loader

ភរិយាលោកសម រង្ស៊ីប្រកាសគាំទ្រជំហរស្វាមីវិលចូលកម្ពុជាវិញតែ​មន្ត្រី​បក្សកាន់អំណាចថាមកពេលណាចាប់ខ្លួនពេលនោះ

 

ភរិយា ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ លោកស្រីជូឡុងសូមូរ៉ា ថ្លែងនៅចំពោះវេទិកាជួបជុំអ្នកគាំទ្រនៅទីក្រុងប៉ារីសថ្ងៃទី០៧ កញ្ញា ថាលោកស្រីច្បាស់ណាស់ក្នុងគាំទ្រជំហរស្វាមីវិលចូលស្រុក។ តែការនេះអ្នកនាំពាក្យបក្សប្រជាជន ចាត់ទុកថាជារឿងធម្មតាប្រពន្ទត្រូវគាំទ្រប្ដី ប៉ុន្តែលោកបាន​ព្រមាន​ពីការចាប់ខ្លួន។

កញ្ញា ឆោម​ពៅនិកា រាយការណ៍ព័ត៌មាននេះ៖

នៅថ្ងៃ០៩ វិច្ឆិកា ខាងមុខនេះ លោកសមរង្ស៊ីនឹងត្រូវមកដល់ប្រទេសកម្ពុជាវិញ។ នេះជាការថ្លែងបញ្ជាក់ហើយបញ្ជាក់ទៀតពីគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស។មាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ី ត្រូវបានភរិយារបស់លោក គឺលោកស្រីជូឡុងសូមូរ៉ា ដែលធ្លាប់ជាតំណាងរាស្រ្ដមណ្ឌលភ្នំពេញ ថា មិនមែនជាការសម្រេចចិត្តជាឯកត្តោភាគីរបស់លោកសមរង្ស៊ីឡើយ តែគណៈកម្មាធិការអចិន្រ្ដៃយ៍បក្សជាអ្នក សម្រេចលើករណីនេះ។​បែបនេះហើយលោកស្រីថា លោកស្រីច្បាស់ណាស់ត្រូវតែគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ដែលជាស្វាមីរបស់លោកស្រី។

លោកសមរង្ស៊ីកាលពីថ្ងៃ០៧ កញ្ញា គឺចំពេលភរិយារបស់លោក ការប្រកាសគាំទ្រជំហរស្វាមី  លោកបានសរសេរអត្ថបទមួយជាបីភាសា អំពី ហេតុអ្វីបានជាលោកសម្រេចចិត្តថាត្រូវមកកម្ពុជាវិញ?

លោកសមរង្ស៊ីបានរៀបរាប់ថា ក្នុងឆាកជីវិតរបស់លោក គឺស្គាល់ហើយការនិរទេសរយៈពេលយូរ តែការនិរទេសនេះ គឺដើម្បីគេចខ្លួនពីអ្វីដែលវាសនាមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាត្រូវតែជួប ចេញអំពីការលួចសម្លាប់ ឬ ចាប់ដាក់គុក។ នៅក្នុងដំណើរជីវិតរបស់លោកសមរង្ស៊ី រាល់ពេលលោកជួបឧបសគ្គ ភរិយារបស់លោក តែងតែនៅក្បែរលើកទឹកចិត្តគ្រប់ពេលវេលា។ពេលខ្លះក្នុងជួរគណបក្សគេបានដឹងថា លោកស្រីជូឡុង សូម៉ូរ៉ាជាមនុស្សដែលមានឥទ្ធិពលម្នាក់ផងដែរ។ ពេលនេះ លោកស្រីក៏ច្បាស់ជាដឹងអំពីហានិភ័យនៃការវិលត្រឡប់របស់ស្វាមីខ្លួន ព្រោះលោកសមរង្ស៊ីបានសរសេរថា ទោះជាត្រូវប្រឈមដីកាផ្តន្ទាទោសយ៉ាងទម្ងន់ និងដីកាចាប់ខ្លួនជាច្រើន យ៉ាងណាក៏ដោយ ក៏ឆ្នាំ២០១៩នេះលោកត្រូវមកកម្ពុជាវិញ។ ជីវិតនយោបាយដ៏ល្វីងជូរចត់របស់លោកសមរង្ស៊ី​មានរយៈពេល២៥ឆ្នាំមកហើយលោកថា លោកធ្វើនេះគឺ ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ ជូនប្រជារាស្ត្រខ្មែរ ដោយប្រឆាំងរបបផ្តាច់ការមួយ ដឹកនាំដោយអតីតកម្មាភិបាលនិងទ័ពខ្មែរក្រហម បានធ្វើឲ្យខ្ញុំរងគ្រោះគ្រប់បែបយ៉ាង ដូចជាការប៉ុនប៉ងសម្លាប់រូបខ្ញុំច្រើនដងហើយ និងការធ្វើទុក្ខបុកម្នេញឥតល្ហែពីសំណាក់របបផ្តាច់ការនេះ ដែលប្រើតុលាការជាឧបករណ៍នយោបាយរបស់ខ្លួន។

ប៉ុន្ដែរូបលោកសមរង្ស៊ីបានដាក់ជំនឿចិត្តថា លោកជាបុគ្គលម្នាក់ដែលវត្តមានរបស់លោកអាចថែរក្សា និងពង្រឹងអ្វីដែលលោកបានកសាងរួចមកហើយ។ ការបង្កើតសារព័ត៌មានប្រឆាំងមុនគេបង្អស់ ការបំផុសឲ្យមានបាតុកម្មមហាជនមុនគេបង្អស់ដើម្បីទាមទារសេរីភាពនិងយុត្តិធម៌សង្គម ការរៀបចំឲ្យមានកូដកម្មកម្មករមុនគេបង្អស់នៅតាមរោងចក្រនានា ការបង្កើតសហជីពសេរីមុនគេបង្អស់សម្រាប់កម្មករខ្មែរ និងការបង្កើតគណបក្សប្រឆាំងមុនគេបង្អស់ ដែលមានតំណាងរាស្ត្រ ក្នុងរដ្ឋសភា គឺជាស្នាដៃរបស់លោក។

សម្រាប់ការជ្រើសរើសកាលបរិច្ឆេទចូលប្រទេសវិញ ចាត់ទុកថាជាថ្ងៃកសាងប្រវត្តិសាស្រ្ដលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដជាតិខ្មែរនៃទិវាបុណ្យឯករាជ្យសម្រាប់ប្រទេសកម្ពុជា រួមនឹងព្រឹត្តិការណ៍អន្ដរជាតិនៃការដួលរលំនៃជញ្ជាំងទីក្រុង ប៊ែរឡាំង ផង ដែលជានិមិត្តរូបនៃការទាមទារសេរីភាព ប្រកបដោយជោគជ័យ សម្រាប់ពិភពលោកទាំងមូល។         

ដោយរៀបរាប់យ៉ាងវែងអន្លាយអំពីអ្វីដែលលោកសមរង្ស៊ីចាត់ទុកថារបបដឹកនាំនៅកម្ពុជាជារបបផ្ដាច់ការលោកថា លោកមានតែធ្វើឱ្យមានជារូបភាពរៀបចំអំណាចប្រជាពលរដ្ឋដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារស់ព្រោះ មេដឹកនាំសព្វថ្ងៃមិនប្រើចេតនាធ្វើការនិយាយរកនឹងគាត់នោះទេ និង មិនសាទរឡើយឱ្យមានការបោះឆ្នោតឡើងវិញព្រោះភាពត្រឹមត្រូវពុំអាចលេចវត្តមានបានឡើយ។       

ត្រង់ភាសាថារបបដឹកនាំរបស់សម្ដេចហ៊ុនសែនមិនព្រមនិយាយរក គេបាននឹកឃើញដល់ខ្លឹមសារនៃវប្បធម៌សន្ទនា។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន្ដត្រង់នេះ បានរៀបរាប់ថាវប្បធម៌សន្ទនាបានរំលាយដោយសារលោកសមរង្ស៊ីដោយខ្លួនឯង ហើយលោកសមរង្ស៊ីពុំមានឋានៈអ្វីដើម្បីមកនិយាយនឹងរាជរដ្ឋាភិបាលទៀតនោះទេ។

ក្នុងការប្ដេជ្ញារួមដំណើរនិងបង្ហាញជំហរនៃមាតុភូមិនិវត្តន៍របស់ស្វាមីខ្លួនដែលជាមេដឹកនាំក្រុមប្រឆាំងធំជាងគេនៅកម្ពុជា លោកសុខឥសានជម្រាបថាលោកហាក់មិនមានការភ្ញាក់ផ្អើលនោះទេក្នុងការដែលប្រពន្ធគាំទ្រប្ដី។

គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាលនិងជាតំណាងរាស្រ្ដពេញអាសនៈនៅរដ្ឋសភា និយាយជារឿយៗថា រដ្ឋាភិបាលកម្ពុជានឹងរៀបចំសណ្ដាប់ធ្នាប់សង្គម និង ជម្រុញការអនុវត្តច្បាប់នៅកម្ពុជា ហដោយព្រមានថាលោកសមរង្ស៊ីនឹងមិនអាចគេចផុតឡើយចេញពីអំពីការតាមចាប់ខ្លួនរបស់តុលាការ។

តែសម្រាប់លោកសមរង្ស៊ីថា ការវិលត្រឡប់របស់លោកមកកាន់កម្ពុជាម្ដងនេះ មានតម្លៃជាងអាយុជីវិតរបស់លោកទៅទៀត។ លោកបញ្ជាក់ថា សហគមន៍ជាច្រើន​បានកំពុងបតាមដាននិងការពារការវិលចូល​របស់​វិញ​​របស់លោកនៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩នេះ សម្រាប់ លោកស្រីជូឡុងសូមូរ៉ា គេរំពឹងថា លោក​ស្រី នឹងអមដំណើរស្វាមីរបស់លោកផងដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេច ហ៊ុន សែនថា មិនចង់បាត់បង់EBAទេ

សម្ដេច ហ៊ុន សែនថា មិនចង់បាត់បង់EBAទេ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថា កម្ពុជាមិនចង[...]

លោក សម រង្ស៊ីថា ប្រជាធិបតេយ្យអាណត្តិនេះស្ទើដល់កម្រិតសូន្យ តែសម្ដេច ហ៊ុន សែនថាអនុវត្តន៍យ៉ាងល្អ

ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងថា ប្រជាធិបតេយ្យន[...]

គ.ជ.អ.ប បើកកិច្ចប្រជុំពិនិត្យស្ថានភាពកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត