ភ្នំពេញ៖ កាលពីយប់ថ្ងៃទីពុធទី ៣១សីហា បណ្ដាញសង្គមហ្វេសប៊ុក បានចែករំលែកតៗគ្នា ជាច្រើនជុំវិញមន្ដ្រីអត្ដសញ្ញាណកម្ម ធ្វើអត្ដសញ្ញាណប័ណ្ណឲ្យប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ទាំងយប់។
ជុំវិញរឿងនេះមានមតិសាធារណៈ ជាច្រើន បង្ហាញការយល់ឃើញខុសៗគ្នា ដោយអ្នកខ្លះយល់ឃើញថា ទង្វើនេះគឺមានបង្កប់អាថ៌កំបាំង នៅពីខាងក្រោយ។
ជាការឆ្លើយតបនឹងចម្ងល់សាធារណៈដូចនេះ នៅថ្ងៃ ព្រហស្បត្ដិ ទី ០១ ខែកញ្ញា ឆ្នាំ ២០១៦ លោក ប្រុក ម៉ៃឧត្ដម ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម បានប្រាប់ វិទ្យុស្ដ្រីFM102 ថា ការធ្វើអត្ដសញ្ញាណប័ណ្ណជូនពលរដ្ឋទាំងយប់នេះគឺមិនមានអ្វី ស្ថិតនៅពីខាងក្រោយ ឬមានអ្វីជារឿងអាថ៌កំបាំងអ្វីនោះទេ គឺគ្រាន់ជាការព្យាយាមពន្លឿនការងារផ្ដល់អត្ដសញ្ញាណប័ណ្ណជូនពលរដ្ឋ ឲ្យទាន់ពេលវេលាក្នុងការ ចុះឈ្មោះបោះឆ្នោតថ្មី នៅខែ កញ្ញា នេះតែប៉ុណ្ណោះ។
សូមស្ដាប់ប្រសាសន៍របស់ លោក ប្រុក ម៉ៃឧត្ដម ដូចនេះ៖