loader

មន្ទីរពេទ្យគន្ធបុប្ផាជួយស្រ្តីសម្រាលកូនជិត៧០នាក់ក្នុងថ្ងៃឆ្លងឆ្នំាសកល

ភ្នំពេញ៖មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបបានជួយស្រ្តីសម្រាលកូនបាន៦៩នាក់ក្នុងនោះសម្រាលដោយវះកាត់៩នាក់និងជួយសម្រាលកូនចំថ្ងៃឆ្លងឆ្នំាគឺម៉ោង១២និង០១នាទីយប់ចំនួនពីរនាក់។

ទារកសម្រាលចំថ្ងៃចូលឆ្នំាសកលនៅម៉ោង១២និង១នាទីយប់ព្រឹកថ្ងៃទី១ ខែមករា ឆ្នំា ២០១៨ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។រូបភាព៖មន្ទីរពេទ្យគន្ធបុប្ផា

បើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី២ មករា ឆ្នំា ២០១៨នេះថា«ទារកដំបូងគេពីរនាក់បាន​ចាប់​កំណើតនៅម៉ោង០:០១នាទី ព្រឹកថ្ងៃទី១ ខែមករា ឆ្នំា២០១៨គឺជាថ្ងៃចូលឆ្នំាសកល។​ក្នុងថ្ងៃឆ្លងឆ្នំា​ចាស់​ចូលឆ្នំាថ្មី ឆ្នំា​សកល២០១៨ មន្ទីរពេទ្យសម្ពពនៃមន្ទីរ ពេទ្យជ័យវរ្ម័នទី៧​ក្នុង​ខេត្ត​សៀមរាប​អង្គរ​បាន​ជួយ​ស្រ្តីសម្រាលកូនចំនួន៦០នាក់និងសម្រាលដោយវះកាត់៩នាក់។»

មន្ទីរពេទ្យក៏បានជូនពរដល់អ្នកជំងឺនិងបុគ្គលិកពេទ្យ ព្រមទំាងសប្បុរសជនឱ្យមាន​សេរីសួស្តីក្នុងឆ្នំាថ្មី។មន្ទីរពេទ្យគន្ធបុប្ផាបានចាត់ទុករាល់ការបរិច្ចាកថវិកាជាសារៈសំខាន់បំផុតដើម្បីជួយទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរគន្ធបុប្ផាគឺជួយព្យាបាល ជួយសង្រ្គោះជីវិតនិងជួយ​ព្យាបាលអ្នកជំងឺ។

បើតាមរបាយការណ៍គឺក្នុងរយ​ពេលមួយខែចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២១ធ្នូ ឆ្នំា២០១៧ មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមារចំនួន៧០៤៧៦នាក់និងកុមារមានជំងឺធ្ងន់១២៧៩០នាក់។

ក្នុងនោះកុមារ១១៨នាក់មានជំងឺរលាកខួរក្បាលធ្ងន់ធ្ងរ។កុមារ៤៣៩នាក់មានជំងឺគ្រុនឈាមធ្ងន់ធ្ងរនិងកុមារ២២១១នាក់ត្រូវបានវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម៥៩នាក់។ស្រ្តីមានផ្ទៃពោះ១៣០៩៥មកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាលនិងសម្រាលកូនចំនួន២៣៣៨នាក់៕

កុមារមានជំងឺនិងស្រ្តីមានផ្ទៃពោះជិត១៧លាននាក់ក្នុងរយៈពេល២៥ឆ្នំានៃការបង្កើតមន្ទីរពេទ្យគន្ធបុប្ផានិងមូលនិធិគន្ធបុប្ផាចំណាយប្រាក់៦៣២លានដុល្លារអាមេរិក៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈនិងសម្ដែងសិល្បវប្បធម៌ដ៏ធំនៅកម្ពុជានាពេលឆាប់ៗនេះ

(ភ្នំពេញ)៖ ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈ (Yo[...]

ឆ្នាំ២០៣០វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្មមានលក្ខណៈប្រកួតប្រជែងទីផ្សារ

ភ្នំពេញ៖ នៅឆ្នាំ២០៣០ ខាងមុខនេះ វិស័យកសិកម្មនៅ[...]

ជនសង្ស័យ​ ករណី​រំលោភ​ហើយ​សម្លាប់​កុមារី​អាយុ​ ០៥​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​

សមត្ថកិច្ច​ខេត្ដព្រៃវែង​ បាន​ឃាត់ខ្លួន​ជនសង្ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត