loader

មន្រ្តីទេសចរណ៍៖ ក្រុមហ៊ុនទេសចរណ៍រកស៊ីបែបZero Package Tour​ចំនួន៤ធ្លាប់រងការផាកពិន័យ

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុនរកស៊ីលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ ឬ (Zero Package Tour​) ចំនួន ៤ ត្រូវបានក្រសួងទេសចរណ៍ចាត់វិធានការឱ្យចេញសង់ប្រាក់ត្រឡប់ទៅអ្នកទេសចរណ៍វិញ ជាវិធានការរបស់ក្រសួងកាលពីឆ្នាំមុន។ ក្រុមហ៊ុនទាំង ៤ នោះក៏មានក្រុមហ៊ុនរបស់ចិនផងដែរ តែឆ្នាំ ២០១៩នេះក្រសួងរកពុំទាន់ឃើញឡើយ។

នេះបើយោងតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៨ កក្ដដានេះ។ លោក តុប សុភ័ត្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ឱ្យដឹង បន្ទាប់ពីលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានព្រមានពីវិធានការមួយចំនួនដល់ក្រុមហ៊ុនZero Package Tour រួចមក ក្រសួងមិនទាន់រកឃើញមានក្រុមហ៊ុនបែបនេះធ្វើសកម្មភាពទៀតឡើយ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ ចាត់ទុកក្រុមហ៊ុនរកស៊ីបែប Zero Package Tour ជាមេរោគមួយបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ពិសេសធ្វើឱ្យភ្ញៀវទេសចរណ៍មិនចង់មកលេងកម្ពុជា ដែលក្រសួងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។

……….សូមស្តាប់ប្រសាសន៍លោក តុប សុភ័ត្ត………..

កន្លងមកក្រុមហ៊ុនដែលរកស៊ីបែប Zero Package Tour ​ខ្លះបានទិញសំបុត្រចូលទស្សនាអង្គរវត្តតម្លៃ ៦២ដុល្លារ សម្រាប់រយៈពេល៣ថ្ងៃដល់អ្នកទេសចរណ៍ តែក្រុមហ៊ុនទាំងនោះបានភូតភរភ្ញៀវ ហើយនាំភ្ញៀវចូលទស្សនាអង្គរវត្តតែ ១ថ្ងៃ។  ចំណែកថ្ងៃទី២ និងថ្ងៃទី៣ ពួកគេនាំភ្ញៀវទៅទស្សនាប្រាសាទបេងមាលា ១ថ្ងៃក្នុងតម្លៃតែ ៥ដុល្លារ និងប្រាសាទកោះកេរ ១ថ្ងៃតម្លៃ ១០ដុល្លារ ដោយយកចំណេញប្រាក់ពីភ្ញៀវដល់ទៅ ១៥ដុល្លារ។

ជាងនេះទៀតក្រុមហ៊ុនទាំងនោះបាននាំភ្ញៀវទៅទិញសម្ភារៈ និងគ្រឿងអនុវស្សាវរីយ៍ក្នុងតម្លៃថ្លៃ ហើយទំនិញខ្លះជាទំនិញក្លែងក្លាយ ដើម្បីប៉ះប៉ូវការខាតបង់ ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថានេះជាបញ្ហាធ្វើឱ្យប៉ះពាល់ដល់កិត្តិនាម និងនយោបាយទេសចរណ៍ជាតិ ដែលត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកជំនាញជំរុញឱ្យអ្នកសារព័ត៌មានត្រូវបិទបាំងអត្តសញ្ញាណកុមារមុនចេញផ្សាយ

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសារព័ត៌មានមកពីស្ថាប័[...]

ក្រសួងការបរទេសកម្ពុជាបារម្ភថាបើបាត់EBAគឺកម្មករជិតមួយលាននាក់រងផលប៉ះពាល់​តែផ្ទុយជំហរ​សម្ដេច​ហ៊ុនសែន

ក្រសួងការបរទេសកម្ពុជាដែលតំណាងឲ្យរាជរដ្ឋាភិបាល[...]

កំពង់ឆ្នាំង៖ ពលរដ្ឋក្រីក្រ ៩០៦ គ្រួសារទទួលបានប័ណ្ណកម្មសិទ្ធិលើដីសម្បទានសង្គមកិច្ច

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រ គ្រួសារយោធិន [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត