loader

មន្ត្រីកម្ពុជាថា ភាពសម្បូរបែបសារព័ត៌មានមាននៅកម្ពុជា តែអ្នកជំនាញមិនទាន់យល់ស្របនៅឡើយ

ថ្លែងក្នុងពិធីចុះហត្ថលេខាស្ដីពីកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្ររបស់សារព័ត៌មាន ASEAN TOP News strategic តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋាន ព័ត៌មាន និង សោតទស្សន៍នៃ ក្រសួងព័ត៌មាន អះអាងថាកម្ពុជា កំពុងម្បូរបែបសារព័ត៌មានមាន។

ក្នុងពេលបច្ចុប្បន្ន កម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយ សរុបចំនួន៦៥០អង្គភាព រួមមាន កាសែតផ្សាយជាភាសាខ្មែរ មាន ៤១១ អង្គភាព និង កាសែតផ្សាយជាភាសាបរទេស អង់គ្លេស បារាំង ចិន ជាអាទិ៍មាន ២៥ អង្គភាព។ នេះបើតាមប្រសាសន៍របស់ លោក អគ្គនាយករូបនោះ និង ការចុះផ្សាយពីគេហទំព័រព័ត៌មានក្នុងស្រុកមួយ នៅកិច្ចចុះហត្ថលេខាដែលធ្វើឡើងនៅសណ្ឋាគារនៅសណ្ឋាគារ The Great Duke រាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ជាមួយនឹងភ្នាក់ងារព័ត៌មានជាតិចិន។

ជាទូទៅ សារព័ត៌មានមានពីរបែប បែបប្រពៃណី និង បណ្ដាញសង្គម។ លោក ផុស សុវណ្ណ បន្ដថា កម្ពុជា មានសមាគម អ្នកសារព័ត៌មាន​និង ក្លឹបអ្នកកាសែត៤១អង្គភាព មានវិទ្យុ ២២០ ស្ថានីយ៍ ទូរទស្សន៍ ១៩ស្ថានីយ៍ទូរទស្សន៍ ផ្កាយរណប ០៣​ស្ថានីយ៍ ទូរទស្សន៍ឌីជីថល ០៨ ស្ថានីយ៍ ទូរទស្សន៍អនឡាយ ៤៨អង្គភាពផងដែរ។ ថែមទៀតនោះ ការិយាល័យទីភ្នាក់ងារសារព័ត៌មានបរទេស ការិយាល័យតំណាងវិទ្យុ-ទូរទស្សន៍ បរទេសប្រចាំការអចិន្ត្រៃយ៍ សរុបមានចំនួន២១អង្គភាព។ Asian Top news សាទរដែលបានឃើញ មាននូវស្ថាប័នរដ្ឋ និងឯកជនរបស់ចិន ជាច្រើនផងដែរ ធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ជាមួយក្រសួងព័ត៌មានកម្ពុជា។

ឆ្លើយតបទៅនឹងការរីកចម្រើនអង្គភាពសារព័ត៌មាន រួមនឹង អង្គភាពបរទេសប្រចាំកម្ពុជា លោក មឿន ឈឿនរឹទ្ធ សាស្រ្ដាចារ្ យសារព័ត៌មាន ឯកភាពនឹងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា តែក៏ចង់ឃើញសេរីភាពសារព័ត៌មានមានស្ថានភាពនឹងនរ ដូចមុនការរំលាយគណបក្សសង្គ្រោះជាតិ។​ លោកសាស្រ្ដាចារ្យក៏សំណូមពរឱ្យក្រុមអ្នកសារព័ត៌មានរៀនថ្លឹងថ្លែងពីការអនុវត្តវិជ្ជាជីវៈក្នុងស្ថានភាពតានតឹងនៃនយោបាយផងដែរ។

យ៉ាងណា កាលពីមុនបោះឆ្នោតខែកក្កដា​ឆ្នាំ២០១៨ ​ស្ថានីយ​វិទ្យុ​ក្នុងស្រុកជាង​ ៣០ ដែល​ជួលម៉ោងផ្សាយឲ្យវិទ្យុ​ RFA និង​ VOA ​ត្រូវ​បាន​បិទ​។ តែក្រសួងព័ត៌មានបានថ្លែងតបនឹងមតិមហាជនថា ​ដោយសារ​ស្ថានីយវិទ្យុ​ក្នុង​ស្រុក​បំពាន​វិធាន​នៃ​ការជួល​ដោយ​មិន​គោរព​តាម​នីតិវិធី​ដែល​ក្រសួងបានកំណត់​។

បែបនេះក្ដី អ្នក​យក​ព័ត៌មាន​ ២ ​រូប​របស់​ RFA ក៏ ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ពី​បទ​ «​ប្រមូល​ព័ត៌មាន​ខុសច្បាប់​សម្រាប់​ប្រភព​បរទេស​» ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះលែង​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​ ២៩ ខែ​កក្កដា​។

ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងក្រសែភ្នែកសាស្រ្ដាចារ្យរូបនេះថា អង្គភាពសារព័ត៌មានបង្កើតថ្មីក្រោយមកនេះ ខុសពីអង្គភាពសារព័ត៌មានចាស់ៗ។

យ៉ាងណា បើតាមក្រសួងព័ត៌មាន ស្ថាប័នវិទ្យុអាស៊ីសេរី កំពុង ត្រូវចរចានិងសម្របសម្រួល អោយមាន ការជួលម៉ោងផ្សាយជាមួយស្ថានីយ៍ក្នុងស្រុកឡើងវិញ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វត្ថុបុរាណកម្ពុជាចំនួន១៥ គ្រោងតាំងបង្ហាញនៅពិព័រណ៍ក្រុងប៉េកាំង

គេហទំព័រសារព័ត៌មានចិនមានឈ្មោះ ​​china.org.cn [...]

សហភាពសហជីពកម្ពុជាចង់ឃើញមានការលើកលែងទោសលោកសមរង្ស៊ីនិងលោកកឹមសុខាក្នុងឱកាសឆ្នាំថ្មី

លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជា តាងនាមឱ្យស[...]

សង្គមស៊ីវិល ក្រុមហ៊ុន និង ស្ថាប័នរដ្ឋ ធ្វើយុទ្ធនាការអំពីការគោរពច្បាប់ចរាចរណ៍មុនចូលឆ្នាំមកដល់

ពលរដ្ឋថាយុទ្ធនាការសុវត្ថិភាពចរាចរណ៍មុនចូលឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត