loader

មន្ត្រីជាន់ខ្ពស់អតីតCNRP ៖ តស៊ូនយោបាយដោយសង្ឃឹមថានឹងអាចចូលកម្ពុជាតាមទឹកដីថៃ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ថ្លែងថានឹងបន្តតស៊ូធ្វើនយោបាយស្វែងរកដំណោះស្រាយកាទូត ដោយបង្ហាញក្ដីសង្ឃឹមថាប្រទេសថៃនឹងបើកឱ្យបក្សពួកខ្លួនចូលមកកម្ពុជាតាមរយៈប្រទេសនេះ ។ យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា ថាអាជ្ញាធរកម្ពុជា និងថៃ សហការណ៍គ្នាខ្ពស់ជុំវិញការអនុវត្តច្បាប់ចាប់ក្រុមលោក សម រង្ស៊ី ។

រាយការណ៍ដោយលោក សោម លាភ

លោក អេង ឆៃអ៊ាង អនុប្រធាន​អតីតគណបក្ស​សង្គ្រោះ​ជាតិ មានប្រសាន៍ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរ​ថៃ​ហាម​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូ សុខហួរ មិនឱ្យចូលទឹកដីថៃ គ្រាន់​តែ​ជា​ការ​ហាម​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ ។

លោក អេង ឆៃអៀង ថានយោបាយការបរទេសថៃអាចនឹងប្រែប្រួលនៅពេលក្រោយ ដែលលោកថាប្រហាក់ប្រហែលកាលពីពលរដ្ឋខ្មែរជម្លៀសខ្លួនទៅប្រទេសថៃកាលពីសម័យកងទ័ពវៀតណាមចូលមកកម្ពុជា ។

លោកអេង ឆៃអៀង ជឿជាក់ថាថៃនឹង​អនុញ្ញាត​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ទឹក​ដី​ថៃ​វិញ នៅ​មុន​ថ្ងៃ​ទី៩ វិច្ឆិកា ។

គួររំលឹកថា កាល​ពី​ថ្ងៃ​ទី២១ ខែតុលា អាជ្ញាធរ​ថៃ មិន​អនុញ្ញាត​ឲ្យ​លោកស្រី មួ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ប្រទេស​ថៃ ។

យ៉ាងណាលោកស្រីមូ សុខហួរ មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃទី ២៤ តុលាថា លោកស្រីនឹងវិលចូលប្រទេសអាស៊ានវិញ ។

លោកស្រីថា ការណ៍នេះមិនមែនបានន័យថាជាបរាជ័យនៃផែនការមាតុភូមិនិវត្តន៍នោះទេ ។

លោកស្រីមូ សុខហួរថា នឹងស្វែងរកដំណោះស្រាយ ដើម្បីធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាតាមរយៈប្រទេសថៃ ។

ទាំងលោកស្រីមូ សុខហួរ និងលោក អេងឆៃអៀង អះអាងថាដំណើរមាតុភូមិនិវត្តន៍របស់ក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ នៅតែដដែល ហើយនៅតែមានយុទ្ធសាស្ត្រនយោបាយសម្រាប់ធ្វើយ៉ាងណា ឱ្យគម្រោងនេះសម្រេចបាន ។

យ៉ាងណា វិទ្យុស្រ្តី មិនអាចសុំការអធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាគឺលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គបានឡើយ ដោយហៅទូរស័ព្ទចូលហើយ ពុំមានអ្នកទទួល ។

យ៉ាងណាសម្ដេច ហ៊ុន សែន ថាសកម្មភាពរបស់ក្រុមលោក សម រង្ស៊ី គឺជាសកម្មភាពប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ដែលមិនឱ្យសម្រេចបានឡើយ ខណៈសម្ដេចថា កម្ពុជានឹងថៃសហការគ្នាបានយ៉ាងល្អក្នុងការអនុវត្តច្បាប់ ។

មិនត្រឹមតែប្រទេសថៃតែប៉ុណ្ណោះនោះទេ គឺប្រទេសទាំងអស់ទូទាំងអាស៊ាន គឺកម្ពុជាបានបញ្ជូនដីការចាប់ខ្លួនក្រុមលោក សម រង្ស៊ីឱ្យបញ្ជូនមកកម្ពុជារួចរាល់អស់ហើយ ខណៈប្រទេសម៉ាលេស៊ីតាមរយៈនាយករដ្ឋមន្ត្រីនៃប្រទេសនេះថាមិនទាន់បានទទួលនៅឡើយ ។

ក្រៅពីប្រទេសថៃ គឺមានប្រទេសវៀតណាម និងប្រទេសឡាវដែលជាប្រទេសជិតខាងរបស់កម្ពុជា ។ យ៉ាងណាប្រទេសឡាវ បានបង្ហាញជំហរថា នឹងមិនអនុញ្ញាតឱ្យក្រុមលោក សម រង្ស៊ី ចូលកម្ពុជាដោយឆ្លងកាត់ប្រទេសខ្លួនឡើយ ។​ ដោយឡែក ចំពោះប្រទេសវៀតណាមវិញ មិនទាន់ឃើញមានបង្ហាញជំហរបែបណានៅឡើយនោះទេជុំវិញរឿងនេះ ។

យ៉ាងណាតុលាការកម្ពុជាបានសម្រេចចោទប្រកាន់ នឹងបង្គាប់បញ្ជាឱ្យចាប់ខ្លួនក្រុមមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនគាំទ្រជាបន្តបន្ទាប់ ។ អ្នកវិភាគថា ការណ៍នេះនឹងធ្វើឱ្យអន្តរជាតិកាន់តែវាយតម្លៃថាស្ថានភាពនៃការគោរពសិទ្ធិមនុស្ស និងការអនុវត្តន៍គឺកាន់តែអាក្រក់ថែមទៀត ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សម រង្ស៊ីថា ប្រជាធិបតេយ្យអាណត្តិនេះស្ទើដល់កម្រិតសូន្យ តែសម្ដេច ហ៊ុន សែនថាអនុវត្តន៍យ៉ាងល្អ

ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងថា ប្រជាធិបតេយ្យន[...]

គ.ជ.អ.ប បើកកិច្ចប្រជុំពិនិត្យស្ថានភាពកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតា[...]

កម្ពុជា ឡាវ ថៃ វៀតណាម នឹងប្រឈមគ្រោះរាំងស្ងួតអូសបន្លាយខ្លាំងដល់ដើមឆ្នាំ២០២០

ភាពធ្ងន់ធ្ងរជាខ្លាំងនៃគ្រោះរាំងស្ងួតត្រូវបានគ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត