សៀមរាប៖ កង្វះការងារធ្វើឱ្យជីវភាពក្រីក្រ ជាមូលហេតុដែលជំរុញពលរដ្ឋ ខ្មែរមួយចំនួនធ្វើចំណាកស្រុកទៅរកការងារនៅប្រទេសជិតខាង ជាពិសេសទៅប្រទេសថៃ។
ប្រជាពលរដ្ឋ មួយចំនួនទទួលបានប្រាក់ចំណូលនិងបានធ្វើការងារដូចការរំពឹងទុក តែមួយចំនួនក៏ប្រឈមនិងបញ្ហាផ្សេងៗ។ តែបែបនេះក្ដីអ្នកខ្លះបានស្លាប់ចោលឆ្អឹងនៅស្រុកគេក៏មានដែរ។
អ្នករាយការណ៍ ព័ត៌មាន របស់វិទ្យុស្រី្តបាន ចុះទៅជួបអ្នកភូមិមួយនៅខេត្តសៀមរាប ដែល ពួកគាត់ ភាគច្រើន ឱ្យកូនៗធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ។ មូលហេតុនៃការធ្វើចំណាកស្រុកគឺការរកប្រាក់ចំណូលចូលគ្រួសារ។
សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
ស្តាប់សំឡេង៖
Post Views: 213