loader

មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្លាកតម្លៃលើមុខទំនិញដែលមិនបានដាក់រូបីយប័ណ្ណជាតិ

បន្ទាយមានជ័យ៖  មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចាប់ផ្តើមចុះត្រួតពិនិត្យនិងចាត់វិធានការចំពោះម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម សេវាកម្មគ្រប់ប្រភេទ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ ដែលមិនបិទស្លាកតម្លៃ និងទូទាត់រូបិយប័ណ្ណប្រាក់រៀលខ្មែរលើមុខទំនិញ និងសេវាកម្មរបស់ខ្លួន។

នេះបើតាមឱ្យដឹងនៅលើគណីរហ្វេសប៊ុករបស់ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។

​នៅក្នុងខ្លឹមសារដែល លោក សាន វិជ្ជាសារ៉ាវុធ លើកឡើងឱ្យដឹងបន្ដថា ការចុះត្រួតពិនិត្យគុណភាព​ សុវត្ថិភាពម្ហូបអាហារ និងការចុះផ្សព្វផ្សាយដល់ពលរដ្ឋដែលជាអាជីវករតាមបណ្តាហាងលក់ទំនិញនៅតំបន់កាស៊ីណូ​ ក្នុងក្រុងប៉ោយប៉ែត​ ដែលធ្វើឡើងកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ គឺដើម្បីចូលរួមអនុវត្តន៍តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម​ ស្តីពីការបិទស្លាកតម្លៃជារូបីយប័ណ្ណជាតិ(ប្រាក់រៀល)​ លើមុខទំនិញ​ និងសេវាកម្មគ្រប់ប្រភេទ​ ដែលត្រូវអនុវត្តចាប់ពីពេលនេះតទៅ។

បញ្ជាក់ផងដែរថា ការចាត់វិធានការរបស់មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្តដូចនេះ បន្ទាប់ពីគេឃើញជាញឹកញប់ថា ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មភាគច្រើន ពេញនិយមប្រើប្រាស់ប្រាក់បាតថៃ ជំនួសប្រាក់រៀលខ្មែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វត្ថុបុរាណកម្ពុជាចំនួន១៥ គ្រោងតាំងបង្ហាញនៅពិព័រណ៍ក្រុងប៉េកាំង

គេហទំព័រសារព័ត៌មានចិនមានឈ្មោះ ​​china.org.cn [...]

សហភាពសហជីពកម្ពុជាចង់ឃើញមានការលើកលែងទោសលោកសមរង្ស៊ីនិងលោកកឹមសុខាក្នុងឱកាសឆ្នាំថ្មី

លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជា តាងនាមឱ្យស[...]

សង្គមស៊ីវិល ក្រុមហ៊ុន និង ស្ថាប័នរដ្ឋ ធ្វើយុទ្ធនាការអំពីការគោរពច្បាប់ចរាចរណ៍មុនចូលឆ្នាំមកដល់

ពលរដ្ឋថាយុទ្ធនាការសុវត្ថិភាពចរាចរណ៍មុនចូលឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត