loader

មន្ត្រីបក្សវៀតណាមមកពិភាក្សាផ្ទៃក្នុងបក្សនៃប្រទេសកម្ពុជានិងវៀតណាមនៅភ្នំពេញ

គណៈកម្មការត្រួតពិនិត្យមជ្ឈឹមបក្សវៀតណាមធ្វើទស្សនកិច្ចនៅកម្ពុជា សំដៅ​ពង្រឹង​ផ្ទៃក្នុងបក្សនៃប្រទេស​ទាំងពីរ ខណៈសម្ដេចសខេង ដឹកនាំប្រតិភូទៅនិយាយរឿងព្រំដែន និង ទំនាក់ទំនងទ្វេភាគី។

អត្ថបទ៖ ពៅ និកា រាយការណ៍៖ កញ្ញា ហេង នីទី 

 

                                                                       របាំសាមគ្គីរបស់កម្ពុជា និងវៀតណាម។

 

តាមសារព័ត៌មានពីប្រទេសវៀតណាម Vietnam news ប្រតិភូគណៈកម្មការត្រួតពិនិត្យមជ្ឈឹមបក្សវៀតណាមដឹកនាំដោយលោក  ត្រាន់ កាំ តុ ជាប្រធានគណៈកម្មការនៃគណបក្សកុម្មុយនីស្ដវៀតណាមបានមកធ្វើទស្សនកិច្ចនៅកម្ពុជា។ កាលពីថ្ងៃម្សិលមិញនេះ លោក ត្រាន់ កាំតុ ដែលមានតំណែងមួយទៀតគឺលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាមផងដែរ បានជួបសំណេះ​សំណាលជាមួយ លោកឯកសំអុល ដែលជាសមាជិកនៃគណៈកម្មាធិការកណ្ដាលបក្សគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មការត្រួតពិនិត្យផ្ទៃក្នុងបក្សផងដែរ។ តំណាងភាគីទាំងពីរបាន ពិភាក្សាគ្នាអំពី ការដោះដូរព័ត៌មាន របស់គណបក្សនៃរដ្ឋទាំងពីរ ក៏ដូចជា ការចែករំលែកនូវបទពិសោធន៍ នានា នៅក្នុងកិច្ចកសាងបក្ស វិន័យបក្ស ការតាមដានត្រួតពិនិត្យប្រព័ន្ធដឹកនាំបក្ស និង ការត្រួតពិនិត្យលើចំណុចជាច្រើនទៀតផងដែរ។

ទន្ទឹមនឹងដំណឹងនេះដែរ កាលពីម្សិលមិញ​ សម្ដេចសខេង ឧបនាយករដ្ឋមន្រ្ដី និង ជា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃត្រូវបានអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចនៅទីក្រុងហូជីមិញ ក្នុងកិច្ចពង្រឹងទំនាក់ទំនងទ្វេភាគីនៃពីរប្រទេសនេះ និង និយាយពីបញ្ហាព្រំដែនជាមួយគ្នា ប្រព្រឹត្តិទៅពីថ្ងៃ៩មករា​រហូតដល់ថ្ងៃ១៤មករា។ នេះបានតាមការឱ្យដឹងពីលោក ផានសុផានិត ដែលជាអ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ។

រាប់មកដល់ពេលនេះ គឺជាលើកទី១០នៃកិច្ចប្រជុំថ្នាក់ដឹកនាំមន្រ្ដីជាន់ខ្ពស់កម្ពុជា វៀតណាម ដើម្បីសិក្សាស្វែងយល់ និង បង្កើនកិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជានិង វៀតណាម។ នេះបើតាមការឱ្យដឹងមួយផ្សេងៗទៀត ពីទំព័រហ្វេសប៊ុកសម្ដេច សខេង។

បើនិយាយទៅ ទំនាក់ទំនងកម្ពុជា វៀតណាមកើតឡើងយូរមកហើយ រីឯទំនាក់ទំនងបក្សប្រជាជនកម្ពុជា និង បក្សកុម្មុយនីស្ដវៀតណាម ក៏មិនមែនតិចឆ្នាំដែរ ហើយការពង្រឹងផ្ទៃក្នុងបក្សរវាងគ្នានឹងគ្នាគឺតែងតែធ្វើឡើងជាញឹកញាប់រាល់ពេលព្រឹត្តិការណ៍សំខាន់ៗ ។

តែសារព័ត៌មានវៀតណាម ញ៉ូវ បានរៀបរាប់ទៀតថា​ក្នុងបរិបទនៃ ទស្សនកិច្ចដូចនេះ ក៏បានជួយផងដែរក្នុងការ ធ្វើឱ្យមានប្រក្រតីភាពនៃស្ថានភាពរីកចម្រើនក្នុងតំបន់ និង ផ្សាភ្ជាប់ទំនាក់ទំនងមិត្តភាព​និង ប្រជាជាតិទាំងពីរប្រទេសទៀតផង ហើយភាគីបក្សរបស់កម្ពុជាបានសន្យាថានឹងរក្សាទំនាក់ទំនងឱ្យដល់ចំណុចកំពូលលើគ្រប់វិស័យទាំងអស់ ហើយវៀតណាមនឹងតែងតែសហការ ពង្រឹង មិត្តភាពដ៏យូរអង្វែង លើគ្រប់កាលៈទេសៈ ដើម្បីជម្រុញឱ្យមានសន្ដិភាព ស្ថេរភាព នៃការអភិវឌ្ឍ ក្នុង តំបន់ និង ក្នុងពិភពលោក។

ទាក់ទងនឹងបញ្ហាគណបក្សប្រជាជនផងដែរ លោកសមរង្ស៊ីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និង ជាអ្នកនយោបាយនិរទេសបានបង្ហើបព័ត៌មានពីបរទេស កាលពីថ្ងៃ២៩ ធ្នូ ចុងឆ្នាំ២០១៨ស្របពេលបក្សប្រជាជនកំពុងមមាញឹកនឹងព្រឹត្តិការណ៍នៅវិមានឈ្នះ ឈ្នះ ឱ្យដឹងថា បក្សប្រជាជនមានបញ្ហាផ្ទៃក្នុងមួយចំនួន ដែលសម្រង់ប្រយោគដើមថា “សម្ដេចសខេងកំពុងរៀបចំបែកពីសម្ដេច ហ៊ុន សែន។ ព្រឹត្តិការណ៍មួយដ៏សំខាន់ នឹងផ្ទុះឡើងក្នុងឆ្នាំ ២០១៩ ពីព្រោះ ហ៊ុន សែន ចង់ដាក់កូនប្រុសគាត់ ហ៊ុន ម៉ានី ជំនួស ស ខេង នៅក្រសួងមហាផ្ទៃ។”

យ៉ាងណា សម្ដេច សខេង បានធ្វើការអធិប្បាយយ៉ាងខ្លី ថា ការធ្វើការរវាងរូបលោក និង សម្ដេចហ៊ុនសែនកន្លងមកជិត៤០ឆ្នាំមកនេះ គឺល្អប្រសើរនិងសាមគ្កីភាព៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

WMC ផ្តល់វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រ្តីនិងយុវជនក្នុងភាពជាអ្នកដឹកនាំ

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃ[...]

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត