បារាំង ៖ មនុស្ស ៨ នាក់រងរបួសក្នុងការបាញ់ប្រហារមួយនៅក្រៅវិហារអ៊ីស្លាម នៅភាគខាងត្បូងប្រទេសបារាំង។ នេះបើយោងតាមសេចក្តីរាយការណ៍ពីក្រុមមន្ត្រីប៉ូលីស។
ការវាយប្រហារនេះ កើតឡើងនៅរាត្រីថ្ងៃអាទិត្យ បន្ទាប់ពីជនរងគ្រោះដែលជាឥស្លាមសាសនិកកំពុងចាកចេញ ពីថ្វាយ បង្គំនៅព្រះវិហារអ៊ិស្លាមអារ៉ាហ្វា ក្នុងតំបន់ Avignon។ ជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយហេតុការណ៍នេះ ។
ជនសង្ស័យពីរនាក់នេះ ត្រូវបានគេដឹងថា បានកាន់កាំភ្លើងខ្លីមួយដើម និងកាំភ្លើងវែងមួយដើម ហើយបើករថយន្តឆ្ពោះ បាញ់ប្រហារទៅលើហ្វូងមនុស្សតែម្តង។
ប៉ូលីសសន្និដ្ឋានជាបឋមថា ការវាយប្រហារនេះហេតុការណ៍ការណ៍វាយប្រហារភេរវកម្ម។ប្រភព៖BBC
Post Views: 302