loader

មន្ត្រីរុស្ស៊ីថាអាមេរិកអាចនឹងធ្វើរដ្ឋប្រហារឬលុកលុយវេណេហ្សូអេឡាឆាប់ៗនេះ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានបង្ហើបព័ត៌មាន​គួរទុក​ចិត្ត​មួយ​ថា រដ្ឋការរបស់លោកប្រធានាធិបតីអាមេរិកដូលណាល់ត្រាំកំពុងតែរៀបចំផែនការថ្មីមួយគឺអាចជារដ្ឋប្រហារ ឬក៏លុកលុយប្រទេសវេណេហ្សូអេឡា ដើម្បីទាញទម្លាក់ប្រធានាធិបតីនីកូឡាស់​ម៉ាឌូ​រ៉ូពី​អំណាច។

ដោយស្រង់សម្ដីមកចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានTass  លោក Sergei Ryabkov បានបញ្ជាក់ថា រុស្ស៊ីបានកំពុងបន្តឃ្លាំមើលព័ត៌មាននេះ យ៉ាងប្រុងប្រយ័ត្ន ព្រោះអាមេរិក ពិត​ជាមិនចោលទេ ការប៉ុនប៉ងផ្ដួលរំលំលោកម៉ាឌូរ៉ូ។

រុស្ស៊ីបានបញ្ជូនជំនាញការយោធា១០០នាក់ទៅជួយការពារ សន្តិសុខជូនរបបលោកម៉ាឌូរ៉ូ ដែល​គេហៅថារបបផ្ដាច់ការ។

លោក Sergei Ryabkov បានបញ្ជាក់ថាទៀត ក្រុងវ៉ាស៊ីនតោន មិនបោះបង់ចោលដាច់ខាត​ជម្រើស​កងទ័ពដើម្បីចូលលុកលុយវេណេហ្សូអេឡា គឺគ្រាន់រង់ចាំឱកាសប៉ុណ្ណោះ ។

កាលពីសប្ដាហ៍មុន មេបក្សប្រឆាំងជួនហ្គាយដូដែលក្នុងនាមជាប្រមុខរដ្ឋស្ដីទីបាន ផ្ញើលិខិត​ទៅមេទ័ព​អាមេរិក​ប្រចាំតំបន់អាមេរិកខាងត្បូងដោយស្នើសុំអោយ អាមេរិកលើកទ័ព មកជួយ​រំដោះប្រជាជន​វេណេហ្សូ​អេឡាចេញពីរបបផ្ដាចការរបស់លោកម៉ាឌូរ៉ូ។ សំណើនេះ កំពុង​ពិ​ចារ​ណា នៅឯសេតវិមានរបស់លោកប្រធានាធិបតីដូណាល់ត្រាំ។ ជាថ្មីម្ដងទៀត លោកជួនហ្គាយដូ កាលពីថ្ងៃទី២២ឧសភា តាមរយៈទីភ្នាក់ងារសារព័ត៌មានReuters បានអំពាវនាវសុំឱ្យអាមេរិក​ប្រកាន់​ជំហរជួយក្រុមប្រឆាំងធ្វើយ៉ាងណា អោយមានលទ្ធិប្រជាធិបតេយ្យនៅវេណេហ្សូអេឡា។

ជាមួយគ្នានេះ លោកម៉ាឌូរ៉ូដែលបានចុះទៅជួបកងទ័ព បានដាក់បញ្ជាអោយកងទ័ពប្រុងប្រយ័ត្ន ចំពោះការឈ្លានពានរបស់អាមេរិក។ លោកថា កងទ័ពត្រូវត្រៀមប្រយុទ្ធជានិច្ចដើម្បី វាយបក​ការ​ឈ្លា​នពានរបស់ប្រទេសចក្រព័ត្រមួយនេះ។លោកក៏បានដាក់កំហិតអោយកងទ័ពចាប់ខ្លួន មេដឹកនាំក្រុមប្រឆាំង បើក្រុមនេះ នៅបន្តធ្វើសកម្មភាពប្រឆាំងរបបរបស់លោក។ លោកបាន​ប្រាប់​កងទ័ពថា មេដឹកនាំក្រុមប្រឆាំង គឺជាជនក្បត់ជាតិដែលត្រូវចាប់ខ្លួនយកមកផ្ដន្ទាទោស។

សូមជម្រាបថា ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ  សមាជិកសភា របស់បក្សប្រឆាំង​ជាង​១០នាក់ត្រូវបានចាប់ខ្លួនហើយចោទពីបទក្បត់ជាតិ ក្នុងនោះ មានអនុប្រធានសភារបស់លោក​ជួនហ្គាយដូផងដែរ។ ដោយឡែកលោកហ្គាយដូ ត្រូវបានរាយការណ៍មកថា កំពុងស្ថិតក្នុង​ទី​សុវត្ថភាព ។ មកដល់ពេលនេះ កងទ័ពសន្តិសុខ ជាឆ្មាំអាវុធរបស់លោកម៉ាឌូរ៉ូបានឡោម​ព័ទ្ធរដ្ឋសភា មិនអោយបើកប្រជុំបានឡើយ។ លោកម៉ាឌូរ៉ូព្រមានថានឹងរំលាយសភាហើយ ត្រូវបោះឆ្នោតឡើងវិញ។ ជាមួយគ្នានេះ សហភាពអឺរ៉ូបដែលគាំទ្រលោកជួយហ្គាដូ បាន​កំពុង​រុញអោយមានដំណោះស្រាយជាបន្ទាន់ គឺត្រូវបោះឆ្នោតប្រធានាធិបតីឡើងវិញ។សហភាពអឺរ៉ុបថាដើមចមអោយមានវិបត្តិនៅវេណេហ្សូអេឡា គឺមកការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២០ឧសភា ឆ្នាំ២០១៨ដែលលោក​ម៉ាឌូរ៉ូ​កំចាត់បេក្ខជនគណបក្សប្រឆាំងមិនអោយមានឱកាសចូលរួមការបោះឆ្នោត។ តែ​អ្នកសង្កេត​ការណ៍​ថា ចលនាទៅរការផ្ដួលរំលំលោកម៉ាឌូរ៉ូ នៅតែមាន ទៅជាក្រុមប្រឆាំងរងការចាប់ខ្លួន​ជិត​១០០០នាក់​ក៏ដោយ​ ។ អ្វីដែលអាចកើតមានរដ្ឋប្រហារគឺអាមេរិកបានដាក់ពង្រាយកម្មង់​ដូពិសេស​រាប់​ពាន់​នាក់រួចហើយ នៅប្រទេសកូឡំប៊ី ដែលមានព្រំដែនជាប់វេណេហ្សូអេឡា៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឥណ្ឌាបរាជ័យបេសកកម្មឡើងឋានព្រះចន្ទព្រោះកំហុសបច្ចេកទេស

សម្រាប់ខួបទី៥០ឆ្នាំនៃមនុស្សជាតិបានជាន់ដីភពព្រ[...]

Rodrigo Duterte ថាUN បំផ្លើសអំពីចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក

គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្[...]

ថៃ៖នាយករដ្ឋមន្ត្រីប្រាយុទ្ធចេញបញ្ជាឱ្យបិទបញ្ចប់ការគ្រប់គ្រងបែបយោធានិយម

មុនពេលរដ្ឋាភិបាលស៊ីវិល ​ ត្រូវស្បថចូលកាន់តំណែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត