ្រូកផ្ទុកមេរោគប៉េស្ត។ មួយវិញទៀត ការប៉ះពាល់ដោយផ្ទាល់រវាងជ្រូកតាមរយៈការដកដង្ហើមចូល សំបោរ ទឹកមាត់ និង លាមកជ្រូកដែលមានជម្ងឺ ទាំងអស់នេះហើយជាមូលហេតុនាំឲ្យជ្រូកឈឺបណ្តាឱ្យជ្រូកងាប់ច្រើនភូមិ។

សកម្មភាពប្រជុំផ្សព្វផ្សាយពីបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិច។ រូបភាព ពោ គឺមសេង យុវជនខេត្តកំពង់ធំ

ចំណែកវិធីការពារវិញលោក សាំ ម៉ៃ និយាយថា កសិករត្រូវសម្អាតនិងសម្លាប់មេរោគជាប្រចាំ ការពារកុំឲ្យមានការប៉ះពាល់ដោយផ្ទាល់ កុំផ្ដល់ចំណីដែលជាកាកសំណល់ជ្រូកឈឺ ករណីសង្ស័យពីជម្ងឺប៉េស្តជ្រូកត្រូវជូនដំណឹងទៅសេវាបសុព្យាបាលភ្លាម។

លោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តវិធីសាស្រ្តខាងលើដើម្បីកុំឲ្យជម្ងឺប៉េស្តជ្រូកអាហ្វិ្រចមានរីករាលដាលក្នុងសហគមន៍៕

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិក[...]

កំពង់ធំ៖ អ្នកស្រុកបារាយណ៍ត្រៀមរៀបចំប្រណាំងទូកផ្កាចារ ៣ ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នា[...]

អ្នកស្រី សួ ចិត្រ ដាំបន្លែសរីរាង្គធ្វើម្ហូបលក់គិតគូរពីសុខភាពអ្នកទទួលទាន

កំពង់ធំ៖ អ្នកស្រី សួ ចិត្រ និងប្តីគឺលោក ផ្លុង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត