ភ្នំពេញ ៖ លោក ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៦ ខាងមុខ ប៉ូលីសចរាចរណ៍នឹងរឹតបន្តឹងបន្ថែមទៀត ចំពោះការផាកពិន័យអ្នកមិនគោរពច្បាប់ចរាចរណ៍បន្ទាប់ពីការដាក់ឱ្យអនុវត្តនៅខែមករា ដើមឆ្នាំ ២០១៦ ។
លោក ទី ឡុង បានថ្លែងដូច្នេះ នៅពេលលោកចុះអនុវត្តការងារជាមួយនៅក្រុងតាខ្មៅ នាថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៦ នេះ ។ លោក ទី ឡុង បានឱ្យដឹងទៀតថា ការរឹតបន្តឹងចំពោះការផាកពិន័យនេះគឺ ធ្វើឡើងដោយសារតែប្រជាពលរដ្ឋអនុវត្តច្បាប់ចរាចរណ៍នៅមានកម្រិតនៅឡើយ។
គួរបញ្ជាក់ថា ច្បាប់ចរាចរណ៍ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីដើមខែមករា ឆ្នាំ ២០១៦ រហូតមកដល់ពេលនេះមានរយៈពេលជាងបួនខែហើយ ។ តាមរយៈការរឹតបន្តឹងច្បាប់ចរាចរណ៍រយៈពេលជិប្រាំខែនេះ មន្ដ្រីអង្គការធ្វើការលើរឿងចរាចរណ៍ទទួលស្គាល់ថា ប្រជាពលរដ្ឋភាគច្រើន មានការយល់ដឹងច្រើនពីច្បាប់និងការផាកពិន័យផ្សេងៗ ប៉ុន្ដែការអនុវត្តនៅតែពុំទាន់មានប្រសិទ្ធិភាព ៕